ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង មមាញឹក​រៀបចំ​លើក​ផ្ទាំង​រូបភាព ដាក់​ភ្លើង​បំភ្លឺ និង​ចម្រុះ​ពណ៌ ស្វាគមន៍​បុណ្យអុំទូក

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ដើម្បី​រៀបចំ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើមខែ​វិច្ឆិកា ខាង​មុខ​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ ខេត្តកំពង់ឆ្នាំង និង​លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​ដំឡើង​ផ្ទាំង​រូបភាព និង​ការ​ដាក់​បំភ្លឺ​ភ្លើង​ចម្រុះ​ពណ៌​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​រៀបចំ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើមខែ​វិច្ឆិកា ខាង​មុខ​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ ខេត្តកំពង់ឆ្នាំង និង​លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​ដំឡើង​ផ្ទាំង​រូបភាព និង​ការ​ដាក់​បំភ្លឺ​ភ្លើង​ចម្រុះ​ពណ៌​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ក្រុម​ជាង​កំពុង​មមាញឹក​រៀបចំ ហើយ​ក៏​បាន​កែ​លំអរ​ចំណុច​ខ្វះខាត​ខ្លះ ដើម្បី​ឱ្យ​ការ​តុបតែង​មាន​សោ​ភ័​ណ្ឌ​ភាព សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

ជុំវិញ​ការ​រៀបចំ ដើម្បី​ត្រៀម​ពិធីបុណ្យ​អុំទូក​នេះ​ដែរ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​ថា ការ​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក គឺ​នឹង​ធ្វើ​ឡើង​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម​រយៈពេល​២​ថ្ងៃ ហើយ​ក៏​មាន​រៀបចំ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ ទៅ​តាម​ប្រពៃណី​ជាតិ​យើង​ផង​ដែរ​។ ជាមួយនឹង​ពិធីបុណ្យ​អុំទូក​នេះ​ដែរ ក៏​នឹង​មាន​រៀបចំ​ការ​ប្រណាំង​កាណូត​ផង​ដែរ​។

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដាក់​ផែនការ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៨ ត្រូវ​រៀបចំ​អញ្ជើញ​ប្រជាពលរដ្ឋ​មក​ចូលរួម​លេង​កំសាន្ត ក្នុង​ពិធី​ប្រណាំងទូក និង​កាណូត ឱ្យ​បាន​ច្រើន ដែល ឯកឧត្តម​នឹង​ត្រៀម​ចំណាយ​ថវិកា​ចំនួន ១០០ លាន​រៀល សម្រាប់​ជួយ​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មក​ចូលរួម​ប្រណាំងទូក និង​កាណូត​នេះ​។

ចំណែក​ក្រុមការងារ​យុវជន​តាម​អង្គភាព​នានា ត្រូវ​រៀបចំ​វង់ភ្លេង​រាំ​លេង​កម្សាន្ត​តាម​សាឡា​ង និង​កាណូត​ធំ​ៗ ដើម្បី​កំដរ​ពិធីបុណ្យ​អុំទូក​ឲ្យ​បាន​អធិកអធម​។ រីឯ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ក៏​ត្រូវ​រៀបចំ​ដាក់​ឱ្យ​មាន​កីឡាប្រដាល់ ការ​ប្រណាំង​កង់ និង​រត់ប្រណាំង​ម៉ា​រ៉ា​តុង ដែល​កម្មវិធី​នេះ​ប្រគល់​ជូន​មន្ទីរ អប់រំ​យុវជន និង​កីឡា​ជា​អ្នក​រៀបចំ​។ ហើយ​ពេល​យប់​ក៏​រៀបចំ​ពិធី​ដុត​កាំ​ជ្រូ​ច​អបអរសាទរ​ផង​ដែរ​។ ហើយ​តាម​ផ្លូវ​ពី​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម​វិញ គឺ​ចាប់ពី​ចំណុច​ផ្លូវ​ច្រមុះជ្រូក​ផ្សា​រលើ រហូត​ដល់​ដើម​ពោធិ៍​ផ្សារ​ក្រោម រដ្ឋបាល​ខេត្ត និង​រដ្ឋបាល​ក្រុង ត្រូវ​រៀបចំ​ជា​ធ្វើ​ជា​តំបន់​ត្រជាក់​ស្វាគមន៍​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​បាន​សប្បាយ​រីករាយ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រៅពី​បំពាក់​ភ្លើង​បំភ្លឺ ភ្លើង​ចម្រុះ​ពណ៌ តាម​ដងផ្លូវ និង​ដើមឈើ​តាម​ទី​សាធារណៈ និង​លើក​ប៉ាណូ​រំលេច​រូបភាព ជា​មិត្ត​សញ្ញា​ឆ្នាំងដី រូប​អុំទូក នៅ​តាម​សួនច្បារ​វិមាន​ឯករាជ្យ ក៏​រៀបចំ​កាត់​ផ្កា​លំអរ លាប​ពណ៌​តាម​ខឿន​សួនច្បារ និង​ជួសជុល​នាគ​បាញ់​ទឹក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ