ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងមួយយប់មួយថ្ងៃ លិចផ្លូវ ៤កន្លែង ប្រវែងជាង ២០០ម៉ែត្រ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ភ្លៀងមួយយប់មួយថ្ងៃ បណ្តាលឱ្យលិចផ្លូវ ៤កន្លែង មានប្រវែងជាង ២០០ម៉ែត្រ ដែលមន្ទីរធន​ធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានសន្យាដាក់លូជាង…

បន្ទាយមានជ័យ៖ ភ្លៀងមួយយប់មួយថ្ងៃ បណ្តាលឱ្យលិចផ្លូវ ៤កន្លែង មានប្រវែងជាង ២០០ម៉ែត្រ ដែលមន្ទីរធន​ធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានសន្យាដាក់លូជាង ១ឆ្នាំហើយ តែមិនទាន់បានធ្វើ។ ដូច្នេះហើយ កំណាត់ផ្លូវ នៅឃុំទួលប្រាសាទ​ ស្រុកម៉ាឡៃ​នេះ លិចទឹក មិនតិចជាង ១០ដងទេ។

អភិបាលរងស្រុកម៉ាឡៃ បានប្រាប់ថា​ ភ្លៀងមួយយប់មួយថ្ងៃ នៅយប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បណ្តាលឱ្យ​ទឹកជន់លិចផ្លូវ ៤កន្លែង មានប្រវែង ២២០ម៉ែត្រ រួមមាន៖ ១.ទឹកហូរកាត់ផ្លូវកែងបឹងខ្យងប្រវែង ១០០ម៉ែត្រ ២.លិចផ្លូវប្រវែង ៣០ម៉ែត្រ ជម្រៅជាងកន្លះម៉ែត្រ ៣.ទឹកហូរកាត់ផ្លូវជាង ១០ម៉ែត្រ ៤.ទឹកលិចផ្លូវជម្រៅជិតកន្លះម៉ែត្រ មានប្រវែង ៨០ម៉ែត្រ​។

អភិបាលរងស្រុករូបនោះ បានបញ្ជាក់ថា នៅពេលទឹកលិចផ្លូវ​ កម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា និងក្រុមយុវជន បាន​ជួយអន្តរាគមន៍ និងសម្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ មានខ្លះជួយរុញម៉ូតូ ខ្លះទៀត ជួយយកអីវ៉ាន់ រឺបីកូនតូច ដោយចងខ្សែកាន់ សម្រាប់ឆ្លងកាត់ ការពារគ្រោះថ្នាក់ កើតឡើង។

អភិបាលរងស្រុក បានបញ្ជាក់ថា ផ្លូវដែលរងការលិចលង់នេះ នៅ ៤ភូមិ គឺ​១.ភូមិបឹងជម្រុក ២.ភូមិស្រឡៅជ្រុំ ៣.ភូមិអូរកេះ និង​៤.ភូមិទួលប្រាសាទ ដែលស្ថិតឃុំទួលប្រាសាទ ស្រុកម៉ាឡៃ។

កន្លងមក ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានសន្យាដាក់​លូរំដោះទឹក រយៈពេលជិត ១ឆ្នាំហើយ។ តែមិនទាន់បានធ្វើ។ នៅពេលនេះ​ ដើម្បីរំដោះទឹក ត្រូវបានអាជ្ញាធរ កាយផ្តាច់ផ្លូវ ទទឹងជិត ៤ម៉ែត្រ៕ ប៊ុន​ធឿន​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ