ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំអាស៊ាន៩រូបចូលគាល់ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំង ខណៈមីយ៉ាន់ម៉ាអវត្តមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន និង​បណ្តា​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៩​រូប​ទៀត​ដែល​បាន​មក​ដល់​កម្ពុជា​បាន​ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​នៅ​ព្រះ​បរមរាជវាំង​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា បណ្តា​មេដឹកនាំ​អាស៊ាន​ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​មាន​តែ​៩​រូប​ប៉ុណ្ណោះ ខណៈ​ដែល​មេដឹកនាំ​នយោបាយ​មី​យ៉ា​ន់​ម៉ា មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ប្រជុំ ដោយសារ​តែ​ការ​អនុវត្ត​មិន​បាន​ពេញលេញ​នូវ​គោលការណ៍​កុងសង់ស៊ីស​៥​ចំណុច​។

កិច្ចប្រជុំ​កំពូល ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ធ្វើ​ឡើង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​មាន​ព្រឹត្តិការណ៍​ដូច​ជា​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក ទី​៤០ និង​លើក​ទី​៤១ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២៣ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​៣០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា កិច្ចប្រជុំ កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​១០ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី លើក​ទី​២ កិច្ចប្រជុំ​កំពូល​រំ​ព្ញ​ក​ខួប​នៃ​ទំនាក់ទំនង​អាស៊ាន​-​កា​ណា​ដា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការ​សហ ប្រជាជាតិ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៧ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ