ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងស្តុប​ថ្មី100​កន្លែង ត្រូវដំណើរការអំឡុងខែ​មិថុនា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បច្ចេកទេសអង្គការ​ចៃ​កា​(JICA)​ប្រទេស​ជប៉ុន និង​មន្ត្រី​ជំនា​ញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​មមាញឹក​ក្នុង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ខ្សែភ្លើង​ពី​ភ្លើងស្តុប​ចំនួន​១០០​ទីតាំង​ដែល​ទើប​ដំឡើង​ថ្មី​រួច ទៅ​ភ្ជាប់​ជាមួយ​ទូរបញ្ជា​ក្នុង​បរិវេណ​សាលា​​​រាជធានី​ភ្នំពេញ ដើម្បី​បើក​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់ ក្នុង​បំណង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បច្ចេកទេសអង្គការ​ចៃ​កា​(JICA)​ប្រទេស​ជប៉ុន និង​មន្ត្រី​ជំនា​ញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​មមាញឹក​ក្នុង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ខ្សែភ្លើង​ពី​ភ្លើងស្តុប​ចំនួន​១០០​ទីតាំង​ដែល​ទើប​ដំឡើង​ថ្មី​រួច ទៅ​ភ្ជាប់​ជាមួយ​ទូរបញ្ជា​ក្នុង​បរិវេណ​សាលា​​​រាជធានី​ភ្នំពេញ ដើម្បី​បើក​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់ ក្នុង​បំណង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណ ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ដំឡើង​ភ្លើងស្តុប​ចំនួន​១០០​ទីតាំង​នេះ បាន​អនុវត្ត​កាលពីដើម​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​នេះ​រួចរាល់​ហើយ នៅ​សល់​តែ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ខ្សែភ្លើង​ពី​ភ្លើងស្តុប​ទាំង​អស់​ជា​ប្រព័ន្ធ​ទៅ​បន្ទប់​បញ្ជា​ត្រួតពិនិត្យ​រួម​ប៉ុណ្ណោះ ។ លោក​បន្ត​ថា ជាក់ស្តែង​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​ចំនួន​១២​ស្តុ​ប ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​រួចរាល់  ហើយ​ក្រុមការងារ​កំពុង​មមាញឹក​ជំរុញ​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ចំនួន​១៥​កន្លែង​ផ្សេង​ទៀត នៅ​ចុង​ខែមេសា​នេះ ។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ក្រុមការងារ​មិន​អាច​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ទាំងអស់​បាន​ភ្លាម​ៗ​នោះ គឺ​ដោយសារ​នៅ​តំបន់​ស្តុ​ប​ថ្មី​ទាំងនោះ​ត្រូវ​លាប​គំនូស​ថ្មី ត្រូវ​រើ​ដុំ​បេតុង​របាំង​ចែក​ទ្រូងផ្លូវ​ឲ្យ​ត្រូវ​តាម​គន្លង​ថ្មី ត្រូវ​លុប​គំនូស​ចាស់​ចោល ត្រូវ​ត​ភ្ជាប់​ចរន្តអគ្គិសនី ព្រោះ​ទីតាំង​ស្តុ​ប​ខ្លះ​មាន​អគ្គិសនី​គ្រប់គ្រាន់​(២០​អំពែរ​)​អាច​ភ្ជាប់​បាន ប៉ុន្តែ​ទីតាំង​ខ្លះ​ភ្លើង​មិន​គ្រប់ ដែល​ត្រូវ​សុំ​ពី​អគ្គិសនី​កម្ពុជា​បន្ថែម និង​ត្រូវ​រើ​ស្តុ​ប​ចាស់​ចេញ នៅ​ពេល​ដែល​ស្តុ​ប​ថ្មី​រួចរាល់​ទាំងស្រុង ។

លោក​បន្ត​ថា បន្ទាប់​ពី​ចូល​ឆ្នាំ​ថ្មី​នេះ​រួច ក្រុមការងារ​នឹង​ព​ន្លឿ​ន​ឲ្យ​រួចរាល់​ស្តុ​ប​ទាំង​១០០​ទីតាំង​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ ។ ចំណែក​ភ្លើងស្តុប​ចាស់​ៗ​ត្រូវ​ដក​ចេញ រួច​យក​ទៅ​ដាក់​នៅ​តាម​ផ្លូវ​ជាយក្រុង ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

លោក សាំ ពិសិដ្ឋ បញ្ជាក់​ថា ការ​កែសម្រួល​ប្រព័ន្ធ​ភ្លើងស្តុប​នេះ គឺជា​ចំណុច​ពិសេស​ដែល​មិន​អាច​ខ្វះ​បាន​ពី​តម្រូវការ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ អំពី​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​តែ​ម្តង​។ ក្នុង​នាម​មន្ទីរ​សាធារណការ​និង​ប្រជាពលរដ្ឋ​ពិតជា​ត្រេកអរ​ចំពោះ​គម្រោង​​នេះ ដែល​ចៃ​កា​ជប៉ុន​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ​តែ​ម្តង ដែល​បម្រើ​ឲ្យ​ដល់​គោលដៅ​សំខាន់​ចំនួន​៣ គឺ​ត្រួតពិនិត្យ​ប្រព័ន្ធ​ចរាចរណ៍ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​គ្រប់គ្រង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ដែល​ដាក់​នៅ​តាម​ដងផ្លូវ និង​តាម​ភ្លើងស្តុប​ផង​ដែរ  ៕