ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់បាត់បង់ជីវិតភ្លាមៗ ក្រោយ​ជិះ​ម៉ូតូបុ.កសត្វក្របី​

1 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​បុរសម្នាក់​បានជិះ​ម៉ូតូ​បុ.កសត្វក្របី១ក្បាល កំពុងដើរឆ្លងផ្លូវ បណ្តាល​ឱ្យ​អ្នក

ខេត្តព្រះសីហនុ ៖ ​បុរសម្នាក់​បានជិះ​ម៉ូតូ​បុ.កសត្វក្របី១ក្បាល កំពុងដើរឆ្លងផ្លូវ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​សត្វក្របីបានរងរបួស ។

​​​​ហេតុការណ៍​ខាងលើនេះ​​​​បានកើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៣​​ឈាន​ចូល​​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ​តាមបណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩៩-២០០ ស្ថិត​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បុរសរងគ្រោះ​ដែលបាត់បង់ជីវិត​ខាងលើ មិនស្គាល់​អត្តសញ្ញាណនោះទេ ​ជាអ្នកបើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក HONGDA DREAM ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ

​តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុនពេលកើតហេតុ ជនរងគ្រោះ​បាន​ជិះម៉ូតូមួយគ្រឿង​ធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ​លុះមកដល់​ចំណុចកើតហេតុ​​ខាងលើ បាន​បុ.ក​សត្វ​ក្របី​១​ក្បាល ​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូស្លា.ប់​​ភ្លាម​ៗនៅ​កន្លែង​កើតហេតុ ។ ចំណែក​សត្វក្របីនោះបាន​រងរបួស។​

បច្ចុប្បន្ន ស.ព​ជនរងគ្រោះ ត្រូវបាន​​កម្លាំង​ជំនា​ញ​នគរបាល​​ស្រុក​ព្រៃ​នប់ កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ ដើម្បីឱ្យមកទទួលយក​ទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​វត្ថុ​តាង​បាន​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ រីឯ​សត្វ​ក្របី​កំពុង​ស្វែងរក​ម្ចាស់​ដើម្បី​ឱ្យ​មក​ទទួលខុសត្រូវ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ