ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ស្រុក​មោង​ប្ញ​ស្សី ចុះ​បង្ក្រាប​បទល្មើស​នេ​សាទ​រឹបអូស​ស្បៃ​មុង​ខុសច្បាប់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​ចម្រុះ​ស្រុក​មោង​ប្ញ​ស្សី​ជិត​២០​នាក់ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ កាលពី​ថ្ងៃ​ទី​២៣ តុលា នៅ​តំបន់​ទន្លេសាប ក្នុង​ភ្នុ​ង​ភូមិសាស្ត្រ ឃុំ​តា​លាស់…


ខេត្តបាត់ដំបង ៖ កម្លាំង​ចម្រុះ​ស្រុក​មោង​ប្ញ​ស្សី​ជិត​២០​នាក់ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ កាលពី​ថ្ងៃ​ទី​២៣ តុលា នៅ​តំបន់​ទន្លេសាប ក្នុង​ភ្នុ​ង​ភូមិសាស្ត្រ ឃុំ​តា​លាស់ រឹបអូស​បាន​នូវ​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​(​ស្បៃ​មុង​)​ប្រវែង​ជិត​៧០០​ម៉ែត្រ តែ​ឃាត់​មិន​បាន​ម្ចាស់​បទល្មើស​ទេ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ប្រមាណ​ជិត​២០​នាក់ ដឹកនាំ​ដោយ​មន្ត្រី​ជលផល បាន​ចុះ​ទៅ​កាន់​តំបន់​ទន្លេសាប​រុករក​ឃើញ​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​តា​លាស់ បាន​ដាក់​ពង្រាយ​ពាសពេញ​តំបន់​នោះ តែ​គេ​មិន​បាន​ស្គាល់​ម្ចាស់​បទល្មើស​ទេ ។ កម្លាំង​ចម្រុះ​បាន​រុះរើ​រឹបអូស​យក​បទល្មើស​ទាំងនោះ​រួម​មាន សាច់​អួន​ក្រឡា​ញឹក​ប្រវែង​៦៥០​ម៉ែត្រ បង្គោល​ចំនួន​២៥០​ដើម និង​ឡុ​ក​សម្រាប់​ចាប់​ត្រូវ​ចំនួន​០៣​ត្រូវ​បាន​ប្រមូល​យក​ទៅ​ដុត​បំផ្លាញ​ចោល ។

សូម​បញ្ជាក់​ថា រយៈពេល​ជាង​មួ​យស​ប្ដា​ហ៏​កន្លង​ទៅ​នេះ កម្លាំង​ចម្រុះ​នៃ​គណ​បញ្ជាការ​កងឯកភាព​ស្រុក​ចំនួន​បួន ដែល​មាន​ភូមិសាស្ត្រ ជាប់​តំបន់​ទន្លេសាប​បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ព្រម​ៗ​គ្នា ក្នុង​នោះ មានស្រុក​ថ្មគោល ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង​ស្រុក​មោង​ប្ញ​ស្សី ។

កម្លាំង​ចម្រុះ​តាម​បណ្ដា​ស្រុក​ទាំងនេះ បាន​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន តែ​មិនឃើញ​មាន​ឃាត់​ជន​ប្រព្រឹត្ត​បទល្មើស​បាន​ម្នាក់​នៅឡើយ​ទេ សូ​ម្បី​តែ​ឈ្មោះ​ជនល្មើស​ក៏​គ្មាន​នៅ​ក្នុង​របាយការណ៍​ដែរ ។ ពោល​ដកហូត​បាន​តែ​វត្ថុ​តាង តែ​ឃាត់​មិន​បាន​ជនសង្ស័យ​ណា​ម្នាក់​ទេ រហូត​មក​ដល់​ពេល​
នេះ ។

បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ត្រូវ​បាន​គេ​រាយ​ការ​ណ៏​ថា បាន​និង​កំពុង​កើត​មាន​ពាសពេញ​ផ្ទៃ​បឹង​ទ​ន្ល​សេ​សាប ។ បទល្មើស​ទាំងនោះ​ភាគច្រើន និង​មាន​ទ្រង់ទ្រាយ​ធំដុំ​ត្រូវ​គេ​ដឹង​ថា សុទ្ធតែ​មានការ​ឃុម​ឃិ​ត​ជាមួយ​សមត្ថកិច្ច ឬ មន្ត្រី​ជំនាញ ដែល​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​ទន្លេសាប​នោះ​តែ​ម្ដង ។

បើ​តាម​ប្រភព​ព័​ត៏​មានបាន​ឲ្យ​ដឹង​ថា បទល្មើស​ដែល​កំពុង​កើត​មាន​សម្បើម​ជាងគេ និង​កំពុង​រីក​ពាសពេញ​តំបន់​ទន្លេសាប​ក្នុង​ពេល​នេះ គឺ​សកម្មភាព ប្រើប្រាស​ឧបករណ៍​ឆក់ និង​ប្រើប្រាស​អួន​ឬ​ស្បៃ​មុង​ក្រឡ​ញឹក​ដាក់​ពង្រាយ​តាម​ជ្រលង​ព្រៃ​លិច​ទឹក ដើម្បី​ចាំ​ត្រង​យក​ត្រី​តូច ធំ គ្រប់​ប្រភេទ​នៅ​រដូវ​ទឹកសម្រក ។

បទល្មើស​ទាំងនេះ បើ​គ្មាន​ការ​បង់ប្រាក់​សំណូក​ជូន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ប្រចាំ​តំបន់​ទន្លេសាប​ទេ ពួក​ជនល្មើស​មិន​អាច​ធ្វើ​សកម្មភាព​បាន​ឡើយ ។ ដូច្នេះ បទល្មើស​ដែល​កំពុង​កើត​ពាសពេញ​បឹង​ទន្លេសាប​យ៉ាង​ស្អេកស្កះ នា​សព្វ​ថ្ងៃនេះ សុទ្ធតែ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន​ដែល​​មាន​ភារកិច្ច​ប្រចាំការ​ត្រួតពិនិត្យ​នៅ​តំបន់​ទន្លេសាប​នោះ ហើយ​យូរ​ៗ​ម្ដង ទើប​មាន​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ម្ដង តែ​គេ​មិន​ដែល​ឃើញ​ចាប់​បាន​ជនល្មើស ឬ មានឈ្មោះ​ជនល្មើស​នៅ​ក្នុង​របាយ​​ការ​ណ៍​ណាស់ ។ ពោល​គេ​រឹបអូស​បាន​តែ​វត្ថុ​តាង តែ​គ្មាន​ឈ្មោះ​ម្ចាស់​បទល្មើស ៕

អត្ថបទសរសេរ ដោយ