ខេត្តកំពត ៖ នគរបាលស្រុកទឹកឈូ កាលពីថ្ងៃទិ២៦ តុលា បានឃាត់រថយន្តដឹកថ្មដឹកខ្សាច់ជាច្រើនគ្រឿងនៅត្រង់ចំណុចផ្លូវវាងក្រុងកំពត ដោយសារអ្នកបើកបរនោះមិនព្រមអនុវត្តតាមការណែនាំរបស់នគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកទឹកឈូដោយពួកគេមិនបានគ្របដែលអាចបង្កឱ្យប៉ះពាល់ដល់សុខភាពសាធារណៈនៅតាមដងផ្លូវនានានៅស្រុកទឹកឈូ និងនៅក្រុងកំពត ។

លោកម៉ាលីស អធិការរងនគរបាលទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកស្រុកទឹកឈូខេត្តកំពតបាននិយាយឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ តុលា រហូតដល់ថ្ងៃទី២៦ តុលា ២០២២ រថយន្តដឹកថ្មខ្សាច់បើកបរប្រុងចូលក្រុងកំពតជិត១០០គ្រឿង ក៏ត្រូវបានឃាត់និងធ្វើការណែនាំដល់អ្នកបើកបរអោយគ្របរថយន្តរបស់ខ្លួនដែលបានដឹកល្មើសច្បាប់ចរាចរដែលបានកំណត់។

លោកម៉ាលីស អធិការរងនគរបាលស្រុកទឹកឈូនិយាយប្រាប់អោយដឹងថា ការឃាត់រថយន្តដឹកថ្មខ្សាច់ទាំងនោះមិនបានឃាត់រថយន្តទុកទេ គ្រាន់តែហៅអ្នកបើកបរមកណែនាំអោយគ្របរថយន្តរបស់ខ្លួនដែលដឹកថ្មខ្សាច់ឆ្លងកាត់តែប៉ុណ្ណោះ ។ រថយន្តធុនធ្ងន់ដឹកថ្មខ្សាច់ទាំងអស់នោះ ធ្លាប់បានព្រមានដល់អ្នកបើកបរម្ដងទៅពីរដងរួចមកហើយ ប៉ុន្តែអ្នកបើកបរទាំងអស់សុទ្ធតែអាងម្ចាស់ក្រុមហ៊ុន។

លោកម៉ាលីសនិយាយប្រាប់បន្តថា ទោះបីមានខ្នងអ្នកណាក៍ដោយចុះយើងត្រូវគោរពច្បាប់ទាំងអស់គ្នាហើយអោយម្ចាស់ក្រុមហ៊ុនទាំងនោះមកធានាបាញ់ទឹកកុំអោយហុយដីនៅតាមផ្លូវ ។ លោកម៉ាលីសនិយាយប្រាប់អោយដឹងថា ខណៈផ្លូវវាងក្រុងកំពត កំពុងរងការខូចខាត មន្ត្រីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពត ពុំទាន់មានគម្រោងធ្វើការស្ថាបនា។

ចែករំលែកព័តមាននេះ