រាជធានីភ្នំពេញ ៖ តូបលក់ដូររបស់ក្រុមអាជីវករលក់ដែក ប្រក់ស័ង្កសីនៅផ្សារលូអូរឡាំពិកចំនួន១២តូប ត្រូវបានភ្លើងឆាបឆេះបំផ្លាញ បណ្តាលអោយរងការខូចខាតអស់ស្ទើរតែទាំងស្រុង ដែលគេសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយបានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលា។
![Picture]()
ករណីខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្សារលូ (អូរឡាំពិក) ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
![Picture]()
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ហើយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន១២គ្រឿង ដើម្បីចេញមកជួយសង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ជាង០៧ឡាន ហើយឡានទឹកទាំងអស់នេះ មានទាំងរបស់សមត្ថកិច្ច និងក្រុមហ៊ុនឯកជន ដែលបានរួមដៃគ្នាយ៉ាងស្អិតរមួតផងដែរ។
![Picture]()
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ឡានទឹកដែលចេញជួយសង្គ្រោះរួមមាន ៖ រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន, រថយន្តអគ្គិភ័យផ្សារទំនើបអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន។
![Picture]()
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ បានបំផ្លាញតូបអាជីវករលក់ដូរអស់ចំនួន១២តូបទាំងស្រុង ក្នុងនោះជាប្រភេទ ឈើប្រក់ស័ង្កសី ដែលមានទំហំ ១ម៉ែត្រ x ២ម៉ែត្រ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ដោយក្នុងនោះមិនមានអ្នករងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។
![Picture]()
បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានប្រាប់ឱ្យដឹងថា ពាក់ព័ន្ធទៅនឹងករណីឆេះផ្សារលូខាងលើនេះ បើតាមការបញ្ជាក់អំពីក្រុមអាជីករក្នុងផ្សារបាននិយាយថា វាកើតឡើងដោយសារឆុ្លងចរន្តអគ្គិសនី (ទុស្សេខ្សែរភ្លើង) ព្រោះខ្សែភ្លើងតចូលតាមតូបនីមួយៗមានភាពរញ៉េរញ៉ៃស្អេកស្កះខ្លាំងណាស់។ ហើយចំពោះតូបទាំង១២ ដែលរងការខូចខាតភាគច្រើនជាតូបលក់សាច់ជ្រូក លក់ត្រី បន្លែ និងអីវ៉ាន់ចាប់ហួយតូចៗ ដែលធ្វើអំពីដែក ប្រក់ស័ង្កសី ដែលអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង ដោយសារតែឆេះស្នោ និងគ្រឿងជ័រប៉ុណ្ណោះ តែត្រូវបានកម្លាំងពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ និងគ្រប់គ្រងមិនអោយឆេះរាលដាលបានទាន់ពេលវេលាផងដែរ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ