ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​យំ​លែង​ចេញ​! ភ្លើង​ឆាបឆេះ​ផ្ទះ​អ្នកលក់​គ្រឿងទេស អស់​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ផ្ទះ​អ្នកលក់​គ្រឿងទេស​ធ្វើ​អំពី​ថ្ម​កម្ពស់​២​ជាន់ មាន​ទីតាំង​ក្នុង​ផ្សារ​ពង្រ សិ្ថ​ត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលា​បៀរ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្រឿងក្នុង​ខ្ទេច អស់​ទឹកប្រាក់​ប្រមាណ​ជាង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​អ្នកលក់​គ្រឿងទេស​ធ្វើ​អំពី​ថ្ម​កម្ពស់​២​ជាន់ មាន​ទីតាំង​ក្នុង​ផ្សារ​ពង្រ សិ្ថ​ត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលា​បៀរ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្រឿងក្នុង​ខ្ទេច អស់​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ ២០២២​។

លោក លុយ ឌី​ណា ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​អគ្គិភ័យ ដែល​បាន​យក​ឡានទឹក​អន្តរាគមន៍​បាញ់​ពន្លត់​ក្នុង​ហេតុការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​នេះ​មាន​ទំហំ​៤​គុណ​និង​៨​ម៉ែត្រ សង់​ពី​ថ្ម​កម្ពស់​២​ជាន់ និង​នៅ​ផ្នែក​ខាងក្រោម​ខណ្ឌ​ធ្វើ​តូប​ចំនួន​៣​ទៀត ដែល​ជា​កម្មសិទ្ធិ​របស់​លោក សាន លាង និង​ប្រពន្ធ​ឈ្មោះ ចាន់ មុំ​។

ស្នងការ​រង​ទទួល​ពន្លត់​អគ្គិភ័យ​បាន​បន្ត​ថា ក្នុង​ពេល​មាន​ហេតុការណ៍​កើតឡើង​នេះ សមត្ថកិច្ច​នគរបាល​បាន​ចេញ​ប្រតិបត្តិការ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​១២​រថយន្ត ទើប​អាច​ទប់ទល់​សភាពការណ៍​បាន​។ ប៉ុន្តែ​សម្ភារៈ​ក្នុងផ្ទះ មាន​ដូច​ជា គ្រឿងទេស គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​សម្ភារៈ​ជា​ច្រើន​ទៀត ដែល​នៅ​ក្នុងផ្ទះ​ជាន់​ក្រោម និង​តូប​នៅ​សងខាង​ផ្ទះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​យ៉ាងច្រើន​។ តែ​ជា​សំណាងល្អ មិន​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។

លោកស្នងការ​រង​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ គឺ​បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​បាន​ប្រើ​ខ្សែភ្លើង​សម្រាប់​ដាក់​ទូរ​ទឹកកក មាន​ខ្សែ​តូច​ពេក លុះ​ប្រើ​យូរ​ទៅ​ឡើង​កម្ដៅ ក៏​រលាត់​ជ័រ​ផ្នែក​ខាងក្រៅ ធ្វើ​ឱ្យ​ទុ​ស្សេ​រាលដាល​ឆ្លង​ដល់​ឆេះ​អីវ៉ាន់ បណ្ដាល​ឱ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​ស​ន្ឋៅ​តែ​ម្ដង​។

ទោះបី​យ៉ាងណា​នេះ​ក្តី ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​របស់​កងកម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ជិតខាង ដែល​មាន​បំពង់​ពន្លត់​អគ្គិភ័យ​ផ្ទាល់ខ្លួន បាន​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ផង​ដែរ ទើប​កិច្ច​អន្តរាគមន៍​បាន​ទាន់​ពេលវេលា មិន​អាច​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ