ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មានការ​វាយប្រហារ​នុយក្លេអ៊ែរ​ជប៉ុន​ឱ្យ​ពលរដ្ឋ​រត់​ចូល​ជម្រក​ត្រឹម​10​នាទី

6 ឆ្នាំ មុន

ដោយ​មានការ​ព្រួយបារម្ភ​ចំពោះ​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ជាយថាហេតុ​របស់​ក្រុង​ព្យុ​ង​យ៉ាង អាជ្ញាធរ​ជប៉ុន​បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ថា មាន​ពេល​ត្រឹម​១០​នាទី ដើម្បី​រត់​ចូល​ក្នុង

ដោយ​មានការ​ព្រួយបារម្ភ​ចំពោះ​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ជាយថាហេតុ​របស់​ក្រុង​ព្យុ​ង​យ៉ាង អាជ្ញាធរ​ជប៉ុន​បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ថា មាន​ពេល​ត្រឹម​១០​នាទី ដើម្បី​រត់​ចូល​ក្នុង​ជម្រក​ក្នុង​ករណី​មានការ​វាយប្រហារ​ពិតប្រាកដ ។

យោង​តាម​កាសែត​អង់គ្លេស DAILY MAIL ថា អាជ្ញាធរ​ជប៉ុន​បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ឱ្យ​រត់​ចូល​រូង​ក្រោម​ដី ឬ​ក្នុង​លេណដ្ឋាន​ធ្វើ​ពី​បេតុង បើ​មានការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ ។
ម្យ៉ាងវិញទៀត បើ​តាម​អភិបាលក្រុង​អូ​សា​កា ជប៉ុន លោក​ហ៊ី​រ៉ូ​ហ្វូ​មី យូ​ស៊ី មូរ៉ា ថា មី​ស៊ី​ល​ពេល​បាញ់​មក​អាច​ចាប់​ឃើញ​យឺត​នាំ​ឱ្យ​ប្រជាជន​មាន​ពេលវេលា​តិច ដើម្បីរ​ត់រក​ជម្រក​ការពារ​ខ្លួន ។
មុន​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ចេញផ្សាយ​ការ​ណែនាំ​នានា​ក្នុង​ករណី​មានការ​វាយប្រហារ​ជាយថាហេតុ​របស់​កូរ៉េ​ខាងជើង ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​ថា វិធានការ​ទាំងឡាយ​ចេញផ្សាយ​ដោយ​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន នាយកដ្ឋាន​ការពារ​ប្រឆាំង​គ្រោះ​អគ្គិភ័យ ព្រមទាំង​រដ្ឋបាល​ក្រុង​តូ​ក្យូ ៕