ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​ពន្លះ​គ្នា​ពេញទំហឹង ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​២​នាក់​ជួប​គ្រោះ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ប្តី​រង​របួសធ្ងន់ ប្រពន្ធ​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

ខេត្តបន្ទាយមានជ័យ ៖ ប្តី​រង​របួសធ្ងន់ ប្រពន្ធ​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧​និង​០៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​លើ​ផ្លូវ​ខេត្ត​លេខ 2561 A ស្ថិត​ក្នុងភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​មានឈ្មោះ វឿ​ត សា​រិ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រង​បួស​ធ្ងន់ និង​ប្រពន្ធ​មានឈ្មោះ វិ​ន សុធា អាយុ​២៥​ឆ្នាំ រង​របួសស្រាល ជន​រង​គ្រោះ​ទាំង​០២​នាក់ រស់នៅ​ភូមិ​តា​សុង​ឃុំ គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​ឈ្មោះ ម្រះ កាត អាយុ​៣៣​ឆ្នាំ មាន​លំនៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​បើកបរ​គោ​យន្ត​កន្ត្រៃ​០១​គ្រឿង ក្នុង​ទិស​ដៅ​កើត​ទៅ​លិច លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ប្តូរ​គន្លង​ទិស​ផ្លូវ​បំរុង​ចូល​ផ្ទះ ស្រប​ពេល​នោះ ក៏​មាន​អ្នក​បើក​ម៉ូតូ​ម៉ាក​វ៉េវ អាវ​កាច់ ពណ៌​ឈាម​ជ្រូក គ្មាន​ស្លាក​លេខ ដឹក​ប្រពន្ធ​ពីក្រោយ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន រួច​ក៏​បុក​ចំ​ទ្រុង​គោ​យន្ដ​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្ដាំ បណ្តាល​ឲ្យ​ប្តី​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូ​រី និង​ប្រពន្ធ​របួសស្រាល​។ ចំណែក​ម៉ូតូ​ទាំង​០២​គ្រឿង​ខូចខាត​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ