ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ ក្របី​សរុប​២២៥​ក្បាល​នៅ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ​ ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការ​ពារ​​ជំងឺ​សារ​ទឹក​

1 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​យក​សត្វ​គោ ក្របី​របស់​ខ្លួន មក​ទទួល​ការ​ចាក់ វ៉ាក់សាំង​ការពារជំងឺសារ​ទឹក​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។ ការ​អំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​មន្ត្រី​ពេទ្យសត្វ ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ សារ​ទឹក ដល់​សត្វ​គោ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២​។

លោក ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល បាន​បន្ត​ថា ដោយសារ​ពេល​នេះ មានការ​កើត​ជម្ងឺសារ​ទឹក​លើ​សត្វ​គោ ក្របី​របស់​ប្រជាពលរដ្ឋ ដែល​ជា​សត្វ​អូស​ទាញ​បំរើ​ឱ្យ​វិស័យ កសិកម្ម ហើយ​មួយវិញទៀត គឺជា​រដូវ​ដែល​បងប្អូន​ប្រមូល​ផល ស្រូវ​រដូវវស្សា​ផង​នោះ ថ្ងៃនេះ មន្ត្រី​ពេទ្យសត្វ បាន​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បំផុស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នាំគោ ក្របី​របស់​ខ្លួន មក​ចាក់​ថ្នាំ ការពារ​ជម្ងឺសារ​ទឹក ឱ្យ​បាន​គ្រប់​ៗ​គ្នា​។ ជាមួយ​គ្នា​នេះ លោក​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​អនាម័យ​លើ​សត្វ​របស់​ខ្លួន ដោយ​ឱ្យ​ដេក​លើ​ទីទួល​គ្មាន​ភក់ជ្រាំ ហើយ​បើសិន​មាន​សត្វ​គោ ក្របី​កើត​ជម្ងឺ​នេះ​សូម​ប្រញាប់​រាយ​ការ​ណ៌​ជា​បន្ទាន់​ដើម្បី​មន្ត្រី​ជំនាញ​ចុះ​មក​ព្យាបាល​ទាន់​ពេលវេលា ។

ប្រធាន​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល​ខេត្តកំពង់ឆ្នាំង ក៍បាន​ផ្តល់​សេ​រ៉ាង ម្ជុល ថ្នាំ និង សម្ភារៈ មួយ​ចំនួន ដល់​ពេទ្យសត្វ​គ្រប់​ភូមិ​ក្នុង​ឃុំ​គោក​បន្ទាយ ដើម្បី​យក​ទៅ​ជួយ​ចាក់​លើ​សត្វ​គោ ក្របី​របស់​ប្រជាពលរដ្ឋ តាម​ភូមិ​របស់​ខ្លួន​រាង​ៗ​ខ្លួន​ផង​ដែរ ។

សូម​បញ្ជាក់​ដែរ​ថា រយៈពេល​មួយ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា មន្ត្រី​ពេទ្យសត្វ​បាន​ចាក់​វ៉ាក់សាំង ដល់​គោក្របី​ប្រជាពលរដ្ឋ​បាន​ចំនួន ២២៥​ក្បាល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ