ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប រយៈពេល ៩ខែ មានអ្នកស្លា.ប់ ១១៦នាក់ និងរបួស​ជាង ១០០នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖​របាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តសៀមរាប បង្ហាញថា រយៈពេល ៩ខែ មានអ្នកស្លា.ប់ ១១៦នាក់ និងរបួស​ជាង ១០០នាក់។ ក្នុងនោះ…

ខេត្តសៀមរាប៖​របាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តសៀមរាប បង្ហាញថា រយៈពេល ៩ខែ មានអ្នកស្លា.ប់ ១១៦នាក់ និងរបួស​ជាង ១០០នាក់។ ក្នុងនោះ តាមបណ្តោយ​ផ្លូវជាតិលេខ៦ រយ:ពេល ៩ខែ គ្រោះថ្នាក់ចរាចរណ៍ បាន​កើនឡើង គួរឱ្យព្រួយបារម្ភ។

​របាយ​ការណ៍គ្រោះថា្នក់ចរាចរណ៍របស់ការិយា​ល័យនគរបាលចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ហាញថា ៩ខែ ក្នុងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ បានកើតមាន ១២៤លើក គឺ​កើនឡើង ៨៥លើក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលកើតមាន​គ្រោះថ្នាក់ចរាចរណ៍​ត្រឹមតែ ៣៩ លើកតែប៉ុណ្ណោះ។ ក្នុងនោះ មានអ្នក​ស្លា.ប់ ១១៦នាក់ និងរបួសធ្ងន់ស្រាលជាង ១០០នាក់។ ចំណែកការផាកពិន័យលើយានយន្ត​ល្មើសច្បាប់ចរាចរណ៍ មានប្រមាណជិត ៦០០០គ្រឿង។

របាយការណ៍ដដែល ក៏បាន​បង្ហាញ​ពីមូលហេតុ ដែលបណ្តាលអោយមានគ្រោះថ្នាក់ កើតឡើង គឺ​ភាគច្រើន បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ជែងក្នុងស្ថានភាព​គ្រោះថ្នាក់ បត់ឆ្វេងស្តាំ ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។

ចំពោះមុខ​គ្រោះថ្នាក់ចរាចរណ៍​ ដែលកើនឡើងនៅខេត្តសៀមរាបនេះ អនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក នៃខេត្តសៀមរាប បាន​សហការជាមួយ​មន្ត្រីជំនាញ ចុះអប់រំផ្សព្វផ្សាយច្បាប់​លិខិតបទដ្ឋានគតិយុត្តិ​ ទាក់ទងនឹង​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែកជូននូវឯកសារជំនួយ​ស្មារតី នៅមុខវិទ្យាល័យគ្រួស ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប បានឱ្យដឹងថា ដោយមានការសហការ​ជាមួយអនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោក ពិន ប្រាកដ អភិបាល​រង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី​លោក ជួត ច័ន្ទតារា អនុប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូន​ ការិយាល័យនគរបាលចរា​ចរណ៍ផ្លូវគោក​ ក្រុមការងារលេខាធិការដ្ឋាន។

លោកបន្តថា ក្រុមការងារ បានចែកជូននូវឯកសារជំនួយស្មារតី ដូចជា៖ សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ១២០ ក្បាល សៀវភៅ «អ្វីដែលអ្នកបើកបរទោចក្រយានយន្ត ត្រូវយល់ដឹង? ចំនួន ១២០ក្បាល សីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន ២០០សន្លឹក ប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ចំនួន ២០០សន្លឹក ស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន ១០ផ្ទាំងនិងប្រជាពលរដ្ឋ ចូលរួមប្រមាណ ១៧០នាក់។ ក្រុមការងារ ក៏បានចែក​មួកសុវត្ថិភាព ចំនួន ២០មួក ជូន​ដល់ប្រជាពលរដ្ឋផងដែរ៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ