ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជួបគ្រោះអកុសល​នៅលើផ្លូវ​ជាតិលេខ​​៤

1 ឆ្នាំ មុន

​​ខេត្តព្រះសីហនុ ៖ ​បុរស​ម្នាក់​បាន​បាត់បង់ជីវិត​ ​ក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​រថយន្ត​​បុ.ក

​​ខេត្តព្រះសីហនុ ៖ ​បុរស​ម្នាក់​បាន​បាត់បង់ជីវិត​ ​ក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​រថយន្ត​​បុ.កជាមួយ​​ម៉ូតូ​ជន​រង​គ្រោះ កាលពី​ម៉ោងជាង​៩​យ​ប់​ថ្ងៃ​ទី​៥​ វិច្ឆិកា ឆ្នាំ​២០២២ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២១៣-២១៤ ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បញ្ជាក់​ថា មុនពេលកើតហេតុ រថយន្ដ​១​គ្រឿង​ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BQ-8595 មាន​ទិស​ដៅ​ពី ខេត្ត​ព្រះ​សីហ​នុ ​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ​។ ចំណែក​ភាគី​ខាង​​ម៉ូតូ១​គ្រឿង​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1D-1822 ​អ្នកបើកបរ​ទាន់​មិន​ស្គាល់​អត្តសញ្ញាណ ។

សមត្ថកិច្ច​បញ្ជាក់​ថា មុនពេលកើតហេតុ រថយន្ដ​១​គ្រឿង​ ពណ៌​ស ​ធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ​លុះ​មក​ដល់​ចំណុច​ខាងលើ​ រថយន្ដ​នេះ​ឡើង​វ៉ា​ជែង រួច​ក៏​បុ.ក​ចំ​ពីមុខ​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លា.ប់បាត់បង់ជីវិត​​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​សាច់ញាតិ​​ជនរងគ្រោះ​ និង​បន្ត​ស្វែងរក​អ្នកបើក​បររថ​យន្ត​ដែល​រត់គេច​ខ្លួន ដើម្បី​​នាំយកមក​ដោះស្រាយ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ