ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងពាក់ព័ន្ធករណីឃា.ត.កម្មស.ម្លា.ប់ជនជាតិចិនដូចគ្នាក្នុងអំពើចាប់ជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតអាវុធ រួមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀតផងដែរ ។

បើតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថខេត្ត បានបិទបញ្ចប់សំណុំរឿងឃា.ត.ក.ម្មលើជនជាតិចិនដូចគ្នា និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍មេបញ្ជាការបញ្ជាក់បន្ថែមថា ប្រតិបត្តិការបង្ក្រាបនេះ ដោយយោងតាមពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន នៅវេលាម៉ោង១២:០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្តីពីការបាត់ប្តីរបស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងការិយាល័យជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងចិត្តទុកដាក់បំផុត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង)
២- ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ)។

ក្រោយពីកម្លាំងជំនាញ ធ្វើការសាកសួររួចមក ម្ចាស់ទីតាំងបានប្រាប់មកសមត្ថកិច្ចថា ជនសង្ស័យជាមេខ្លោង បានរត់គេចខ្លួនទៅរាជធានីភ្នំពេញ បម្រុងឡើងតាមយន្តហោះបន្តទៅកាន់ប្រទេសថៃ ។ បន្ទាប់មក កម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ Zang Tanning ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (មេខ្លោង) នាំយកមកកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។

ផ្អែកតាមការសាកសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកបានលួងលោមហៅជនរងគ្រោះទៅហូបបាយនៅទីតាំងខាងលើ លុះក្រោយមកក៏បាននាំជនរងគ្រោះទៅបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ (ផ្ទេរតាមប្រព័ន្ធ USDT ទឹកប្រាក់ចំនួន១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) និងតាមធនាគារហុយវ័ង ទឹកប្រាក់ចំនួន ៧០.០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារ) ក្រោយពីទទួលបានលុយរួចហើយ ខ្លួននិងបក្សពួក បានសម្លាប់ជនរងគ្រោះ នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន និងយកសាកសពជនរងគ្រោះទៅប្លុងចោល នៅក្រៅទីតាំងធ្វើសកម្មភាព រហូតដល់វេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវនិងស្វែងរកសាកសពជនរងគ្រោះឃើញ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រហូតដល់វេលាម៉ោង១៩ និង៥២នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងមន្ទីរជំនាញ សហការជាមួយកម្លាំងមន្ទីរជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់បន្ថែមទៀត ឈ្មោះ Zang Chuan Gang អាយុ៣៩ឆ្នាំ ភេទប្រុស ជនជាតិចិន នៅចំណុចភូមិព្រៃតាមៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ និងយកមកបន្តនីតិវិធីនៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសី
ហនុ។

នៅវេលាម៉ោង១៥ និង០៥នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ Sang in Chuan Sang (ហៅ Dalong) កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងទីតាំងក្រុមហ៊ុនតាសឹងសានជ័ង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យរកឃើញវត្ថុតាងអាវុធខ្លី ចំនួន០២ដើម បន្ថែមទៀតរួមមាន÷
១-ម៉ាក SZ 75 COMPACT លេខ: A 134409
២- ម៉ាក SZ-07 លេខ: D 134090 បង់ចំនួន ០៣ និងគ្រាប់ចំនួន ៦៩គ្រាប់។

នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញ បានបិទបញ្ចប់សំណុំរឿងករណីឃាតកម្ម ដោយមិនមានជនជាប់ពាក់ព័ន្ធបន្តទៀត ជាលទ្ធផលក្នុងនោះសាក្សី ចំនួន ០៥នាក់ បានឆ្លើយបំភ្លឺរួចមក ដោយពុំមានពាក់ព័ន្ធនឹងបទល្មើស ត្រូវបានឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយឡែក ជនសង្ស័យ៣នាក់ រួមនិងវត្ថុតាងមួយចំនួន កម្លាំងការិយាល័យជំនាញ បានរៀបសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី។
ចែករំលែកព័តមាននេះ