ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោរា​ពិការ​ភ្នែក Vanga ​ទាយ​ពីសង្គ្រាមលោក​លើក​ទី​៣​ តើក្លាយជា​ការ​ពិត​ទេ ?

6 ឆ្នាំ មុន

គ្រូ​ទស្សន៍​ទាយ​ដ៏​ល្បី​លោកយាយ បា​បា វ៉ា​ន់​ហ្គា ធ្លាប់​ទាយ​ត្រូវ​ពី​ការ​វាយប្រហារ​អគារ​ពាណិជ្ជកម្ម របស់​ក្រុម ISIS ពេល​នេះ​ក្រុម​អ្នកវិភាគ​ជឿជាក់​ថា

គ្រូ​ទស្សន៍​ទាយ​ដ៏​ល្បី​លោកយាយ បា​បា វ៉ា​ន់​ហ្គា ធ្លាប់​ទាយ​ត្រូវ​ពី​ការ​វាយប្រហារ​អគារ​ពាណិជ្ជកម្ម របស់​ក្រុម ISIS ពេល​នេះ​ក្រុម​អ្នកវិភាគ​ជឿជាក់​ថា ក្នុង​ទំនាយ​របស់​លោកយាយ​ក៏​ធ្លាប់​ទាយ​ទុក​មុន​ពី​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី និង​សង្គ្រាមលោក​លើក​ទី​៣ ផង​ដែរ ។

លោកយាយ​ហោរា​ពិការ​ភ្នែក ជនជាតិ​ប៊ុល​ហ្គា​រី ឈ្មោះ Bala Vanga បាន​អស់​ជីវិត​នៅ​ឆ្នាំ​១៩៩៦ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ ។ ប្រជាជន​រុ​ស្ស៊ី​ស្ទើរតែ​៨៥% ទៅ​ហើយ​ជឿជាក់​លើ​ពាក្យ​ទំនាយ​របស់​លោកយាយ ។ មុន​ពេល​ដែល​លោកយាយ​ស្លាប់ ពាក្យ​ទំនាយ​របស់​លោកយាយ​ថា អាច​នឹង​កើត​មាន​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ និង​សង្គ្រាមលោក​លើក​ទី​៣ ។ តើ​ការ​ព្យាករ​របស់​ហោរា​ពិការ​ភ្នែក ដែល​ថាអាច​នឹង​កើត​មាន​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ និង​សង្គ្រាមលោក​លើក​ទី​៣​នោះ ក្លាយជា​ការ​ពិត​ទេ ?

លោកយាយ​ធ្លាប់​ទស្សន៍​ទាយ​ពី​ការ​លុកលុយ​របស់​មូ​ស្លី​ម​ទៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដោយ​ជម្លោះ​នឹង​ចាប់ផ្តើម​ចេញពី​តំបន់​អា​រ៉ាប់ ដែល​ការ​ទស្សន៍​ទាយ​នេះ វា​ហាក់បីដូចជា​ទំនាយ​ពិត​ពី​ការ​វាយប្រហារ​ដោយ​ឧស្ម័ន​ពុល Sarin របស់​មេដឹកនាំ​ស៊ី​រី លោក បា​សា អាល​អាសា​ដ ។ មនុស្ស​ជា​ច្រើន​ជឿជាក់​ទៅ​លើ​ពាក្យ​ទស្សន៍​ទាយ​របស់​លោកយាយ ព្រោះ​ពាក្យ​ទំនាយ​របស់​គាត់​សុទ្ធតែ​កើតឡើង​ពិតមែន ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកយាយ​ក៏​លើក​ឡើង​ថា ទ្វីបលោក​ទាំងមូល​នឹង​ប្រែប្រួល​ទៅ​រក​ភាព​ទទេសូន្យឈឹង ព្រោះតែ​សង្គ្រាម​នុយក្លេអ៊ែរ ធ្វើអោយ​មនុស្ស​ជា​ច្រើននឹងស្លាប់​ហើយ​ជំងឺមហារីក​ស្បែក នឹងកើតមានដោយសារ​ពុលជាតិ​គីមី​ ពី​គ្រាប់បែកនុយក្លេអ៊ែរទាំងនោះ ។

ក្នុង​ទំនាយ​របស់​គាត់​បាន​បញ្ជាក់​ថា ​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក (​ដែល​សព្វ​ថ្ងៃជា​លោក ត្រាំ​) នឹង​ជា​អ្នក​នាំ​ប្រទេស​ទៅ​រក​ភាព​លិចលង់ ។ ដំបូង​មនុស្ស​គ្រប់​គ្នា​នឹង​ផ្តល់​ក្តី​សង្ឃឹម​ទៅ​លើ​មនុស្ស​ម្នាក់​នោះ ប៉ុន្តែ​វា​ជា​រឿង​ដែល​ផ្ទុយ​ស្រឡះ ព្រោះ​គេ​នឹង​នាំ​ប្រទេស​ខិត​ទៅ​រក​ភាព​អន់​ថយ ព្រមទាំង​បង្ក​សង្គ្រាម​រវាង​ជើង និង​ត្បូង ។ ក្នុង​នោះ​គេ​យល់​ថា «​ជើង និង​ត្បូង​» នេះ​ប្រហែល​លោកយាយ​ចង់​សំដៅ​ទៅ​លើ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង​ហើយ ។

មួយវិញទៀត លោកយាយ​បាន​ព្រមាន​ថា ឃាតកម្ម​ដែល​ប៉ន​ប៉ង​ឡើង​ទៅ​លើ​មេដឹកនាំ​សំខាន់​ៗ៤​រូប​នៅ​ឆ្នាំ​២០១០ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​សង្គ្រាមលោក​លើក​ទី​៣ ចាប់ផ្តើម​ឡើង ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក ម៉ូ​អា​ម៉ា ហ្គា​ដា​ហ្វី ក៏​ត្រូវ​គេ​សម្លាប់​នៅ​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០១១ និង​ការ​ស្លាប់​របស់​លោក សា​ដាម ហូ​សេន នៅ​ថ្ងៃ​ទី​៣០ ធ្នូ ២០០៦ ដែល​អ្នក​ស្លាប់​ទាំងនោះ​សុទ្ធ តែ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រទេស​អា​រ៉ាប់ ការ​ស្លាប់​របស់​ពួក​គេ គឺជា​ឫសគល់​នៃ​សង្គ្រាមលោក​លើក​ទី​៣ ។

ទំនាយ​របស់​លោកយាយ Baba ធ្វើ​ឱ្យ​គេ​ជឿ​កាន់តែ​ខ្លាំង​នៅ​ពេល​មាន​គ្រូ​ទស្សន៍​ទាយ​ម្នាក់​ទៀត គឺ​លោក Haracio បាន​ទស្សន៍​ទាយ​ពី​ថ្ងៃ​ពិតប្រាកដ​ដែល​អាច​នឹង​កើត​មាន​សង្គ្រាមលោក​លើក​ទី​៣ ។

សូមរំលឹកឡើងវិញថា លោកយាយ​ហោរា​ពិការ​ភ្នែក កាល​នៅ​រស់​គាត់​ធ្លាប់​ព្យាករ​ថា អឺរ៉ុប​នឹង​មាន​សង្គ្រាម​អ៊ិ​ស្លា​មយ៉ាង​ធំ​ក្រៃ​លែង​ក្នុង​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឱ្យ​ទ្វីបអឺរ៉ុប​វិនាស​ធ្ងន់​រហូត​ដល់​លែង​សល់​អ្វី​ទាំងអស់ ។ កាសែត Daily Mail របស់​អង់គ្លេស​ផ្សាយ​ថា ហោរា​ពិការ​ភ្នែក Vanga បញ្ជាក់​ច្បាស់​ៗ​ថា សង្គ្រាម​អ៊ិ​ស្លា​មយ៉ាង​ធំ​ចាប់​កើត​ពី​ហេតុការណ៍​និទាឃ​រដូវ​អា​រ៉ាប់ ឆ្នាំ​២០១០ ។ សង្គ្រាម​នោះ ចាប់ផ្តើម​កើត​នៅ​ប្រទេស​ស៊ីរី ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ដែល​ពួក​មូ​ស្លី​ម បង្កើត​បាន​រដ្ឋ​អ៊ិ​ស្លា​ម​ធំ​មួយ​នា​ឆ្នាំ​២០៤៣ ដោយ​យក​ទីក្រុង​រ៉ូ​ម ជា​ចំណុចកណ្តាល ។ ដល់​ពេល​នោះ ទ្វីបអឺរ៉ុប ត្រូវ​បញ្ចប់​វត្តមាន​របស់​ខ្លួន ហើយ​ស្ថិត​ក្នុង​សភាព​ល្វឹងល្វើយ ដីធ្លី​ក្លាយជា​វាល​រហោស្ថាន ហាក់ដូច​គ្មាន​ជីវិត​រស់នៅ ។

ការ​ព្យាករ​ដ៏​គួរ​ឱ្យ​ខ្លាច​របស់​យាយ​ហោរា Vanga ពេល​នេះ មាន​មនុស្ស​មួយ​ចំនួន​នៅ​អឺរ៉ុប ចាប់ផ្តើម​ញាក់សាច់ ស្រមៃ​ថា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ពិបាក​គេច​ផុត​ភេរវកម្ម​របស់​ពួក ISIS ព្រោះ​ឃើញ​ពួក ISIS ពង្រីក​ការ​កាន់កាប់​របស់​ខ្លួន​សឹង​រាល់ថ្ងៃ ។ ឥទ្ធិពល​របស់​ពួក​នោះ នាំ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​ទៅ​ចូលរួម​ជាមួយ​ពួក​គេ​ហូរហែ ។ ថ្មី​ៗ​នេះ ISIS កាន់កាប់​បាន​ក្រុង Sirte ក្នុង​ទឹកដី​លី​ប៊ី​ទៀត ដែល​ក្រុង​មួយ​នេះ បែរ​ទៅ​រក​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​ពួក​គេ​ពង្រឹង​អំណាច​របស់​ខ្លួន តាម​រយៈ​ការ​សម្លាប់​ចំណាប់ខ្មាំង​ជា​ចំហ​។ ទន្ទឹម​នឹង​ការ​កាន់កាប់​បាន​ក្រុង Sirte នៅ​លី​ប៊ី ពួក ISIS ក៏​កាន់កាប់​បាន​ថែម​ទៀត​ដែនដី​នៅ​ស៊ី​រី ទោះបី​សម្ព័ន្ធមិត្ត​អឺរ៉ុប​ចោមរោម​ទម្លាក់​គ្រាប់បែក យ៉ាងណា​ក៏​ដោយ ។ ដូច្នេះ បើ​ការ​ព្យាករ​របស់​លោកយាយ​ហោរា​ពិការ​ភ្នែក Vanga ក្លាយជា​ការ​ពិតមែន បាន​សេចក្តី​ថា មនុស្សជាតិ​ជួប​គ្រោះ​មហន្តរាយ​ធ្ងន់រ​កស្មាន​មិន​ដល់ ។

លោកយាយ Vanga កាលពី​ក្មេង​មាន​ជីវភាព​ធម្មតា​រហូត​ដល់​អាយុ​១២​ឆ្នាំ គាត់​ពិការ​ភ្នែក ដោយសារ​គ្រោះថ្នាក់​ពេល​មាន​ព្យុះ​ខ្លាំង​មួយ ។ បន្ទាប់​ពី​ខូច​ភ្នែក​ទាំង​ពីរ ស្រាប់តែ​គាត់​មាន​សមត្ថភាព​ពិសេស អាច​ឃើញ​ព្រឹត្តិការណ៍​ធំ​ៗ​គ្រប់យ៉ាង​នា​ពេល​អនាគត ។ សមត្ថភាព​អស្ចារ្យ និង​ការ​ព្យាករ​របស់​គាត់ នា​ពេល​កន្លង​មក ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ច្រហ​មាត់ ព្រោះ​ត្រូវ​ចំ​ៗ​ពេក ។ អ្នកមាន​ទ្រព្យធន អ្នក​ល្បីល្បាញ រហូត​ដល់​អ្នកនយោបាយ ទៅ​រក​គាត់​ហូរហែ ។

ក្នុង​ជីវិត​របស់​ខ្លួន លោកយាយ Vanga បាន​ព្យាករ​ពី​ព្រឹត្តិការណ៍ ធំ​ៗ​រាប់រយ ដូច​យ៉ាង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ញូ​វ​យ៉​ក កាលពី​ឆ្នាំ​២០០១ ជាដើម ។ ចំពោះ​ព្រឹត្តិការណ៍​នោះ គាត់​បាន​និយាយ​មុន​ថា សហរដ្ឋអាមេរិក​នឹង​ត្រូវ​បក្សី​ស្លាប​ដែក​២​ក្បាល វាយប្រហារ​ធ្វើ​ឱ្យ​ញាប់​ញ័រ​ពេញ​ពិភពលោក ។ កាល​ណោះ អ្នក​ណា​ៗ​ក៏​ធ្វើ​មុខ​មីង​មាំ​ង ហើយ​ខ្លះ​ថែម​ទាំង​មិន​ខ្ចី​ជឿ​ទៀត​ផង លុះដល់​ភេរវ​ករ​ប្រើប្រាស់​យន្តហោះ​ដឹក​អ្នកដំណើរ​២​គ្រឿង បើក​បំ​បុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ឆេះ​ហុយ​ទ្រលោម នា​ថ្ងៃ​ទី​១១ កញ្ញា ២០០១ ទើប ម្នាក់​ៗ​ភ្ញាក់​ក្រញាង ស្រែ​ថា​ទាយ ត្រូវ​ៗ​មែន ។ សូ​ម្បី​តែ​ការ​លិច​នាវាមុជទឹក​បរមាណូ Kursk របស់​រុ​ស្ស៊ី កាលពី​ខែសីហា​១៩៩៩ ក៏​ស្ថិត​ក្រោម​ការ​ព្យាករ​មុន​របស់​គាត់ ហើយ​គ្រោះថ្នាក់​រលក​យក្ស​ស៊ូ​ណា​មី មហា​ប្រល័យ នា​ឆ្នាំ​២០០៤ ក៏​ស្ថិត​ក្រោម​ការ​ព្យាករ​មុន​របស់​គាត់​ដែរ ។ កាលពី​៦០​ឆ្នាំ​មុន គាត់​បាន​និយាយ​ពី​ការ​ប្រែប្រួល​ធាតុអាកាស ធ្វើ​ឱ្យ​ទឹកកក​នៅ​តាម​ប៉ូ​ល​រលាយ នាំ​ដល់​កម្រិត​ទឹកសមុទ្រ​ជន់​ឡើង​ខ្ពស់ ។ គាត់​ធ្លាប់​ព្យាករ​ទាំង​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​៤៤​ទៀត​ផង ។ គាត់​ថា ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៤ ជា​ជនជាតិ​ស្បែក​ខ្មៅ ។ លុះ បា​រ៉ា​ក់ អូ​បា​ម៉ា ឈ្នះ​ឆ្នោត ម្នាក់​ៗ​ច្រហ​មាត់ ស្រែ​កថា អី​ក៏​ទាយ​ត្រូវ​ម៉្លេះ !

ឥឡូវនេះ អ្នកផង​កំពុង​រង់ចាំ​មើល​ការ​ព្យាករ​ព្រឹត្តិការណ៍​ធំ​ៗ​មួយ​ចំនួន​ទៀត ដែល​មិន​ទាន់​មក​ដល់ ដូច​យ៉ាង ៖ នៅ​ឆ្នាំ​២១៣០ មនុស្ស​ក្រៅ​ភព​នឹង​មក​ជួយ​មនុស្ស​នៅ​លើ​ផែនដី ឱ្យ​អាច​រស់នៅ​ក្នុង​ទឹកបាន​, នៅ​ឆ្នាំ​៣០០៥ នឹង​មាន​សង្គ្រាម​នៅ​ភព​អង្គារ​, នៅ​ឆ្នាំ​៣៧៩៧ ផែនដី​យើង​នឹង​រលត់​រលាយ​អស់ ប៉ុន្តែ​មនុស្ស​លើ​ផែនដី មិន​ស្លាប់​ផុត​ពូជ​ទាំងស្រុង​ទេ ព្រោះ​ពេល​នោះ​មនុស្ស​មាន​សមត្ថភាព​ប​ម្លា​ស់​ទី​គេច​ចេញ​ទៅ​រស់នៅ​ប្រព័ន្ធ​ភព​ផ្សេង​ទៀត​បាន ។

តទៅ​នេះ​ជា​ព្រឹត្តិការណ៍ ធំ​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍ ដែល​លោកយាយ​ហោរា​ពិការ​ភ្នែក​ទាំង​សងខាង​រូប​នេះ បាន​ព្យាករ​ទុក ៖
នៅ​ឆ្នាំ​២០១៦ ៖ ពួក​មូ​ស្លី​ម​លុកលុយ​ទ្វីបអឺរ៉ុប ។
នៅ​ឆ្នាំ​២០២៣ ៖ គន្លង​ផ្លូវ​របស់​ផែនដី​ផ្លាស់​ប្តូរ ។
នៅ​ឆ្នាំ​២០២៨ ៖ មនុស្សលោក​នឹង​អាច​ទៅ​ដល់​ភព​សុក្រ ក្នុង​បំណង​ស្វែងរក​ប្រភព​ថាមពល​ថ្មី ។
នៅ​ឆ្នាំ​២០៣៣ ៖ ទឹកសមុទ្រ​ជន់​ឡើង​ខ្ពស់ ដោយសារ​ទឹកកក​នៅ​ប៉ូ​ល​ខាងជើង​រលាយ​ខ្លាំង ។
នៅ​ឆ្នាំ​២១៧០ ៖ គ្រោះ​រាំង​ស្ងួត​ធ្ងន់​កើតឡើង​ទូ​ទាំង​ពិភពលោក ។
នៅ​ឆ្នាំ​៣៧៩៧ ៖ អវសាន​នៃ​ភព​ផែនដី ប៉ុន្តែ​មនុស្សលោក​អាច​ធ្វើ​ប​ម្លា​ស់​ទី គេច​ទៅ​រស់នៅ​ប្រព័ន្ធ​ភព​ផ្សេង​បាន ៕