ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឆៃយ៉ាំ​ត្រឡប់​ពី​លេង​បុណ្យ​កឋិនវិញ​ ​ជួបគ្រោះ​ពេល​ជិះគោយន្ត​ចុះពីលើ​ភ្នំ​

11 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​ឆៃយ៉ាំ​ត្រឡប់​ពី​លេង​បុណ្យ​កឋិនទាន​វត្ត​កង​វ៉ា​ នៅ​លើ​ភ្នំ​ លុះ​ពេល​បើក​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​ឆៃយ៉ាំ​ត្រឡប់​ពី​លេង​បុណ្យ​កឋិនទាន​វត្ត​កង​វ៉ា​ នៅ​លើ​ភ្នំ​ លុះ​ពេល​បើក​គោ​យន្ត​ចុះ​មក​វិញ ​​ស្រាប់តែ​​រអិល​ទៅ​បុ.ក​ម៉ូតូ​ បណ្តាល​ឱ្យ​ក្រឡាប់​គោ​យន្ត​ រងរបួសធ្ងន់​ស្រាល​៥​នាក់​ ​កាលពី​វេលាម៉ោង​៣និង​៤០​នាទី​​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២២ ​នៅ​​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ​ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ មុនពេលកើតហេតុ ក្រុម​ឆៃយ៉ាំ​​ចំនួន​៩​នាក់​បាន​ត្រឡប់​ពី​លេង​ឆៃយ៉ាំ​បុណ្យ​កឋិនទាន​វត្ត​កង​វ៉ា​លើ​ភ្នំ​ ​ជិះ​​គោ​យន្ត​កន្ត្រៃ​ចុះមកវិញ លុះ​ពេល​បើក​គោ​យន្ត​ចុះ​ពីលើ​ភ្នំ​បាន​រអិល​ផ្លូវ​ចំណោ​ត​ ​ក៏ជ្រុល​​ទៅ​បុ.ក​ម៉ូតូ​មួយគ្រឿង​​ដែល​កំពុង​ឈប់​ចាំ​ប្រពន្ធ​​នៅ​​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​គោ​យន្ត​ក្រឡា.ប់​ជា​ច្រើន​ត្រឡប់​ចូល​ព្រៃ​ រង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់​ត្រូវ​បាន​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ក្រោយ​កម្លាំង​នគរបាល​ជួយ​​បញ្ជូន​​អ្នករង​របួស​ ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួច​​ហើយ ក៏​​បានអោយ​សាច់ញាតិ​យក​គោ​យន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​​បន្ត​ថា​ ​មូលហេតុ​ដែល​​បណ្តាល​ឱ្យ​គ្រោះថ្នាក់​​ខាងលើ​កើតឡើង​ ​ព្រោះតែ​ការ​បើកបរ​គោ​យន្ត​ចុះ​ពីលើ​ភ្នំ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង ​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់​ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ ៕