ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធឿ​ន ធា​រ៉ា កំពុង​ប្រឈម​ការ​ដក​ឈ្មោះ​ចេញពី​កម្មវិធី​ថៃ​ហ្វៃ​ ដោយសារ​មូលហេតុ​មួយ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ មានការ​បែកធ្លាយ​ឈ្មោះ​របស់ ធឿ​ន ធា​រ៉ា

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ មានការ​បែកធ្លាយ​ឈ្មោះ​របស់ ធឿ​ន ធា​រ៉ា ស្ថិត​ក្នុង​បញ្ជី​កីឡាករ​នៃ​កម្មវិធី ប្រដាល់​ថៃ​ហ្វៃ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​មួយ​ចំនួន ពេល​នេះ​កីឡាករ​ដែល​មាន​រហស្សនាម​អ្នកលេង​ពូថៅ​ដៃ កំពុង​ប្រឈម​នឹង​ការ​ដក​ឈ្មោះ​ចេញពី​កម្មវិធី​ប្រដាល់​លំដាប់​កំពូល​របស់​ថៃ​មួយ​នេះ​។

ប្រិ​យ​មិត្ត​បានដឹង​ហើយ​ថា កន្លង​មក​អ្នកស្រី សាំង សុ​ម៉ា​លី មិន​បាន​និយាយ​ថា សិស្ស​សំណព្វ​របស់​អ្នកស្រី​គឺ ធឿ​ន ធា​រ៉ា នឹង​មានឈ្មោះ​វ៉ៃ​នៅ ថៃ​ហ្វៃ ឡើយ គ្រាន់តែ​បង្ហើប​តិចតួច​ថា នឹង​អាច​តែ​ប៉ុណ្ណោះ ព្រោះ​អ្វី​ៗ​ស្ថិត​ក្នុង​ការ​ចរចា​នៅឡើយ​។ ប៉ុន្តែ​ក្នុង​ថ្ងៃខែ​ឆ្នាំ​ខាងលើ ក៏​បាន​បែកធ្លាយ​បញ្ជី​ឈ្មោះ​កីឡាករ​ក្នុង​កម្មវិធី ថៃ​ហ្វៃ ក្នុង​នោះ​ក៏​មានឈ្មោះ​ធឿ​ន ធា​រ៉ា ផង​ដែរ​។

ដោយសារ​តែ​បញ្ហា​បែកធ្លាយ​បញ្ជី​ឈ្មោះ​នេះ​ហើយ ទើប​លោកស្រី និង​ស្វាមី​គឺ​លោក អេ ភូ​ថង ត្រូវ​បាន​សហព័ន្ធ​គុន​ខ្មែរ​ទាក់ទង​ទៅ​ក្នុង​ចេតនា​ចង់​ហាមឃាត់​មិន​ឲ្យ​អ្នកស្រី​នាំ​សិស្ស​ទៅ​វាយ​នៅ ថៃ​ហ្វៃ ឡើយ ដោយសារ​អ្នកស្រី​មិន​ទាន់​ធ្វើ​លិខិតស្នើ​សុំ​ទៅ​កាន់​សហព័ន្ធ​គុន​ខ្មែរ​នៅឡើយ ។ ដើមហេតុ​នៃ​ការ​មិន​ទាន់​ស្នើ​សុំ​ទៅ​កាន់​សហព័ន្ធ​នោះ ត្រូវ​បាន​អ្នកស្រី​សាំង សុ​ម៉ា​លី អះអាង​ថា ដោយសារ​មិន​ទាន់​ចរចា​ត្រូវ​គ្នា ​មួយ​អ្នក​ផ្គូផ្គង​របស់ ថៃ​ហ្វៃ ទើប​មិន​ទាន់​ស្នើ​សុំ​ដូច្នេះ​។

ដោយសារ​តែ​បែកធ្លាយ​ព័ត៌មាន​នេះ​ហើយ ទើប​បង្ក​ការ​លំបាក​ដល់​អ្នកស្រី និង​ស្វាមី ហើយ​ពេល​នេះ​លោកគ្រូ អេ ភូ​ថង កំពុង​តែ​ទាក់ទង​ស្នើ​សុំ​ទៅ​កាន់​សហព័ន្ធ​គុន​ខ្មែរ ដើម្បី​ដោះស្រាយ​សម្រួល​យ៉ាងណា​ឲ្យ​សិស្ស​របស់​ខ្លួន​បាន​ប្រកួត​។

ខណៈ​ពេល​នេះ​អ្នកស្រី​កំពុង​ស្ថិត​នៅ​លើ​ទឹកដី​ថៃ ដែល​ទំនងជា​ការ​ចរចា​ត្រូវ​គ្នា​ជាមួយ​អ្នក​រៀបចំ​កម្មវិធី​របស់​ថៃ​ហ្វៃ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ