ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងឯក​ថ្នាក់​ជាតិ​កីឡា​វាយ​សី សាង​សមិទ្ធផល​ថ្មី​សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២២ បាន​បញ្ចប់​ដោយ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២២ បាន​បញ្ចប់​ដោយ​ជោគជ័យ និង​បន្សល់​នូវ​សមិទ្ធផល​ថ្មី​មួយ​ចំនួន ដែល​ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​សហព័ន្ធ ក្នុង​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​គូសបញ្ជាក់​នូវ​សមិទ្ធផល​សំខាន់​ៗ
២ ដែល​ទទួល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះ​គឺ​៖

ទី​១-​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម​កម្រិត​អន្ដរជាតិ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧-៣១ ខែតុលា ដែល​បង្រៀន​ដោយ​លោកស្រី Yau Lin Na គ្រូឧទ្ទេស​មក​ពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី ធ្វើ​ឲ្យ​សិក្ខាកាម​បាន​សិក្សា​ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត​ផ្ទាល់​តែ​ម្ដង ។

ឯកឧត្តម​បញ្ជាក់​ថា «​ការ​អនុវត្ត​ផ្ទាល់​នេះ គឺ​ប្រើប្រាស់​ភាសា​អង់គ្លេស​សុទ្ធសាធ ដូច​គ្នា​ទៅ​នឹង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​អ​ញ្ចឹ​ង​ដែរ​។ ខ្ញុំ​ជឿជាក់​ថា អាជ្ញាកណ្ដាល ចៅក្រម ដែល​ទើប​បញ្ចប់​វគ្គ​នេះ បាន​រៀនសូត្រ​បទ​ពិសោធន៍​ថ្មី​ៗ ពី​អ្នកគ្រូ ដើម្បី​រួម​គ្នា​ជាមួយ​សហព័ន្ធ ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ២០២៣ ។ វគ្គ​បណ្តុះបណ្តាល​មាន​រយៈពេល​៥​ថ្ងៃ​ក៏​ពិតមែន តែ​មុន​ពេល​មក​ដល់​របស់​អ្នកគ្រូ គណៈកម្មការ​រៀបចំ​វគ្គ បាន​ធ្វើការ​បណ្តុះបណ្តាល​ម្តង​ហើយ​តាម​ប្រព័ន្ធ​Online ដើម្បី​ឲ្យ​សិក្ខាកាម​មានឱកាស​ទ្វេ​ដង​ក្នុង​ការ​ទទួលយក​ចំណេះដឹង ពី​ការ​រៀនសូត្រ​នេះ​»​។

ចំណែក​សមិទ្ធផល​ទី​២ គឺ​ការ​រៀបចំ​ការ​ប្រកួត ដោយ​យក​លំនាំ​តាម​ការ​ប្រកួត​កីឡា​ជាតិ ដើម្បី​ជា​ពិសោធន៍​ត្រៀម​ឆ្នាំ​២០២៣ ផង​ដែរ ។ ឯកឧត្តម លី កុសល បន្ថែម​ថា «​ការ​ប្រកួត​របស់​យើង គឺ​អនុវត្ត​តាម​ទម្រង់​ទាំងស្រុង​របស់​ការ​ប្រកួត​កីឡា​ជាតិ ដែល​បាន​អនុវត្ត​តាម​បទដ្ឋាន​នៃ​ការ​ប្រកួត​ស៊ី​ហ្គេ​ម ដើម្បី​ឲ្យ​កីឡាករ​-​កីឡាការិនី និង​មន្ត្រី​របស់​យើង មានឱកាស​បាន​ត្រៀមលក្ខណៈ​ស​ម្ប​តិ្ត
ជា​បណ្តើរ​ៗ ក្នុង​ការ​រៀនសូត្រ ដក​បទ​ពិសោធន៍​ជាក់ស្តែង ឈាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣»​។

ឯកឧត្តម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ បាន​បញ្ជាក់​ថា ជើងឯក​ថ្នាក់​ជាតិ​កីឡា​វាយ​សី​ឆ្នាំ​នេះ ធ្វើ​ឡើង​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី​២៩-៣១ ខែតុលា ដោយ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​១៣៨​នាក់ មក​ពី​១៣​សមាគម​/​ក្លិប​ទូ​ទាំងប្រទេស ។ ជា​លទ្ធផល​បច្ចេកទេស ក្លិប​ក្រសួងមហាផ្ទៃ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ គឺ​មេដាយមាស ២​គ្រឿង ខណៈ​ក្លិប​កីឡា​វាយ​សី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរ​លេខ​២ ឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ១ និង​ខេត្តកណ្ដាល ឈរ​លេខ​៣ ឈ្នះ​មេដាយមាស ១ និង​ប្រាក់ ២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ