ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដំនិញ​គេចពន្ធ​ដោយបើក​​បំ​បុ.ក​​ឡាន​​​​គយ​ធ្លាក់​ពី​ផ្លូវ​​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​អាវុធហត្ថ ​ខណៈ​ដឹក​ទំនិញគេចពន្ធ​និង​បើករថយន្ត​បំ​បុ.ក​រថយន្ត​សមត្ថកិច្ច​ព្រមទាំង​បុ.ក​បា​រ៉ា​ស់​ថែម​ទៀត ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ​វិ​ច្ឆ​កា  ស្ថិត​ត្រង់​ចំណុច​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី…

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​អាវុធហត្ថ ​ខណៈ​ដឹក​ទំនិញគេចពន្ធ​និង​បើករថយន្ត​បំ​បុ.ក​រថយន្ត​សមត្ថកិច្ច​ព្រមទាំង​បុ.ក​បា​រ៉ា​ស់​ថែម​ទៀត ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ​វិ​ច្ឆ​កា  ស្ថិត​ត្រង់​ចំណុច​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។​

យោង​តាម​ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​ដឹក​ទំនិញគេចពន្ធ​ កម្លាំង​គយ​ចល័ត​តំបន់​៦ ​រួម​សហការ​កម្លាំង​កងរាជអាវុធហត្ថ​ដោយ​មានការ​សម្របសម្រួល​ពី​លោក គឺ
ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ក្នុង​ការ​ស្ទាក់​បង្ក្រាប​រថយន្ត​សង្ស័យ​មួយ​ បើកបរ​ដោយ​ឈ្មោះ សាន វ៉ា​ន់​ថៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ  មាន​ទីលំនៅ​ក្នុងភូមិ​តាលុ​ស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

ប្រភព​ដដែល​បន្ត​ថា ​គ្រា​ប្រទះ​រថយន្ត​សង្ស័យ​ខាងលើ គយ​ចល័ត​តំបន់​៦បាន​បញ្ជា​ឱ្យ​ឈប់ តែ​រថយន្ត​សង្ស័យ​មិន​ព្រម​ឈប់ បែរ​ជា​បើករថយន្ត​បំ​បុក​និង​កៀរ​រថយន្ត​មន្ត្រី​គយ​រហូត​ធ្លា.ក់​ស្នាម​ភ្លោះ ហើយ​បន្ត​បើករថយន្ត​គេចខណៈនោះ​ កម្លាំង​កងរាជអាវុធហត្ថ​ក៏​បាន​អន្តរាគមន៍​បើករថយន្ត​ប្រដេញ​ និង​ដាក់​បា​រ៉ា​ស់​ឃាត់ តែ​រថយន្ត​សង្ស័យ​បន្ត​បើក​បំ​បុក​ទម្លាយ​បា​រ៉ា​ស់​បន្ថែម​ទៀត​រហូត​ដល់ចំណុច​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ទើប​ឃាត់​ជាប់ ​។

ទាក់ទិន​ករណី​ខាងលើ​ ក្រោយ​កម្លាំង​សមត្ថកិច្ច​ឃាត់​រថយន្ត​សង្ស័យ​ជាប់​បាន​ត្រួតពិនិត្យ ​និង​រឹបអូស​វត្ថុ​តាំង​រួម​មាន​រថយន្ដ​១គ្រឿងម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌.​ស ពាក់​ស្លាក​លេខ​ក្រចេះ ៣A-​១០៥៩ និង​ទំនិញ​ក្រោម​ការ​សង្ស័យ​អត់​ពន្ធនាំ​ចូល​ចំនួន​៨​មុខ ទី​១-ស្បែកជើង​ជ័រ​ប្រភេទ​ចម្រុះ ៣៧៦​គីឡូក្រាម ទី​២-សំបក​បេ ចំនួន​៥៥​ដុំ ទី​៣-តង់ ៨៤ គីឡូក្រាម ទី​៤-​កៅស៊ូ​ផ្លា​ស្ទិ​ក ៤២០​គីឡូក្រាម ទី​៥-មី​កញ្ចប់ ៥០០​កេស ទី​៦-​ថ្នាំ​បាញ់​ស្មៅ ៥​កេស​ទី​៧.​ធុង​បាញ់ថ្នាំ ២០​ធុង និង​ទី​៨-វ៉ា​លី ចំនួន​៥​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​និង​សាកសួរ​នៅ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស អាវុធ​ហត្ថ​ខេត្ត និង​ចាត់ការ​តាម​នីតិវិធី ចំណែក​វត្ថុ​តាង ប្រគល់​ឲ្យ​ជំនាញ​គយ​តំបន់​៦ យក​ទៅ​រក្សា​ទុក​នៅ​សាខា​គយ​ចល័ត​តំបន់​៦ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ