ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សម្បត្តិ ប្រាប់​មូលហេតុ​វ៉ៃ​មិនសូវ​បាន​ល្អ​ក្នុង​ជំនួប​ទល់​នឹង​កីឡាករ​ថៃ ផាត់ ថា​ណា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់ ពេជ្រ សម្បត្តិ ហាក់​ធ្វើ​មិនសូវ​បាន​ល្អ​ឡើយ បើ​ទោះ​រូបគេ​ឈ្នះ​កីឡាករ​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់ ពេជ្រ សម្បត្តិ ហាក់​ធ្វើ​មិនសូវ​បាន​ល្អ​ឡើយ បើ​ទោះ​រូបគេ​ឈ្នះ​កីឡាករ​ថៃ​ផាត់​ថា​ណា ដើម្បី​គ្រង​ខ្សែក្រវាត់ ខា​រ៉ា​បាវ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២២ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​។ ក្នុង​ការ​ប្រកួត​នោះ​គេ​មើលឃើញ​ថា កីឡាករ​កម្ពុជា ធ្លាក់​ស៊ុ​ហ្វ​ខ្លាំង​នៅ​ចុង​ក​ទី​៥ ដែល​ហាក់​ខុស​ប្លែក​កាល​ប្រកួត មុន​ៗ​។

ត្រង់​ចំណុច​នេះ​សិស្ស​របស់​លោក ពេជ្រ សុ​ផា​ន់ បាន​និយាយ​ថា «​ដោយសារ​តែ​ខ្ញុំ​ដេក​អត់​សូវ​លក់​បង វា​មក​ពី​យើង​បារម្ភ​ពេក​ក៏​មិនដឹង ចេះ​តែ​គិត​អ៊ីចេះ​គិត​អ៊ីចុះ​អ៊ីចឹង​ទៅ ពេល​ខ្លះ​គិត​ថា​ខ្លាច​ចាញ់​គេ​ផង ។ ចំណុច​មួយទៀត​នោះ​គឺ​ខ្ញុំ​មើលឃើញ​ថា ផាត់​ថា​ណា គាត់​ធាក់​ទប់​ខ្ញុំ​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​បុក​ចូល​គាត់​មិន​ចុះ និយាយ​ទៅ​គេ​ដូរ​ក្បាច់​វាយ​ខុស​មុន​ច្រើន​។ កាល​មុន​គាត់​ឈរ​វ៉ៃ​ទល់មុខ​យើង ដល់​គាត់​ប្ដូរ​មក​ចឹ​ង​ខ្ញុំ​រាង​ពិបាក​ដែរ ព្រោះ​អី​គេ​ខ្ពស់​ជាង​យើង​ស្រាប់​»​។

ទោះបី​យ៉ាងណា លទ្ធផល​ក៏​បាន​ប្រកាស​មក​ថា ក្របីព្រៃ​ពេជ្រ សម្បត្តិ ឈ្នះ​ដោយ​ឯកច្ឆន្ទ ហើយ
គេ​ក៏​បាន​សប្បាយចិត្ត​មក​វិញ ព្រមទាំង​បាន​សូមទោស​ទៅ​កាន់​អ្នកគាំទ្រ​ផង​ដែរ​ចំពោះ​ចំណុច​ដែល​ធ្វើ​មិនសូវ​បាន​ល្អ​នេះ ។ មែនទែន​ទៅ ចំពោះ​ការ​ហ្វឹកហាត់​វិញ​សិស្ស​របស់​លោក ពេជ្រ សុ​ផា​ន់ រូប
នេះ​បាន​ប្រឹងប្រែង​ខ្លាំង​លើស​ពី​ធម្មតា​ទៅ​ទៀត ប៉ុន្តែដោយសារ​តែ​ចំណុច​ខាងលើ​ទើប​ធ្វើ​ឲ្យ​ខ្លួន​ហាក់​ស្ទើរ​កម្លាំង​ស៊ុហ្វ និង​វាយ​មិនសូវ​បាន​ល្អ​ដូច​មុន​មុន​។

ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាងលើ ពេជ្រ សម្បត្តិ ទទួល​បាន​ខ្សែក្រវាត់​មួយ​គ្រឿង និង​ទឹកប្រាក់​ចំនួន៦​ពាន់​ដុល្លារ អ្នក​លេខ​២​ទទួល​បាន​ពាន​មួយ ទឹកប្រាក់​ចំនួន​៣៥០០​ដុល្លារ លេខ​៣​ទទួល​បាន​ពាន​មួយ ទឹកប្រាក់ ២០០០​ដុល្លារ និង​អ្នក​លេខ​៤​ទទួល​ពាន​មួយ និង​ទឹកប្រាក់ ១០០០​ដុល្លារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ