ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ និង​ប្រើ​គោលការណ៍​៣ កំណត់​ឲ្យ​អាជីវករ​គោរព​តាម

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

បន្ទាប់​ពី​លោក​អភិបាលខេត្ត ស្វាយ សំ​អ៊ា​ង ចុះ​សួរសុខទុក្ខ​ក្រុម​អាជីវករ និង​ពិនិត្យ​ស្ថានភាព​នៅ​ជុំវិញ​បរិវេណ​ផ្សារ​កន្លង​ទៅ​ថ្មី​ៗ​នេះ

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​លោក​អភិបាលខេត្ត ស្វាយ សំ​អ៊ា​ង ចុះ​សួរសុខទុក្ខ​ក្រុម​អាជីវករ និង​ពិនិត្យ​ស្ថានភាព​នៅ​ជុំវិញ​បរិវេណ​ផ្សារ​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២​នេះ គណៈកម្មការ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង បាន​ចាត់វិធានការ​ក្ដៅ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ អាជ្ញាធរ​ប្រើ​គោលការណ៍​ចំនួន​៣ ត្រូវ​បាន​កំណត់​ឲ្យ​អាជីវករ​ត្រូវ​តែ​គោរព​តាម នោះ​គឺ ៖
១- អ្នក​លក់ដូរ​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ​ទាំងអស់ ត្រូវ​ដាក់​អីវ៉ាន់​ត្រឹម​គំនូស​ដែល​បាន​រៀបចំ ហើយ​មិន​អនុញ្ញាត​ឲ្យ​ដាក់​តាំង​លក់​ហួស​ខឿន ឬ​លើ​ផ្លូវ​ចូល​ផ្សារ​ឡើយ​,
២- ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​បន្លែ ផ្លែ​ឈើ ត្រី​សាច់​នៅ​លើ​ខឿន ឬ​លើ​ផ្លូវ​ជុំវិញ​ផ្សារ និង​ខាងជើង​ផ្សារ​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​បន្ត​ទៀត​ឡើយ គឺ​ត្រូវ​រក​ទីតាំង​លក់​ដោយ​ខ្លួនឯង​។
៣- ម្ចាស់​ម៉ូតូ​ដែល​បាន​ចត​អនាធិបតេយ្យ​ជុំវិញ​ផ្សារ ក៏​ត្រូវ​យក​ទៅ​ផ្ញើ​ឲ្យ​បាន​សមរម្យ​ដែរ​។

ក្នុង​ករណី​មិន​គោរព​តាម​ការ​ណែនាំ​នេះ នៅ​ពេល​អាជ្ញាធរ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ​។

ជាមួយ​គ្នា​នេះ ក៏​មាន​អាជីវករ​ខ្លះ​មិន​សប្បាយចិត្ត​ផង​ដែរ ដោយសារ​តែ​ពួក​គាត់​ចោទ​ថា មិន​ស្មើភាព​គ្នា​។ ម្យ៉ាង​ចំពោះ​អ្នក​លក់ដូរ​កញ្ច្រែង​ល្អី​តូចតាច មាន​បន្លែ​ត្រី​សាច់​បន្តិចបន្តួច​យក​មក​ពី​តាម​ភូមិ ក៏​ត្រូវ​ហាមឃាត់​ដែរ ដោយ​ពួក​គាត់​ចោទ​ថា អាជ្ញាធរ​មិន​បាន​រក​ទីតាំង​ឲ្យ​ពួក​គាត់​បាន​លក់ដូរ​នឹង​គេ​នោះ​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក ក្រុម​អាជីវករ​តាំងពី​អ្នក​មក​តាម​ភូមិ និង​អ្នកលក់​ក្នុង​ផ្សារ បាន​នាំ​គ្នា​ចេញ​មក​លក់​នៅ​លើ​ផ្លូវ​សាធារណៈ​ជា​ហូរហែ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​បាត់បង់​សោភណភាព​ទីក្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ