ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​ប្តី​មក​ទទួល​ចេញពី​ធ្វើការ ក៏​ប្រញាប់​មក​បន្ទប់ លុះ​បើកទ្វារ​ឃើញ​ប្តី​លើ​អង្រឹង​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​បន្ទប់​លេខ​K9 ស្ថិត​ក្នុង​ផ្សារ​ដើម​អំពិល ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ យ៉ុ​ង ប៊ុ​ន​ធឿ​ន អាយុ​៤៣​ឆ្នាំ ជា​សន្តិសុខ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង មាន​ប្រពន្ធ​ឈ្មោះ ឃឹម សុ​ខុន អាយុ​៤២​ឆ្នាំ ជា​អ្នក​អនាម័យ​នៅ​ក្នុង​ផ្សារ​ទំនើប​ជាមួយ​គ្នា ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា មានស្រុក​កំណើត​ជាមួយ​គ្នា​នៅ​ភូមិ​ឃុំ​ដំរា ស្រុក អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។

តាម​ប្រភព​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ស្គាល់គ្នា និង​ចាប់ផ្ដើម​មក​រួម​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់​កើតហេតុ​ចាប់តាំងពី​ខែមិថុនា ហើយ​ពួក​គាត់​មាន​គំរោង​រៀបចំ​ពិធី​មង្គលការ​នៅ​ខែធ្នូ​ខាង​មុខ​នេះ​។ ដោយ​រយៈពេល​កន្លង​មក ពួក​គាត់​ស្នាក់​នៅ​បន្ទប់​ជួល​តែ​ពីរ​នាក់ ហើយ​ប្តី​របស់​គាត់​ធ្វើការ​នៅ​ពេល​យប់​ចូល​ម៉ោង​៨​យប់​ចេញ​ម៉ោង​៨​ព្រឹក ចំណែកឯ​គាត់​វិញ​ធ្វើការ​នៅ​ពេល​ថ្ងៃ​។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា កន្លង​មក ប្តី​របស់​គាត់​មិន​ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ​អ្វី​នោះ​ទេ ប៉ុន្តែ​ពីរ​បី​ថ្ងៃមុន​ថ្ងៃ​កើតហេតុ ប្តី​របស់​គាត់​បាន​ប្រាប់​ថា ចេះ​តែ​មាន​អាកា​រៈ​ស្ពឹក​ស្រពន់ ចំណែក​គាត់​ជា​ប្រពន្ធ​ក៏​បាន​ដេញ​ប្តី​អោយទៅ​ពេទ្យ​ដែរ តែ​គាត់​មិន​ព្រមទៅ​។ លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ ពេល​ប្តី​គាត់​ត្រឡប់​មក​ពី​ធ្វើការ រួច​ហូប​បាយ និង​មាន​អាកា​រៈ​ធម្មតា ហើយ​ប្តី​គាត់​ក៏​បាន​ចង​អង្រឹង​ដេក​នៅ​ក្នុង​បន្ទប់​ជួល ចំណែក​រូប​គាត់​ជា​ប្រពន្ធ​វិញ​បាន​ចេញ​ទៅ​ធ្វើការ​ជា​ធម្មតា​។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា លុះដល់​វេលា​កើតហេតុ ដោយសារ​តែ​មិនឃើញ​ប្តី​របស់​ខ្លួន​ទៅ​ឌុ​ប​គាត់​ចេញពី​កន្លែងធ្វើការ ហើយ​ទូរស័ព្ទ​ទៅ​ក៏​មិន​លើក​ទៀត ទើប​គាត់​ជា​ប្រពន្ធ​ប្រញាប់ប្រញាល់​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​។ នៅ​ពេល​ទៅ​ដល់ គាត់​ក៏​បាន​បើកទ្វារ​បន្ទប់​ជួល​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​ប្តី​គាត់ (​ជន​រង​គ្រោះ​) ដេក​លើ​អង្រឹង​ធ្លាក់​.​កមក​ខាងក្រៅ និង​មាន​ឈា​.​ម​ហូរ​តាម​ច្រមុះ​ទៀត​។ ពេល​នោះ​គាត់​ក៏​បាន​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​តែ​ម្តង តែ​នៅ​ពេល​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​មក​ដល់ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​ពិនិត្យ​ឃើញ​ថា ប្តី​គាត់ (​ជន​រង​គ្រោះ​) បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ជន​រង​គ្រោះ និង​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ដោយសារ​តែ​ខ្យល់គ​។ បន្ទាប់​ពី​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​អោយទៅ​ប្រពន្ធ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ