ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំងទូក​មិត្តភាព​ចំនួន​៩​ទូក ដើម្បី​ត្រៀម​ប្រកួត​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការ​ប្រណាំងទូក​មិត្តភាព​ចំនួន​៩​ទូក ចុះ​ណុះ​៤៧​នាក់ ដើម្បី​ត្រៀម​ប្រកួត​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០២២ នៅ​ដងស្ទឹង​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ ការ​ប្រណាំងទូក​មិត្តភាព​ចំនួន​៩​ទូក ចុះ​ណុះ​៤៧​នាក់ ដើម្បី​ត្រៀម​ប្រកួត​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០២២ នៅ​ដងស្ទឹង​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ការ​រៀបចំ​ប្រណាំងទូក​មិត្តភាព​ដែល​ធ្វើ​ឡើង​ដោយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រៈ​ពន្លា​មាន​ចំនួន​៩​ទូក​ចំណុះ​ពី​៤៧​នាក់​ដែល ត្រូវ​បាន​ប្រណាំង​ជា​មិត្តភាព​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពិធី​ប្រណាំងទូក បណ្តែតប្រទីប និង​សំពះ​ព្រៈ​ខែ អក​អំបុក ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៤ ដល់​៥​ខែវិច្ឆិកា ឆ្នាំ​២០២២​ខាង​មុខ នៅ​ដងស្ទឹង​សិរី​សោភ័ណ ក្រោយ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ។

លោក​បាន​បញ្ជាក់​ថា ការ​ប្រណាំងទូក​នៅ​ដងស្ទឹង​ព្រៈ​ពន្លា​ចំនួន​៩​ទូក ជា​ទូក​ដែល​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​ប្រណាំង​ជា​លក្ខណៈ​មិត្តភាព និង​កំ​ដៅ​សាច់ដុំ ដើម្បី​ត្រៀម​ប្រកួត​ថ្នាក់​ខេត្ត​ខាង​មុខ ក្នុង​ចំណោម​២៦​ទូក​ដែល​មាន​ចំណុះ​ពី​៧៥​នាក់ ១.​ចំណុះ​៧៥​នាក់ ចំនួន​១​ទូក ២.​ចំណុះ​៧៣​នាក់ ចំនួន​១​ទូក ៣.​ចំណុះ​៦៩​នាក់ ចំនួន​១​ទូក ៤.​ចំណុះ​៤៧​នាក់ ចំនួន​១​ទូក ៥.​ចំណុះ​៤៥​នាក់ ១​ទូក ៦.​ចំណុះ​២២​នាក់ ១៤​ទូក ៧.​ចំណុះ​៥​នាក់​ចំនួន​៥​ទូក ៨.​ចំណុះ​៣​នាក់ មាន​ចំនួន​២​ទូក ។

លោក ស្រេង សុផល បាន​បញ្ជាក់​ថា ពី​ធី​ប្រណាំងទូក​ត្រូវ​បាន​រៀប​ធ្វើ​ឡើង​រយៈ​២​ថ្ងៃ ចាប់ពី​ថ្ងៃ​
ទី​៤​ដល់​៥​ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ដងស្ទឹង​ក្រោយ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ និង​បណ្តែត​ប្រទីប​ពី​មន្ទី​អង្គភាព​ពាក់ព័ន្ធ​នៅ​ដងស្ទឹង​ព្រៈ​ពន្លា​ក្បាល​ស្ពានថ្ម និង​សំពះ​ព្រៈ​ខែ អកអំបុក និង​ស្តង់​ពិព័រណ៍ នៅ​វេទិកា​សួន​មាន​ជ័យ ខេត្តបន្ទាយមានជ័យ​ហើយ​សុំ​អោយ​មន្ទី​ជំនាញ​ត្រូវ​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ខេត្ត​ធ្វើ​យ៉ាងណា​អោយ​ដំណើរការ​ល្អ និង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កំសាន្ត​អោយ​បាន​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ