ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍​កុមារ​ជា​ប្រពៃណី​រាប់​ពាន់​ឆ្នាំ​មិន​អាច​បំបាត់​បាន​នៅ​ប្រទេស​ឥណ្ឌា

13 ឆ្នាំ មុន

កុមារី​ណឺ​ម៉ា​ឡា អាយុ​៩​ឆ្នាំ​ដ៏​រ​ពិសថ្ងៃនេះ ជា​ថ្ងៃ​សំខាន់​បំផុត​សំរាប់​ជិ​វិត​នាង ដោយ​នាងត្រូវ​ចូល​រោងការ​ជាមួយ​កូនកំលោះ​សាន​តូ​ស ដែល​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​នៅ រ​ពិស​ជាងនាង​ទៅ​ទៀត ។ ពួក​យើង​កំពុង​ស្ថិត​នៅ​រ៉ា​ចា ស្ថានភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ទឹកដី​ដែលមានការ​ទាក់ទាញ​អ្នកទេសចរ ដោយសារសំរស់​ធម្មជាតិ ហើយ​ក៏​ជា​ទឹកដី​សំបូរអាពាហ៍ពិពាហ៍​កុមារ​ជាង​ទីណា​ៗ​ទាំងអស់ដែរ ។

កុមារី​ណឺ​ម៉ា​ឡា អាយុ​៩​ឆ្នាំ​ដ៏​រ​ពិសថ្ងៃនេះ ជា​ថ្ងៃ​សំខាន់​បំផុត​សំរាប់​ជិ​វិត​នាង ដោយ​នាងត្រូវ​ចូល​រោងការ​ជាមួយ​កូនកំលោះ​សាន​តូ​ស ដែល​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​នៅ រ​ពិស​ជាងនាង​ទៅ​ទៀត ។ ពួក​យើង​កំពុង​ស្ថិត​នៅ​រ៉ា​ចា ស្ថានភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ទឹកដី​ដែលមានការ​ទាក់ទាញ​អ្នកទេសចរ ដោយសារសំរស់​ធម្មជាតិ ហើយ​ក៏​ជា​ទឹកដី​សំបូរអាពាហ៍ពិពាហ៍​កុមារ​ជាង​ទីណា​ៗ​ទាំងអស់ដែរ ។ គ្រប់​អាពាហ៍ពិពាហ៍​កុមារ​ចូលរួម​បាន តែ​អ្នក​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ អ្នកទេសចរ​តិច ថា ចង់ទៅ​មើល​ឱ្យ​សប្បាយ​ភ្នែកមុខជា​ត្រូវ ភ្លៀង​ដុំ​ថ្ម​បណ្ដាល​ឱ្យ​ឈាម​ក្បាល​រត់​មិន​ទាន់មិន​ខាន ព្រោះ​មនុស្ស​ក្នុង​មូលដ្ឋាន​ដឹង​ថា អ្នកទេសចរ​អាច​មាន​អារម្មណ៍​ពេបជ្រាយប្រពៃណី​បែប​នេះ​របស់​ពួក​គេ ។ មិន​ថា​តែអ្នកទេសចរ​ពី​ចំងាយ​ទេ​សូ​ម្បី​ប៉ូលិស​ក្នុង​ឯកសណ្ឋាន ឬ​មន្ដ្រី​អនុវត្ដ​ច្បាប់​ក៏​អត់​ស្វាគមន៍ដែរ ព្រោះ​គេ​ដឹង​អ្នក​ទាំងនោះ​មក​ហាមប្រាម​អាពាហ៍ពិពាហ៍​របស់​ខ្លួន ហេតុនេះ​អើតមុខ​ឡឺម​ដុំ​ថ្ម​ហោះ​ព្រាត​រត់​ប្រាស​អាយុ​ដូចគ្នា ។

អាពាហ៍ពិពាហ៍​កុមារ​រៀង​រាល់​ឆ្នាំ​នៅឥណ្ឌា គិត​ត្រឹម​រ៉ា​ចា​ស្ថាន​តែ​មួយ​មាន​រាប់​ម៉ឺនឯណោះ​។ ទោះ​ច្បាប់​ហាម​អាពាហ៍ពិពាហ៍បែប​នេះ ដោយ​កំណត់​ដាក់​ពន្ធនាគារ​ចំពោះអ្នក​ប្រព្រឹត្ដ​ល្មើស តែ​សំរាប់​ប្រជាជន​នៅ​រ៉ា​ចាស្ថានពិសេស​ស្រទាប់​កសិករ ប្រពៃណី​របស់ពួក​គេ​មាន​សំលេង​ខ្លាំង​ជាង​ច្បាប់​រដ្ឋ​ទៅទៀត​។ រយៈពេល​ពិភពលោក​ជួប​វិបត្ដិសេដ្ឋកិច្ច​ម្ដង​ៗ​ប្រពៃ​ណ​នេះ​បង្ហាញខ្លួន​កាន់តែច្រើន ។ អាពាហ៍ពិពាហ៍​នីមួយ​ៗ ឪពុក ម្ដាយ ខាង​កូនស្រី​ចំណាយ​ធ្ងន់​ក ព្រោះ​តាម​ប្រពៃណី​ឥណ្ឌា​ខាង​ស្រី​ទេ ដែល​ត្រូវ​បង្គាប់​ជំនូន បណ្ណាការ​ជូន​ខាង​ប្រុស ដូច្នេះ​ក្រៅពី​ចំណាយរៀប​ការ​ត្រូវ​ចំណាយ​លើ​បណ្ណាការ​ទៀត​។ កូនស្រី​អាយុ​កាន់តែ​ច្រើន​បណ្ណាការ​ក៏​កាន់តែច្រើន​តាម​នោះ ។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឱ្យ​ឪពុក​ម្ដាយ​ខាង​ស្រី​ចង់ឱ្យ​កូន​រៀប​ការ​កាន់ តែ​ក្មេង​កាន់តែ​ល្អ ព្រោះ​ចំណាយ​គ្រឿងបណ្ណាការ​តិច​ល្មម ។ ម្យ៉ាងទៀត​ឪពុក ម្ដាយ ចង់ឱ្យ​កូនស្រី​ឆាប់​មាន​ប្ដី​ដើម្បី​ឆាប់​បាន​កាត់បន្ថយ​“​មាត់​ស៊ី​” ម្នាក់ ដ្បិតអី​នាង​ត្រូវ​នៅ​ខាងប្ដី​រហូត ។ ផ្ទុយ​ទៅ​វិញ​គ្រួសារ​ខាង​ប្រុសចំណេញ​មួយ​ចប់ ចំណេញ​បាន​គ្រឿង​ប​ណ្ណាការចំណេញ​បាន​កំលាំង​ពលកម្ម​ម្នាក់ ចំណេញ​បាន​“​ម៉ាស៊ីន​កើតកូន​”​សំរាប់​បន្ដត្រកូល​ខ្លួន ។ ដោយសារ​ដូច្នេះ​ហើយ​ទើប ប្រជាជន​ឥណ្ឌា​ចង់បាន​កូនប្រុស​ជាង​កូនស្រី ពិសេស​គ្រួសារ​ក្រីក្រ បើ​កូន​មក​សុទ្ធតែ​ប្រុសរឹតតែ​ល្អ ។

ប្រការ​ដែល​កុមារី​ណឺ​ម៉ា​ឡា មិន​បានដឹងខ្លួន​នោះ គឺ​ឋានៈ​“​កូនប្រសា​ស្រី​” ប្រែ​ក្លាយជា “​ទាសករ​បែប​ថ្មី​”​។ ចាប់ពី​ថ្ងៃនេះ​ទៅ ជីវិតនាង​ត្រូវ​គ្រួសារ​ខាង​ប្រុស​ចាត់ចែង​ទាំងស្រុង​។ ក្រោយ​ពិធី​អាពាហ៍ពិពាហ៍​និមិត្ដរូបនេះ កូនក្រមុំ​ដូច​កូនកំលោះត្រឡប់​ទៅ​រស់ នៅ​ជាមួយ​ឪពុក​ម្ដាយ​រៀងខ្លួន​ដូច​ដើម​វិញ​។ លុះ​ណឺ​ម៉ា​ឡា អាយុ​បាន​១២ ឬ​១៣​ឆ្នាំ​ទើបទៅ​នៅផ្ទះ​ខាង​ប្ដី​ជាប់​រហូត​តាម​ទំនៀមទំលាប់​“​ស្រី​១៣ ប្រុស​១៦​ឆ្នាំ​”​។ ក្រៅពី​នេះកូនស្រី​ត្រូវ​រង​គ្រោះ​មួយ​ជាន់ទៀត គឺ​ពេល​គ្រប់​អាយុ​ដេក​ជាមួយ​ប្ដី​ដែលរៀប​ការ​កាលពី​តូចយប់​ផ្សំ​ដំណេក​ដំបូង​ជួន ឪពុក​ក្មេង ឬ​បងថ្លៃ​ប្រុស​លើកយក​ទំនៀមទំលាប់​បុរាណ​តាំងពី​យូរលង់​មក​អនុវត្ដ​ទាមទារ​ផ្សំ​ដំណេក​មុន​ដើម្បី​បើកផ្លូវ​សិន រួច​ហើយទើប​ដល់​វេន​ប្ដី​ខ្លួន​ជា​ក្រោយធ្វើ​មើល​តែ​កូនកំលោះ​ល្ងង់​ពេក​អត់​ចេះ​បើកផ្លូវ​ខ្លួនឯង ។ មិនតែប៉ុណ្ណោះ ក្នុង​ករណី​ប្ដី​ស្លាប់ ឬ​ទៅ​ឆ្ងាយយូរ​ឆ្នាំ​កូនប្រសា​ស្រី​ត្រូវ​គ្រួសារ​ខាង​ប្ដី​ប្រគល់ឱ្យ​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​“​ប្រើប្រាស់តាម​ចិត្ដ​” ដោយ​នាង​គ្មាន​សិទ្ធិ​បដិសេធឡើយ​។

ទំនៀមទំលាប់​រៀប​ការ​តាំងពី​ក្មេង​ៗ​មានរាប់​ពាន់​ឆ្នាំ​មក​ហើយ​ក្នុង​ប្រទេស​ឥណ្ឌា គ្មានអ្វី​ផ្លាស់​ប្ដូរ​បាន​ឡើយ ។ តំបន់​ណា​ដែល​នៅតែ​ប្រកាន់​ទំនៀមទំលាប់​បែប​នេះ គ្មាន​ទេ ស្នេហា​ដុះ​ពន្លក​ដោយ​ខ្លួនឯង​ទាំងប្រុស និងស្រី គ្រប់យ៉ាង​ស្រេច​លើ​ឪពុក ម្ដាយ​កំណត់តាម​រយៈ​មេអណ្ដើក​ដែល​ដឹង​តែ​ជួយ​បញ្ចុះបញ្ចូល ។ គូ​ខ្លះ​ទាល់តែ​ថ្ងៃ​ចូល​រោងការ​ទើបស្គាល់​មុខ​គ្នា​ក៏​មាន ។ គេ​ប៉ាន់​ប្រមាណ​ថា កុមា​រា កុមារី អាយុ​ក្រោម​១០​ឆ្នាំ​នៅ​រ៉ា​ចា ស្ថាន មិន​តិច​ជាង​ពាក់កណ្ដាល​ទេ​ដែល​ត្រូវរៀប​ការ​បែប​នេះ ដែល​ខ្លះ​មិន​ទាំង​ដឹង​ថា ហេតុ​ម៉េច​ចាំបាច់​រៀប​ការ​ធ្វើ​អី​ផង​។ កូនស្រី​អាចរ​ស់មាន​សុភមង្គល​បណ្ដោះអាសន្ន​ជាមួយ​ប្ដី​ដែល​ការ​គ្នា​កាល​នៅ​តូច​ៗ លុះត្រា​ឪពុកម្ដាយ​ខ្លួន​ជូន​បណ្ណាការ​ឱ្យ​ខាងប្រុស​បាន​គ្រប់​ចំនួន​តាម​ការ​កំណត់ ។ គ្រួសារខាង​ស្រី​ខ្លះ​ក្រ​ពេក​សន្សំ​១០​ឆ្នាំ​នៅ​តែ​មិន គ្រប់​សង​“​បំណុល​ដែល​អត់​បាន​ខ្ចី​” នេះ​ផង​ក៏មាន ។ ករណី​បែប​នេះ​គ្រួសារ​ខាង​ប្រុស​មានសិទ្ធិ​ប្រកាស​ផ្ដាច់ទំនាក់ទំនង ដោយ​បណ្ដេញកូនប្រសា​ស្រី​ចេញពីផ្ទះ ឬ​ជួនកាល​នាង​អភ័ព្វ ជាង​នេះ​ត្រូវ​បាន​សំលាប់​ចោល​ស្ងាត់​ៗ​តែម្ដង​។ ទំនៀមទំលាប់​ធ្ងន់ធ្ងរ​បែប​នេះ​នៅ​តែ​មាន វត្ដមាន​ពេញទំហឹង​នៅ​រ៉ា​ចា​ស្ថាន​ក្នុង​ប្រទេស ឥណ្ឌា ពុំ​ដឹង​អង្កាល់​ទើប​នារី​ភេទ​នៅ​ទីនោះ បាន​ស្គាល់​សិទ្ធិ​ស្មើភាព​ឡើយ ៕