ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ដែល​បង្ហាញ​ថា ទីផ្សារ​រថយន្ត​ជជុះ​នៅ​កម្ពុជា​កំពុង​តែ​រួម​តូច​នោះ គឺ​កាន់តែ​កើត​មាន​ច្បាស់​ឡើង​ៗ​ដោយសារ​តែ​ការ​រីក​ចម្រើន​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​គួប​ផ្សំ និង​តម្លៃ​នៃ​រថយន្ត​ថ្មី គឺ​កាន់តែ​សមរម្យ​ថែម​ទៀត​។ ជា​ការ​ពិត​មក​ដល់​ពេល​នេះ ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​នៅ​តែ​ខ្ពស់​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ដើម្បី​ទីផ្សារ​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​កែ​ច្នៃ និង​ផលិត​រថយន្ត​ដែល​តម្រូវ​នឹង​ជីវភាព​អ្នក​មធ្យម​កាន់តែ​បើកឱកាស​ឲ្យ​ផ្នត់គំនិត​របស់​ពលរដ្ឋ​កាន់តែ​ផ្លាស់​ប្តូរ​គួប​ផ្សំ…

សញ្ញា​ដែល​បង្ហាញ​ថា ទីផ្សារ​រថយន្ត​ជជុះ​នៅ​កម្ពុជា​កំពុង​តែ​រួម​តូច​នោះ គឺ​កាន់តែ​កើត​មាន​ច្បាស់​ឡើង​ៗ​ដោយសារ​តែ​ការ​រីក​ចម្រើន​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​គួប​ផ្សំ និង​តម្លៃ​នៃ​រថយន្ត​ថ្មី គឺ​កាន់តែ​សមរម្យ​ថែម​ទៀត​។

រូបតំណាង

ជា​ការ​ពិត​មក​ដល់​ពេល​នេះ ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​នៅ​តែ​ខ្ពស់​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ដើម្បី​ទីផ្សារ​ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​កែ​ច្នៃ និង​ផលិត​រថយន្ត​ដែល​តម្រូវ​នឹង​ជីវភាព​អ្នក​មធ្យម​កាន់តែ​បើកឱកាស​ឲ្យ​ផ្នត់គំនិត​របស់​ពលរដ្ឋ​កាន់តែ​ផ្លាស់​ប្តូរ​គួប​ផ្សំ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ក៏​កាន់តែ​បើក​ទូលាយ​ថែម​ទៀត​សម្រាប់​ឥណទាន​រថយន្ត ដោយនៅ​ពេល​នេះ​អត្រា​ការ​ប្រាក់​នៃ​កម្ចី​ទិញ​រថយន្ត​នេះ គឺ​ធនាគារ​ខ្លះ​បាន​បញ្ចុះ​រហូត​ដល់​៧​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ ហើយ​រយៈពេល​នៃ​ការ​ខ្ចី គឺ​រហូត​ដល់​ទៅ​៧​ឆ្នាំ​។

រូបតំណាង

មក​ដល់​ពេល​នេះ តម្លៃ​រថយន្ត​ថ្មី​កាន់តែ​ប្រកួតប្រជែង​ជាមួយនឹង​រថយន្ត​ជជុះ ដោយ​តម្លៃ​រថយន្ត​ថ្មី​ខ្លះ គឺ​មាន​តម្លៃ​ត្រឹមតែ​ប្រមាណ​ជា​២៧.០០០ ដុល្លារ​តែ​ប៉ុណ្ណោះ​។​ទោះបីជា​រថយន្ត​ថ្មី​តម្លៃ​នេះ​វា​អាច​តូច​មិនសូវ​ទំនើប​មិន​ប្រណិត​ដូច​ពពួក​រថយន្ត​ជជុះ​មូ​ដែល​ខ្លះ​ក៏​ពិតមែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​វា​ជា​រថយន្ត​ដែល​ថ្មី​មិន​ដែល​មាន​នរណា​ជិះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ យើងខ្ញុំ​នៅ​មិន​អាច​រក​តួរ​លេខ​នៃ​យានយន្ត​ថ្មី​ដែល​នាំ​ចូល​សរុប​បាន​ថ្មី​មក​បញ្ជាក់​បាន​នៅឡើយ​ទេ​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ស្ថានភាព​លក់ គឺ​ដាច់​ខ្លាំង​ដោយនៅ​ពេល​នេះ​អ្នក​ដែល​បាន​បញ្ជា​ទិញ​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ប្រមាណ​ជា​២៧.០០០​ដុល្លារ​នេះ ប្រសិនបើ​កំពុង​តែ​ចុះ​ឈ្មោះ​កក់​លុយ​នៅ​ពេល​នេះ គឺ​ពួក​គេ​ត្រូវ​រង់ចាំ​ជិះ​រហូត​ដល់​ខែមេសា ឆ្នាំ​ក្រោយ​បាន​មក​ដល់ ដោយសារ​តែ​រថយន្ត​នេះ​វា​មិន​មាននៅ​ក្នុង​ស្តុក​នៃ​ក្រុមហ៊ុន​ទៀត​ឡើយ​។

ក្រៅពី​មាន​តម្លៃ​កាន់តែ​សមរម្យ​ហើយ​នោះ ដោយ​មើលឃើញ​អំពី​សក្តានុពល​នេះ កម្ពុជា​នៅ​ពេល​នេះ​ក៏​មាន​ក្រុមហ៊ុន​ដំឡើងរថយន្ត​ជា​ច្រើន​បាន​កំពុង​តែ​បើក​ដំណើរការ​ដំឡើងរថយន្ត​នៅ​កម្ពុជា ដូច​ជា ក្រុមហ៊ុន​តម្លើងរថយន្ត​ហ្វ​ត​នៅ​ពោធិសាត់ ហ៊ី​យ៉ា​ន​ដាយ​នៅ​កោះកុង សាន់​យ៉ុ​ង នៅ​ស្វាយ​រៀង អ៊ី​ហ្ស៊ុ​យ​ស៊ុ​យ​នៅ​កំពង់ស្ពឺ ហើយ​ក្រុមហ៊ុន​តូ​យូ​តា ក៏​កំពុង​តែ​សាងសង់​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា​ផង​ដែរ​។​ក្រៅពី​នោះ​ក៏​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​មួយ​ចំនួន​ក៏​បាន​មក ដំឡើង​នៅ​កម្ពុជា​ផង​ដែរ​។

រូបតំណាង

តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២ លេខ​ចុះបញ្ជី​រថយន្ត​ដែល​ជា​លេខ​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន គឺ​មាន​២២៥.១៧១​លេខ ដោយ​ភាគច្រើន គឺជា​រថយន្ត​ថ្មី ឬ​ជជុះ​ដែរ​តែ​ជា​ជជុះ​ដែល​មិន​ក្រោម​១០ ឆ្នាំ​នោះ​ទេ​។

ក្រសួង​នៅ​មិន​ទាន់​ធ្វើ​បច្ចុប្បន្នភាព​នៃ​យានយន្ត​ដែល​ចុះបញ្ជី​សរុប​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​អ្នក​ដែល​ធ្វើ​ស្លាក​លេខ​បាន​ប៉ាន​ប្រមាណ​នៅ​ក្នុង​មួយ​ខែ​មាន​អ្នក​មក​ចុះបញ្ជី​រថយន្ត មិន​ក្រោម​៥០០០​គ្រឿង​ឡើយ​។ ហើយ​បច្ចុប្បន្ន​នេះ​មួយ​ភាគ​ធំ គឺជា​រថយន្ត​ថ្មី និង​រថយន្ត​ជជុះ​តែ​ជា​រថយន្ត​ប្រណីត​។

ក្រុម​អ្នកលក់​រថយន្ត​ថ្មី​បាន​អះអាង​ថា កាលពី ១០ ឆ្នាំ​មុន​ចំនួន​រថយន្ត​ថ្មី​ដែល​ធ្វើ ចរាចរណ៍ នៅ​កម្ពុជា​គឺ​មាន​ត្រឹមតែ​១០ ភាគរយ​ទេ​។ ប៉ុន្តែ​វា​បាន​កើន​ឡើងជា​លំដាប់ ហើយ​គេ​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ពេល​នេះ ចំណែក​រថយន្ត​ថ្មី​ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នានា​អាច​មាន​រហូត​ដល់​ទៅ​៣០​ភាគរយ ហើយ​ភាគរយ​នេះ​នឹង​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ខណៈ​ដែល​ពួក​គេ​បាន​អះអាង​ថា សេវាកម្ម​លក់​រថយន្ត​បង់​រំ​លោះ ឬ​សេវា​ឥណទាន​រថយន្ត គឺ​កាន់តែ​ធ្វើ​ឲ្យ​ទីផ្សារ​រថយន្ត​ថ្មី​កាន់តែ​មាន​ទំនុកចិត្ត​នៅ​កម្ពុជា​។

រូបតំណាង

ក្រុម​អ្នកលក់​បាន​ប៉ាន់​ប្រមាញ​ទៀត​ថា នៅ​ពេល​នេះ​ទីផ្សារ​រថយន្ត​ជា​ពិសេស គឺ​រថយន្ត​ថ្មី​កំពុង​តែ​កម្រើក​ខ្លាំង​ណាស់ ហើយ​អ្វី​ដែល​ប្រាកដ​ទៅ​ទៀត​នោះ​នៅ​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ខ្លាំង​ដោយសារ​តែ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ដែល​គេ​គិត​ថា ទីផ្សារ​រថយន្ត​នឹង​ជាប់​គាំង​លែង​មាន​តម្រូវការ​នោះ​ក៏​ទីផ្សា​រថយន្ត​ជា​ពិសេស គឺ​រថយន្ត​ថ្មី​នៅ​តែ​មាន​ចលនា ហើយ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៣០​ភាគរយ​ប៉ុណ្ណោះ​។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២១ ដែល​ប្រទេស​រង​វិបត្តិ​នៃ​ការ​រីក​រាល ដាល​ដោយសារ​តែ​មេរោគ​កូ​វី​ដ​ខ្លាំង​ទីផ្សារ​ទេសចរណ៍​ស្ងាត់ឈឹង ប៉ុន្តែ ការ​នាំ​ចូល​រថយន្ត​នៅ​តែ​បន្ត​កើនឡើង ពោល គឺ​រហូត​ដល់​ទៅ​៨​ភាគរយ​ជាមួយនឹង​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង​៩០០​លាន​ដុល្លារ​។

សរុប​មក​វិញ​ជាមួយនឹង​និន្នាការ​នេះ​យើង​អាច​សន្និដ្ឋាន​ថា ទីផ្សា​រថយន្ត​ថ្មី​នៅ​កម្ពុជា នឹង​កាន់តែ​មាន​សក្តានុពល ហើយ​ផ្នត់គំនិត​ពលរដ្ឋ​ក៏​កាន់តែ​គាំទ្រ​រថយន្ត​ថ្មី ដោយសារ តែ​ពួក​គេ​ចាប់ផ្តើម​ដឹង​អំពី​គុណវិបត្តិ​នៃ​រថយន្ត​ជជុះ​។​រថយន្ត​ជជុះ​មួយ​ចំនួន​ធំ ដែល​នាំ​ចូល គឺជា​ប្រភេទ​រថយន្ត​ដែល​មានការ​ប៉ះទង្គិច រួច​ហើយ ដែល​អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុវត្ថិភាព​នៅ​ពេល​ដែល​បើកបរ​។​រថយន្ត​ថ្មី​ជា​រថយន្ត​ដែល​អ្នកទិញ​មិន​ខ្វល់ខ្វាយ​ពី​ប្រវត្តិ​យានយន្ត​យ៉ាងម៉ិច ខណៈ​អ្នកទិញ​រថយន្ត​ជជុះ​ថ្វី​ត្បិត​តែ​វា​ទំនើប ប៉ុន្តែ​ពួក​គេ​ត្រូវ​ហត់​ចិត្ត ហត់​កាយ និង​ការ​ស្វែង​យល់​ពី​ប្រភព​នៃ​រថយន្ត​នោះ​។

ដូច្នេះ និន្នាការ​រថយន្ត​ថ្មី​នឹង​ដណ្តើម​ទីផ្សារ​រថយន្ត​ជជុះ​ច្រើន​ឡើង​ៗ ហើយ​អាច​ឈាន​ដល់​កា​រស​ម្លា​.​ប់​ទីផ្សារ​រថយន្ត​ជជុះ​នៅ​ពេល​អនាគត​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ