ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ៤​ឆ្នាំ តាំងពី​ធ្វើការ​នៅ​ថៃ​មក​ដល់​ខ្មែរ​វិញ នាង​ទ្រាំ​លែង​បាន​ទម្លាយ​រឿងរ៉ាវ​ប្រាប់​ម្តាយ

1 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​ត្រង់ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ក្នុង​ករណី​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​ត្រង់ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ក្នុង​ករណី​រំ​លោ​.​ភ​សេព​ស​ន្ទ​វៈ ទៅ​លើ​កូនស្រី​របស់​ខ្លួន ដែល​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ ដែល​ករណី​នេះ បាន​កើត​នៅ​ចំណុច​ភ្នំ​កេះ ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​មាន​អាយុ​១៤​ឆ្នាំ មុខរបរ​កសិករ (​ត្រូវជា​កូនចុង​) ចំណែក​ជ​សង្ស័យ​ឈ្មោះ ហួ​ន ឃ្លី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ (​ត្រូវជា​ឪពុកចុង​)​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដោយ​មានការ​បំភ្លឺ​ពី​ក្មេង​ស្រី​រង​គ្រោះ​ថា ឪពុកចុង​របស់​ខ្លួន​បាន​ចាប់​រំ​លោ​.​ភនាង​តាំងពី​អាយុ​៩​ឆ្នាំ រហូត​ដល់​អាយុ​អាយុ​១៣​ឆ្នាំ ខណៈ​ពេល​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​។ លុះ​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ បាន​រយៈពេល​៥​ខែ ឪពុកចុង​របស់​នាង​តែងតែ​មក​រក​ចាប់​រំ​លោ​.​ភនាង​ជា​ច្រើន​ដង​ទៀត ទើប​នាង​សម្រេចចិត្ត​ប្រាប់​ម្ដាយ​ខ្លួន​ឱ្យ​ដឹង​ពី​ទ​ង្វើ​របស់​ឪពុកចុង ដែល​ធ្លាប់​មានគំនិត​អាក្រក់​មក​លើ​រូប​នាង ទើប​ម្ដាយ​នាង​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចាត់​តាម​ផ្លូវច្បាប់​តែ​ម្ដង​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ