ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​មី​យ៉ា​ន់ម៉ា​ជិត៥០​នាក់​ឆ្លង​ដែន​ខុសច្បាប់​ចូល​រក​ការងារ​ធ្វើ ត្រូវ​ថៃ​ចាប់ខ្លួន​

1 ឆ្នាំ មុន

ថៃ ៖ ក្រុម​យាមល្បាត​ថៃ​បាន​ចាប់ខ្លួន​ជនជាតិ​មី​យ៉ា​ន់ម៉ា​ចំនួន២​ក្រុម​ មាន​គ្នា​សរុប ៤៥​នាក់ បន្ទាប់​

ថៃ ៖ ក្រុម​យាមល្បាត​ថៃ​បាន​ចាប់ខ្លួន​ជនជាតិ​មី​យ៉ា​ន់ម៉ា​ចំនួន២​ក្រុម​ មាន​គ្នា​សរុប ៤៥​នាក់ បន្ទាប់​ពី​ពួក​គេ​ឆ្លង​ព្រំដែន​ខុសច្បាប់​ចូល​ក្នុងស្រុក Muang កាលពី​ថ្ងៃអាទិត្យ ទី ២៣ តុលា ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Bangkok Post នៅ​ថ្ងៃ​ចន្ទ ទី ២៤ តុលា​នេះ​។

ប៉ូ​លី​ស​ថៃ​និយាយ​ថា អ្នក​ស្វែងរក​ការងារ​ទាំងនោះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រហែល ៥​ល្ងាច នៅ​ជិត​ច្រកព្រំដែន Ban Phu Nam Ron Border Crossing Station និង​នៅ​ម៉ោង​ប្រហែល ៩​កន្លះ​យប់ ក្បែរ​ច្រក Ban Pratudan​។

អ្នក​ទាំងនោះ​ប្រាប់​មន្ត្រី​ថៃ​ថា​ពួក​គេ​មក​ពី​ទីក្រុង Nay Pyi Daw, Dawei, Bago, Yangon, Magway និង Maylamyine ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា​។ ពួក​គេ​ឆ្លង​ព្រំដែន​តាម​ចក្រ​ធម្មជាតិ​ចូល​ក្នុង​ប្រទេស​ថៃ​តាម​ច្រកព្រំដែន Ban Phu Nam Ron ដោយ​រង​ចាំ​អ្នក​នាំ​ផ្លូវ​ដែល​បាន​សន្យា​ផ្តល់​ការងារ​ឱ្យ​ពួក​គេ​នៅ​ក្នុង​ខេត្ត Samut Prakan, Pathum Thani, Chon Buri និង​ខេត្ត Saraburi​។

ជន​ទាំងនោះ​នឹង​ត្រូវ​បង់ប្រាក់​ពី ១៨.០០០ ទៅ ២៥.០០០​បាត​ក្នុង​ម្នាក់​ៗ​ដល់​មេខ្យល់ នៅ​ពេល​ទៅ​ដល់​គោលដៅ​របស់​ពួក​គេ​។

ជនជាតិ​មី​យ៉ា​ន់ម៉ា​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការ​រ​ដ្ឋា​ន​ស្រុក Muang ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ