ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​តូប​លក់ដូរ​​ក្នុង​ផ្សារ​ផេ​ន​សល​ មាត់ទន្លេ ផ្អើល​ទាំងព្រលឹម

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ អគ្គិភ័យ​ឆេះ​តូប​លក់​គ្រឿងអលង្ការ​ និង​តូប​លក់​គ្រឿង​ភេសជ្ជៈ ដែល​​មា​នទី​

រាជធានី​ភ្នំពេញ​ ៖ អគ្គិភ័យ​ឆេះ​តូប​លក់​គ្រឿងអលង្ការ​ និង​តូប​លក់​គ្រឿង​ភេសជ្ជៈ ដែល​​មា​នទី​តាំងនៅ​ក្នុង​ផ្សារ​ទំនើប​ផេ​ន​សល​មាត់ទន្លេ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ដល់​កម្លាំង​ពន្លត់អគ្គីភ័យ​ចេញ​ជួយ​អន្តរាគមន៍​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ទីតាំង​កើតហេតុ​ស្ថិត​នៅ​ផ្សារ​ទំនើប​ផេ​ន​សល ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ភ្លើង​ឆេះ​ចេញពី​តូប​នៅ​ក្នុង​ផ្សារ​ទំនើប​ផេ​ន​សល ចេញ​ជា​អណ្តាតភ្លើង​បាន​លេប​ត្របាក់​តូប​របស់​អាជីវករ​អស់​ចំនួន​២​តូប ជា​តូប​លក់​គ្រឿងអលង្កា និង​ភេសជ្ជៈ​។ ​ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​ផ្តល់​ដំណឹង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ទាក់ទង​ទៅ​កាន់ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ចេញ​រថយន្ត​ចំនួន​៤​គ្រឿង​ដើម្បី​ចេញ ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេលវេលា និង​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

បច្ចុប្បន្ន​ អគ្គិភ័យ​ត្រូវ​បាន​រលត់​ទាំងស្រុង ក្នុង​នោះ​លោក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹ​ងជា​បឋម​ថា ករណី​អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការ​ឆាបឆេះ​នៅ​ពេល​ក្រោយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ