ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិតៃវ៉ាន់ចំនួន២នាក់ និងដកហូតអាវុធខ្លី២ដើមនិងម្សៅថ្នាំ.ញៀ.នមួយចំនួន ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់នេះ ធ្វើឡើងក្រោយពីមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ កាលពីព្រលឹមថ្ងៃទី ២២ តុលា ២០២២ នៅក្បែរអាគារក្រុមហ៊ុនមួយកន្លែង មានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ត្រឹមរយៈពេលជាង២ម៉ោង កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និងដកហូតបានវត្ថុតាងដូចខាងក្រោម៖

-អាវុធខ្លីចំនួន ០២ដើម ទី១ ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677 ,បង់២ គ្មានគ្រាប់ និងទី២ម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់២ មាន ១២គ្រាប់ (9mm)
-គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់
-ខ្នោះដៃ ០២គូរ
-ម្សៅក្រាម ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
-ជញ្ជីងផ្លឹង ០១គ្រឿង
-សម្ភារៈផ្សេងៗមួយចំនួន ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី តាមផ្លូវ
ច្បាប់៕


ចែករំលែកព័តមាននេះ