ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនកិច្ច​​​របស់លោក​ជំទាវ​ អនុ​ប្រធានទី១ព្រឹទ្ធសភា​បារាំង

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ គណៈប្រតិភូ​ព្រឹទ្ធសភា​បារាំង​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​ជំទាវកា​តឺ​រី​ន តា​ស្កា (Catherine Tasca) អតីតរដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​មិត្ដភាព​ព្រឹទ្ធ សភា​បារាំង​-​កម្ពុជាអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែមករា​ ​។ដំណើរ​ទស្សនកិច្ច​នេះ​ ធ្វើ​ឡើង​ក្នុង​គោល បំណង​ពិនិត្យ​លទ្ធផល​ការងារ​កិច្ច​សហប្រតិបត្ដិ ការដែល​កំពុង​អនុវត្ដ​ជាមួយព្រឹទ្ធសភា​កម្ពុជា

រាជ​ធានីភ្នំពេញ ៖ គណៈប្រតិភូ​ព្រឹទ្ធសភា​បារាំង​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​ជំទាវកា​តឺ​រី​ន តា​ស្កា (Catherine Tasca) អតីតរដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​មិត្ដភាព​ព្រឹទ្ធ សភា​បារាំង​-​កម្ពុជាអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែមករា​ ​។

ដំណើរ​ទស្សនកិច្ច​នេះ​ ធ្វើ​ឡើង​ក្នុង​គោល បំណង​ពិនិត្យ​លទ្ធផល​ការងារ​កិច្ច​សហប្រតិបត្ដិ ការដែល​កំពុង​អនុវត្ដ​ជាមួយព្រឹទ្ធសភា​កម្ពុជា ជា​ពិសេស​ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង ​(​ហ្វ្រ​ង់​កូ​ហ្វូ​នី​) និង​កំណត់​ទស្សន វិស័យសំរាប់​អនាគត​ ។ ក្នុង​ឱកាស​ទស្សនកិច្ច​នេះ លោក​ជំទាវ​តា​ស្ការួម​ជាមួយ​ព្រឹទ្ធ​សមាជិក​​កម្ពុជា នឹង​អញ្ជើញ​ធ្វើ​សិក្ខា​សាលា​មួយ​ពាក់​ព័ន្ធ​នឹង​តួនាទី​របស់​សមាជិក​ព្រឹទ្ធសភា ក្រោម​ប្រធានបទ «ការងារ​នីតិកម្ម ការ​ពិនិត្យ​ការ​អនុ​វត្ដ​ច្បាប់ និង​សកម្មភាព​ក្នុង​មូលដ្ឋាន»​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ព្រឹទ្ធ​សភា​បារាំង​ក៏​ចូល​ក្រាប​បង្គំ​គាល់ ​ព្រះ​ករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាផងដែរ ព្រម​ទាំង​ជួប​សវនាការ​ជាមួយ​​សម្ដេច​ជា ស៊ី​ម ប្រធាន​ព្រឹទ្ធសភាលោកងួ​ន ញិ​ល អនុ ប្រធាន​​ទី​១​រដ្ឋសភា និង​សម្ដេចហ៊ុន សែន នាយក​​រដ្ឋមន្ដ្រី​នៃ​រាជរដ្ឋាភិបាលកម្ពុជា ​។ ក្រៅពី​នេះលោក​ជំទាវ​​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ដសៀមរាបដែល​នៅ​ទីនោះ ​គណប្រតិភូ​ជួប​​ពិភាក្សា​ជាមួយលោកស៊ូ ភិ​រិ​ន្ទ អភិបាល​ខេត្ដ​​​ ព្រមទាំង​ទស្សនា​សាលា​បារាំង និង​ថ្នាក់​ពីរ​ភាសា​នៅ​ក្រុង​ទេសចរណ៍​នេះ​ ៕