ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ចម្បង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ចង់​នោម

6 ឆ្នាំ មុន

ការ​បត់ជើងតូច​ញឹកញាប់​មិនមែន​ជា​អ្វី​ដែល​អ្នក​មិន​អើពើ​ទេ ។ វា​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ក្នុង​សង្គម​របស់​អ្នក​ទៀត​ផង​។ ការ​នោម​ច្រើន​ហួសហេតុ​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ហេតុផល​ជា​ច្រើន​។ នៅ​ក្នុង​

ការ​បត់ជើងតូច​ញឹកញាប់​មិនមែន​ជា​អ្វី​ដែល​អ្នក​មិន​អើពើ​ទេ ។ វា​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ក្នុង​សង្គម​របស់​អ្នក​ទៀត​ផង​។ ការ​នោម​ច្រើន​ហួសហេតុ​អាច​កើត​មាន​ឡើង​ដោយសារ​តែ​ហេតុផល​ជា​ច្រើន​។ នៅ​ក្នុង​អត្ថបទ​នេះ​យើង​លើក​ឡើង​ពី​មូលហេតុ​ចម្បង​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង ។

សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​មូលហេតុ​ទាំងនេះ ។

១-​ជំងឺ​ទឹកនោមផ្អែម
ការ​នោម​ញឹកញាប់​ជាមួយនឹង​បរិមាណ​នៃ​ទឹកនោម​ច្រើន​អាច​ជា​រោគ​សញ្ញា​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ឬ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។ វា​កើតឡើង​ដោយសារ​តែ​រាង​កាយ​ព្យាយាម​បញ្ចេញ​ជាតិ​ស្ករ​ដែល​មិន​បាន​ប្រើ​តាម​រយៈ​ទឹកនោម ។

២-​ការ​មាន​ផ្ទៃពោះ
ចាប់ផ្តើម​ពី​រស​ប្តា​ហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ស្បូន​ដែល​ចាប់ផ្តើម​រីក​ឡើង​អាច​មាន​សម្ពាធ​ទៅ​លើ​ប្លោក​នោម​។ ដូច្នេះ​វា​បណ្តាល​ឱ្យ​អ្នក​នោម​ញឹកញាប់ ។

៣-​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត
ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​អាច​មាន​សម្ពាធ​លើ​ប្លោក​នោម និង​រារាំង​លំហូរ​របស់​ទឹកនោម​។ ដោយសារ​តែ​បញ្ហា​នេះ ប្លោក​នោម​ចាប់ផ្តើម​កន្ត្រាក់ និង​សូ​ម្បី​តែ​នៅ​ពេល​ដែល​វា​មាន​ទឹកនោម​តិច វា​អាច​បង្កើន​អាម្ម​ណ៍​នៃ​ការ​រាន់​នោម ។

៤-​ការ​ឆ្លង​មេរោគ ឬ​ក្រួសតម្រងនោម
ការ​ឆ្លង​មេរោគ​នៅ​ត្រង់​ផ្លូវ​ទឹកនោម ឬ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​អាច​ធ្វើ​ឱ្យ​មានការ​រលាក​ប្លោក​នោម និង​ធ្វើ​ឱ្យ​អ្នក​ចង់ទៅ​នោម​ញឹកញាប់​។ វា​អាច​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកចេះ​តែ​ចង់​នោម ។

៥-​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
ការ​ធ្វើ​ឲ្យ​មានការ​ខូចខាត​ដល់​សរសៃប្រសាទ​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ប្លោក​នោម​អាច​នាំ​ឱ្យ​មាន​បញ្ហា​ចំពោះ​មុខងារ​ប្លោក​នោម​។ វា​នឹង​នាំ​ឱ្យ​រាន់​នោម​មួយ​រំពេច ៕