ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កីឡា​កាយសម្ព័ន្ធ​ឱ្យ​ពង្រឹង​លើ​កត្តា​៥​ចំណុច​ដើម្បី​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ជំរុញ​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​ពង្រឹង​លើ​កត្តា​៥​ចំណុច​សម្រាប់​កីឡា​កាយសម្ព័ន្ធ​ដើម្បី​ត្រៀម​ដណ្តើម​មេដាយ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​នៅ​កម្ពុជា​។

ក្នុង​ពិធី​បិទ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡាកាយសម្ព័ន្ធ​កាលពី​ថ្ងៃ​ទី​២៧ ខែតុលា កន្លង​ទៅ​នេះ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​លើក​ឡើង​ពី​ចំណុច​ទាំង​៥​ខាងលើ​ថា ១-​បណ្តុះបណ្តាល​ថ្នាក់​ថ្នាល​តាម​កម្រិត​អាយុ និង​បង្កើន​បរិមាណ​-​គុណភាព​កីឡាករ កីឡាការិនី ក្លិប សមាគម​កីឡា​កាយសម្ព័ន្ធ​ឱ្យ​បាន​ទូលំទូលាយ​។ ២-​ពង្រឹងសមត្ថភាព​អាជ្ញាកណ្ដាល ចៅក្រម មន្ត្រី​បច្ចេកទេស​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ទាំង​បរិមាណ និង​គុណភាព​។

៣-​ជំរុញ​ឱ្យ​មានការ​រៀបចំ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន ការ​ហ្វឹកហាត់​ជា​ប្រចាំ​នៅ​តាម​បណ្តា​ក្លិប សមាគម​។ ៤-​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​សហព័ន្ធ ក្លិប សមាគម​ទូ​ទាំង​ប្រទេស​ឱ្យ​បាន​រឹង​មាំ និង​ស្វែងរក​ដៃគូ​អភិវឌ្ឍ​បន្ថែម​ទៀត និង៥-​ជំរុញ​ឱ្យ​មានការ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឱ្យ​បាន​ច្រើន​មុន​ពេល​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ចូល​មក​ដល់​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ អត្ត​ព​លិ​ក​កីឡាកាយសម្ព័ន្ធ​កម្ពុជា​ចំនួន​១០​រូប និង​គ្រូ​ជំនួយ​ម្នាក់
កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រហូត​ដល់​កីឡាស៊ី​ហ្គេ​ម នា​ខែឧសភា ឆ្នាំ​២០២៣ ទើប​វិល​ត្រឡប់​មក​វិញ​ដើម្បី​ប្រកួត​តែ​ម្តង ។

កាល​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២១ (​លើក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម ក្រុមកីឡា​កាយសម្ព័ន្ធ​កម្ពុជា​ធ្វើ​បាន​ល្អ​មែនទែន​ដោយ​ទទួល​បាន​មេដាយ​ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ដែល​ជា​ប្រវត្តិសាស្ត្រ​ដំបូង​សម្រាប់​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ