ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា​សាក់​លត់ Havas 4-0 ខណៈ​និស្ស័យ​បន្ត​ស្ថិត​នៅ​កំពូល​តារាង​រៀល​អ៊ីស្ទេ​ត​លី​គ 2017

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិនមែន​អាជីព​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​លី​គ​លើក​ទី​៦ ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន​ដំរី​ស កាលពី​ថ្ងៃអាទិត្យ​ទី​២ មេ​សា កន្លង​មកនេះ ជា​លទ្ធផល​ក្រុម​បា​សាក់​បាន​លត់​ក្រុម Havas៤-០ ខណៈ​ក្រុម​និស្ស័យ​បន្ត​ស្ថិត​នៅ​កំពូល​តារាង​ដដែល ។

ក្រុម​បា​សាក់​ដែល​បាន​យកឈ្នះ​ក្រុម Havas​លើក​នេះ​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​ជា​លើក​ដំបូង​និង​បាន​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​៩​ក្នុង​តារាង​ជា​បណ្ដោះអាសន្ន ។ ចំណែក​ក្រុម​និស្ស័យ​វិញ​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួនដដែល​បន្ទាប់​ពី​លត់​ក្រុម​White Tiger យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល​៧-២​រួច​មក ។ ក្រុម​និស្ស័យ​ប្រកួត​៣​លើក​ឈ្នះ​ទាំង​៣​លើក​មាន​៩​ពិន្ទុ ។

រីឯ​ក្រុម​White Tiger ដែល​បាន​ចាញ់​ការ​ប្រកួត​លើក​នេះ​បាន​ត្រឹម​រក្សា​តំណែង​លេខ​រៀង​ទី​៨​ក្នុង​តារាង​ដដែល ។ ចំពោះ​តំណែង​លេខ​២ ក្នុង​តារាង​លើក​នេះ ត្រូវ​បាន​ជំនួស​ដោយ​ក្រុម Avata​វិញ ខណៈស​ប្ដា​ហ៍​មុន​នេះ​គ្រប់គ្រង​ដោយ​ក្រុម Anvaya បន្ទាប់​ពី​គេ​បាន​យកឈ្នះ​លើ​ក្រុម Good Hill ៣-២​រួច​មក និង​មាន​៨​ពិន្ទុ ។ចំណែក​ក្រុម​Bayon វិញ​បាន​យកឈ្នះ​លើ​ក្រុម Giant FC ៨-២។

គួរ​រំលឹក​ថា សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ដែល​មាន​២​ប្រកួត​នោះ ត្រូវ​បាន​លើក​ពេល​វិញ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​មិន​អាច​ប្រកួត​បាន ។ ក្រុម​ដែល​ត្រូវ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ មាន​ក្រុម Narita ប្រកួត​ជាមួយ​ក្រុម Anvaya និង​ក្រុម V.Train ប្រកួត​ជាមួយ​ក្រុម HHK ៕