ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ ស៊ី​នេ​ត ណាត់ជួប សួង សុវណ្ណ​ថា សាក​វិជ្ជា​គុន​នៅ​លើ​សង្វៀនថ្ងៃអាទិត្យ​ខានស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ចាស់ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ណាត់ជួប​អ្នក​ប្រដាល់​ចាស់វស្សា សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​សាក​វិជ្ជា​គុន​គ្នា​នៅ​លើ​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ចាស់ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ណាត់ជួប​អ្នក​ប្រដាល់​ចាស់វស្សា សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​សាក​វិជ្ជា​គុន​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​៩ មេ​សា ខាន​​ស្អែក​នេះ ដោយសារ​កន្លង​មក​ពួក​គេ​ទាំង​២​នាក់​មិន​ធ្លាប់​ជួប​គ្នា​សោះ ទើប​មិនដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។

ជ័យ ស៊ី​នេ​ត ជា​អ្នក​ប្រដាល់​ចូល​ចិត្ត​ប្រើ​កម្លាំងបាយ​ដោះស្រាយ​បញ្ហា​និង​ឆាប់​ច្រឡោត​ទៀត​ផង ទម្លាប់​របស់​គេ​មិន​ដែល​ចុះ​ញ៉ម​អ្នក​ណា​ម្នាក់​ឡើយ ជា​ពិសេស​សួង សុវណ្ណ​ថា តែ​ម្ដង ។ គេ​ដឹង​ហើយ​ថា សួង សុវណ្ណ​ថា ជា​អ្នក​ប្រដាល់​ដែល​សម្បូរ​ទៅ​ដោយ​ក្បាច់​ប្រយុទ្ធ ទាំង​ស្នៀត​កែង​និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​ថែម​ទាំង​មានចិត្ត​សឿង​ទៀត​ផង ។

ទោះបី​យ៉ាងណា​ដោយសារ​មួយ​រយៈ​នេះ គេមិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់ទើប​មិនដឹង​ថា​កីឡាករ​រូប​នេះ​នៅ​ខ្លាំង​ដូច​មុន​ឬ​ក៏​អត់​នោះ​ទេ ។ ដូច្នេះ​បើ​ចង់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាងអ្នក​ណា​មាន​តែ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នៅ​ថ្ងៃខានស្អែក​ប៉ុណ្ណោះ​ទើប​អាច​បញ្ជាក់​បាន ។

ក្រៅពី​គូ​ឯក​នេះ​ទៅ​នៅ​លើ​សង្វៀន​ដដែលក៏​មានការ​ប្រកួត​រវាង​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​គូ​ទៀត​ដូច​ជា​កីឡាករ ចាត សីហា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករងឿ​ន វិចិត្រ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ បឺត ផា​ន់​ណា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ សុ​ន សុ​ផាត មក​ពី​ក្លិប​ពន្លឺ​វិបុល ។ កីឡាករ គង់ វិ​រៈ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ លី​ន ឃុន​ឆាង មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​ឫទ្ធិ ។

កីឡាករ អេ សា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ធន់ អៀង​ឡៃ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ​កីឡាករ ឡុ​ង ស្រស់ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ លាំង សាំ​ស៊ី​ង មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕