ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី ចាប់ដៃ ស៊ឹ​ម វណ្ណ​ដេ​ត ប៉ះ​ថៃ​នៅ​សង្វៀន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ទី​៩ មេ​សា ខាន​ស្អែក​នេះ ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង

រាជធានី​ភ្នំពេញ ៖  នៅ​យប់​ថ្ងៃអាទិត្យ​ទី​៩ មេ​សា ខាន​ស្អែក​នេះ ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​នេះ សូត្រ ប៊ុ​ន​ធី និង ស៊ឹ​ម វណ្ណ​ដេ​ត ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ត្រូវ​បាន​សង្វៀន​មួយ​នេះ​បើកផ្លូវ​ឱ្យ​ស្វាគមន៍​កីឡាករ​ថៃ​មក​ពី​ទីក្រុង​បាងកក ដោយ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​សង្វៀន​មួយ​នេះ​កក្រើក​ខ្លាំង​មិន​ខាន ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​យប់​ក្រោម​ការ​រៀបចំ​របស់​ស្រា​បៀរ Black Cat នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​រាត្រី​ថ្ងៃអាទិត្យ ដែល​មាន​អ្នក​ទស្សនា​យ៉ាង​កកកុញ​ស្រាប់​ដោយ​សូ​ម្បី​តែ​ការ​ប្រកួត​ស្ថិត​ក្នុង​លក្ខណៈ​ជាតិ និង​ជាតិ​ក្ដី ។ កីឡាករ​កម្ពុជា​២​រូប គឺ សូត្រ ប៊ុ​ន​ធី និង ស៊ឹ​ម វណ្ណ​ដេ​ត ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យ​ស្អែក​នេះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Khon Krong Thep ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​យប់​ថ្ងៃអាទិត្យ​នោះ​។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​ភាគី​ទាំង​ពីរ​សុទ្ធតែ​បានដឹង​ពី​គ្នា និង​ទទួលយក​ការ​ផ្គូផ្គង​សម្រាប់​ការ​ជួប​គ្នា​នោះ​ផង ។ កីឡាករ សូត្រ ប៊ុ​ន​ធី លោក​ចាត់ទុកជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​សម្រេច​ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន Black Cat ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា សមត្ថភាព​កីឡាករ​រូប​នេះ​វាយ​សន្ធាប់​បាន​ល្អ បើ​ទោះជា​មុន​នេះ​បន្តិច​គេ​ត្រូវ​បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ក្ដី ។

លោក​ថា នោះ​ជា​រឿង​ភ្លាត់ស្នៀត​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត គឺ​លោក​ទុកចិត្ត​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ ។ លោក​ថា គូ​នេះ​ជា​ជំនួប​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង ទើប​លោក​រំពឹង​យ៉ាងច្រើន​ថា ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ពិតជា​ល្អ​ត្រូវចិត្ត ។ ក្នុង​ជំនួប​គូ​នេះ កីឡាករ​ថៃ Khon Krong Thep ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៦២​លើក និង​ចាញ់​៧​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៨៨​លើក ឈ្នះ​៧០​លើក ចាញ់​១៤​លើក និង​ស្មើ​៤​លើក ។

សម្រាប់​កីឡាករ ស៊ឹ​ម វណ្ណ​ដេ​ត មក​ពី​ក្លិប​និរោធ​មាន​ជ័យ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ជា​ម្ចាស់​ខ្សែក្រវាត់​តែ​ម្ដង​ឈ្មោះ Pha Sanghan នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ Black Cat នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល ស៊ឹ​ម វណ្ណ​ដេ​ត ឡើង​កូដ​តែ​ពេល​ខ្លះ​ម្ដង​គេ​ល្អ​ម្ដង​ធ្លាក់ដៃ​ពិបាក​ប៉ាន់ស្មាន​ពី​កម្រិត​ប្រកួត​១០០​ភាគរយ ហើយ​កីឡាករ​ថៃ​ក៏​មិន​ណ​យ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៨​លើក ចាញ់​១១​លើក និង​មិន​ធ្លាប់​ស្មើ រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៥៨​លើក ឈ្នះ​៥១​លើក ចាញ់​៥​លើក និង​ស្មើ​២​លើក ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើសង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ខណៈ​នៅ​ប៉ុស្ដិ៍​លេខ​៥​នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ក៏​មានការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​៣២​នាក់ យក​១៦​នាក់ យ៉ាង​ស្វិតស្វាញ​នៅ​សង្វៀន​ប្រដាល់​ជ្រោយចង្វា ដែលការ​ប្រកួត​ជើងឯក​ក្នុង​វគ្គ​ថ្មី​នេះ ក៏​មាន​ជើង​ខ្លាំង​ច្រើន​ដែរ​ប្រកួត​ជម្រុះ​គ្នា ៕