ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Higuain ដាស់តឿន​ក្រុម​ឱ្យ​ត្រៀមខ្លួន​ពេល​ប៉ះ Barcelona នៅ Champion League

7 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់ Juventus ក្នុងក្របខ័ណ្ឌ​អីុតា​លី​ស៊េរី​A​កីឡាករ​Gonzalo Higuain​បាន​លើក​ឡើង​ថា ភាព​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​របស់​ក្រុម Barcelona នៅ​លើ​ទឹកដី​បារាំង ក្នុង​ការ​ប្រកួត​ជើង​១ ប៉ះ​ជាមួយ

ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់ Juventus ក្នុងក្របខ័ណ្ឌ​អីុតា​លី​ស៊េរី​A​កីឡាករ​Gonzalo Higuain​បាន​លើក​ឡើង​ថា ភាព​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​របស់​ក្រុម Barcelona នៅ​លើ​ទឹកដី​បារាំង ក្នុង​ការ​ប្រកួត​ជើង​១ ប៉ះ​ជាមួយ​ក្រុម Paris SG គឺ​នឹង​មិន​អាច​កើតឡើង​ម្តងទៀត​ទេ សម្រាប់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ។

ជា​ការ​ក្រើនរំលឹក​ដល់​មិត្ត​រួម​ក្រុម កីឡាករ​Higuain បាន​ប្រាប់​ឱ្យ​ប្រុង​ប្រយ័ត្ន​និង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​តទល់​នឹង​កូនក្រុម​របស់​លោក Luis Enrique ។

ទោះជា​យ៉ាងណា Higuain បាន​និយាយ​ថា​៖ «Barcelona បាន​ជួប​ប្រវត្តិ​ជូរ​ជត់​ម្តង​រួច​មកហើយ​នៅ​ទឹកដី Paris ប៉ុន្តែ​ខ្ញុំ​សង្ស័យ​ថា ពួក​គេ​អាច​នឹង​ភ្លក់​រសជាតិ​នេះ​ម្តងទៀត​នៅ​ទឹកដី​អីុតា​លី​»​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ២៩​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទាំង​មាន​ទំនុកចិត្ត​ថា​៖«​ខ្ញុំ​ជឿជាក់​ថា នេះ​គឺជា​រដូវ​កាល​ដ៏​ល្អ​មួយ ក្នុង​ការ​ឈ្នះ​ពាន Champion League  ហេតុនេះ​ហើយ​ទើប​ខ្ញុំ​ចូល​លេង​ក្នុង​ក្លិប​Juventus ។ ម្យ៉ាងទៀត ពួក​យើង​ក៏​កំពុង​ព្យាយាមយក​កំណត់​ត្រា​លើក​ពាន​អីុតា​លី​ស៊េ​រី​A​ឱ្យបាន​​៦​ឆ្នាំ​ជាប់​ៗ​គ្នា​ផង​ដែរ រួម​ទាំង​ពាន​អីុតា​លីខាប់​» ។

សូម​បញ្ជាក់​ថា ជំនួប​រវាង​ក្រុម​Juventus និង​ក្រុម​Barcelona​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​១ នៅ​ថ្ងៃ​ទី​១១ មេ​សា និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១៩ មេ​សា ខាង​មុខ​នេះ ៕