ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋជាង១០០ខ្នង
ខេត្តតាកែវ ៖ ផ្ទះប្រក់ស័ង្កសី និងប្រក់ក្បឿងប្រមាណជាង១០០ខ្នង ត្រូវបានខ្យល់កន្ត្រាក់បោកបក់ធ្វើឲ្យរលំលោតចេញពីតាង និងរបើកដំបូលធ្វើខូចខាតយ៉ាងធ្ងន់ធ្ងរ
ខេត្តតាកែវ ៖ ផ្ទះប្រក់ស័ង្កសី និងប្រក់ក្បឿងប្រមាណជាង១០០ខ្នង ត្រូវបានខ្យល់កន្ត្រាក់បោកបក់ធ្វើឲ្យរលំលោតចេញពីតាង និងរបើកដំបូលធ្វើខូចខាតយ៉ាងធ្ងន់ធ្ងរ
ខេត្តតាកែវ ៖ ផ្ទះប្រក់ស័ង្កសី និងប្រក់ក្បឿងប្រមាណជាង១០០ខ្នង ត្រូវបានខ្យល់កន្ត្រាក់បោកបក់ធ្វើឲ្យរលំលោតចេញពីតាង និងរបើកដំបូលធ្វើខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលមេឃបានធ្លាក់ភ្លៀងស្របពេលខ្យល់បានបោកបក់មកយ៉ាងខ្លាំងធ្វើឲ្យដួលរលំជាបន្តបន្ទាប់់។
ហេតុការណ៍ខ្យល់បោកបក់ធ្វើឲ្យរលំដល់ផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ មេសា ២០១៧ នៅស្រុកចំនួន២នៃខេត្តតាកែវ។ មន្ត្រីសាលាខេត្ត បានឲ្យដឹងថា ទឹកភ្លៀងធ្លាក់លាយខ្យល់ព្យុះធ្វើឲ្យរលំដល់ផ្ទះរបស់ប្រជាពលរដ្ឋនេះមានចំនួន២ស្រុក គឺស្រុកបាទី និងស្រុកបុរីជលសា ដោយនៅស្រុកបាទីបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំបក់ធ្វើឲ្យខូចខាតដល់ផ្ទះប្រជាពលរដ្ឋចំនួន៣០ខ្នង ខូចទាំងស្រុងចំនួន៣ខ្នង លោតចេញពីជើងតាង និងរបើកដំបូលចំនួន២៧ខ្នង សរុប៣០ខ្នង។
មន្ត្រីដដែលបានបន្តទៀតថា ចំណែកនៅស្រុកបុរីជលសាខ្យល់ព្យុះបានបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៨២ខ្នង ដោយខូចទាំងស្រុងចំនួន១ខ្នងនិងរបើកដំបូល លោតចេញពីជើងតាងចំនួន៨១ខ្នង សរុបកាខូចខាតដល់ផ្ទះប្រជាពលរដ្ឋដោយភ្លៀងធ្លាក់មកលាយឡំនឹងខ្យល់ព្យុះ ទាំង២ស្រុកនេះមានចំនួន១១២ខ្នង ដោយខូចទាំងស្រុងចំនួន៤ខ្នង។
ក្រោយពីមានផ្ទះរបស់ប្រជាពលរដ្ឋទទួលរងកាខូចខាតដោយខ្យល់ព្យុះនៅស្រុកទាំង២ខាងលើនេះភ្លាមលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានឲ្យអភិបាលរងខេត្តម្នាក់នាំយកអំណោយរបស់កាកបាទក្រហមយកទៅចែកដល់ប្រជាពលរដ្ឋរងគ្រោះនៅព្រឹកថ្ងែទី២៥ មេសា ២០១៧៕
ចែករំលែកព័តមាននេះ