ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថា​ទីតាំង​ធ្វើ​អាជីវកម្ម​ឧស្ម័ន​កណ្តាល​ក្រុង​បង្ក​ហានិភ័យ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ចំណុច​ភូមិ​ផុ​ក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បាន​ត្អូញត្អែ និង​បិទទ្វារ​ផ្ទះ​ដោយ​ទ្រាំទ្រ​នឹង​ចំហាយ​ឧស្ម័ន​ហ្គា​ស

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ចំណុច​ភូមិ​ផុ​ក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បាន​ត្អូញត្អែ និង​បិទទ្វារ​ផ្ទះ​ដោយ​ទ្រាំទ្រ​នឹង​ចំហាយ​ឧស្ម័ន​ហ្គា​ស ព្រមទាំង​ការ​ផ្ទុះ​ប្រឈម​ហានិភ័យ​គ្រប់ពេល​។ ប្រជាពលរដ្ឋ​និយាយ​ថា ពួក​គាត់​មិន​អាច​រស់នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បាន​គ្រប់គ្រាន់​នោះ​ទេ ប្រសិនជា​នៅ​ក៏​មិន​ស្ងប់​នោះ​ដែរ ព្រោះ​ពេល​សម្រាក​ខ្លះ​លាន់​ស្នូរ​ផ្ទុះ​ចេញពីផ្ទះ​ធ្វើ​អាជីវកម្ម​បញ្ចូល​ហ្គា​ស លក់​ហ្គា​ស​ក្បែ​នោះ សមាជិកគ្រួសារ​ស្លន់ស្លោ តែ​ផ្ទះ​ធ្វើ​អាជីវកម្ម​នោះ​គិត​ថា​ជា​រឿង​ធម្មតា​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​សំណូមពរ​ទៅ​អាជ្ញាធរ និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ទៅ​សម្របសម្រួល​ដល់​ម្ចាស់​អាជីវកម្ម​ដើម្បី​លើក​ទីតាំង​ដាក់​ក្រៅ​ទីប្រជុំជន​ធានា​បាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​កណ្តាល​ទីក្រុង​។ ប្រភព​ពី​មន្ត្រី​អង្គភាព​ពន្ធដា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​លោក​បាន​និយាយ​ថា ទីតាំង​ធ្វើ​អាជីវកម្ម​លក់ និង​បញ្ចូល​ហ្គា​ស​នោះ​អង្គភាព​របស់​លោក​ព្រមទាំង​កម្លាំង​នគរបាល​ក្រុង​អាជ្ញាធរ​ក្រុង​ផង​នោះ បាន​ចុះ​ធ្វើការ​ណែនាំ​អប់រំ​ឲ្យ​ផ្លាស់​ប្តូរ​ទីតាំង​ក្រោយ​ពលរដ្ឋ​ប្តឹង តែ​ក្រោយមក​គ្មាន​ប្រសិទ្ធភាព​សោះ​។

លោក សាយ កុសល អភិបាលរង​ក្រុង​ស្ទឹង​ត្រែង​បាន​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២០ មេ​សា ២០១៧ នេះ​ថា កាលពី​ឆ្នាំ​២០១៣ និង​២០១៤ មាន​បណ្តឹង​ពលរដ្ឋ​ច្រើន​ហើយ​អាជ្ញាធរ​ក្រុង​ក៏​បាន​ចុះ​ត្រួតពិនិត្យ និង​សួរនាំ​ម្ចាស់​អាជីវកម្ម​គាត់​ប្រាប់​ថា មានការ​អនុញ្ញាត​ពី​មន្ទីរ​រ៉ែ និង​ថាមពល​។ លោក​បន្ត​ថា ក្រោយមក​លោក​បាន​ហៅ​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ទៅ​ពិនិត្យ​បន្ថែម​ព្រមទាំង​បំភ្លឺ ដោយ​កាលនោះ​មន្ទីរ​សាមី​បាន​បំភ្លឺ​ថា ទីតាំង​នោះ​មាន​សុវត្ថិភាព​មិន​មាន​បញ្ហា​តែ​លោក​បាន​បញ្ជាក់​ទៅ​មន្ទីរ​សាមី​វិញ​ថា សម្រាប់​ទីតាំង​សុវត្ថិភាព​មិន​សុវត្ថិភាព​លើ​មន្ទីរ​សាមី​ជា​អ្នក​ពិនិត្យ ប៉ុន្តែ​ពលរដ្ឋ​គាត់​មានការ​ភ័យ​ខ្លាច និង​ប៉ះពាល់​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

លោក​បន្ត​ថា ទាក់ទង​ការ​ធ្វើ​អាជីវកម្ម​ហ្គា​ស​ខាងលើ​មាន​អង្គភាព និង​មន្ទីរ​សាមី យើង​ដឹង​ហើយ​ថា​ហ្គា​ស​ជា​ឧស្ម័ន​ចំហាយ​ប៉ះពាល់​ក្លិន​លើ​បរិស្ថាន​ដូច្នេះ​យើង​ហៅ​មន្ទីរ​បរិស្ថាន​ចូលរួម​ហើយ​ឧស្ម័ន​ហ្គា​ស​នេះ​ដែរ​វា​អាច​បង្ក​ជា​អគ្គិភ័យ ដូច្នេះ​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក៏​បាន​ចូលរួម​ដែរ​។ លោក​អភិបាលរង​បន្ថែម​ថា អាជ្ញាធរ​ក្រុង​បាន​ដាក់​ផែនការ​រួច​ហើយដោយ​បាន​កំណត់​ថា​ក្រោយ​ចប់​ពិធី​បុណ្យចូលឆ្នាំ​អាជ្ញាធរ​ត្រូវ ឲ្យ​ម្ចាស់​អាជីវកម្ម​រក​ទីតាំង​ថ្មី​ក្រៅពី​ប្រជុំជន​ដោយ​មាន​មន្ទីរ​សាមី និង​អង្គភាព​ពាក់ព័ន្ធ​ចុះ​ទៅ​ម្តងទៀត​។

ការ​ធ្វើ​អាជីវកម្ម​ហ្គា​ស​នេះ​ដែរ​ពលរដ្ឋ​អ្នកគាំទ្រ​ជា​ច្រើន​បាន​បញ្ចេញមតិ​រិះគន់​ផង​ដែរ​ថា ពួក​គាត់​មាន​ផល​លំបាក​ណាស់​អំពី​ការ​ប្រើប្រាស់​ជា​ពិសេស​បញ្ហា​សំបក​កំប៉ុង​ខូចគុណភាព​អ្នក​ធ្វើ​អាជីវកម្ម​នោះ​មិន​ដូរ​ថ្មី​ទេ បើ​ទោះ​ដឹង​ថា​សំបក​កំប៉ុង​នោះ​ច្រេះ​ចាប់ និង​ចាស់​ទៅ​ហើយ​គាត់​បែរជា​បាញ់ថ្នាំ​ស្ព្រា​យ​ពណ៌​សបិត​បាំង​។ ពួក​គាត់​បន្ត​ថា​ក្រោយ​ពី​ពួក​គាត់​បារម្ភ​ក៏​បាន​ទិញ​សំបក​កំប៉ុង​ថ្មី​ទៅ​ប្តូរ​តាម​ចំណុះ​ហ្គា​សម​ក​ប្រើ​តែ​ទទួល​មក​វិញ​សំបក​ចាស់​ដដែល ពេល​ប្រើប្រាស់​ចំហាយ​ហ្គា​ស​ចេញ​ក្រៅ​ឆាប់​ចេញ​ជា​ភ្លើង និង​ផ្ទុះ​ថែម​ទៀត​។

ពលរដ្ឋ​អ្នកគាំទ្រ​លើក​ឡើង​ថា ពួក​គេ​បានដឹង​ហើយ​ថា ហ្គា​សត្រូវ​ផ្ទេរ​ចែករំលែក​ពី​ដប​ធំ​ចូល​កំប៉ុង​តូច​ដោយ​ប្រើ​ដុំ​ទឹកកក​ជំនួយ​ហើយ​ដុំ​ទឹកកក​នោះ​ទៀត​ប្រើប្រាស់​ដោយ​អំបិល និង​ជី​រួម​ផ្សំ​ឲ្យ​ឆាប​រឹង​ក្រោយ​ពេល​ដែល​ដុំ​ទឹកកក​រលាយ​សំបក​កំប៉ុង​ទាំងនោះ​ជាប់​ដោយ​ជាតិ​ប្រៃ​លុះ​ត្រូវ​កម្ដៅថ្ងៃ​សំបក​កំប៉ុង​ងាយ​ច្រេះ​ចាប់​ខូច​តែ​ដោយសារ​តម្រូវការ​តាម​អ្នក​ប្រើប្រាស់​ម្ចាស់​អាជីវកម្ម​មិន​ខ្វះ​ពី​ក​ក្តា​ហានិភ័យ​កើតឡើង​នោះ​ឡើយ ហើយ​អគ្គិភ័យ​មួយ​ចំនួន​កន្លង​មក​ក៏​កើត​រួច​មក​ហើយ​អំពី​គុណភាព​ហ្គា​ស​នេះ​៕