តម្លៃប្រេងនៅកម្ពុជានឹងមានការប្រែប្រួលតាមតម្លៃប្រេងទីផ្សារពិភពលោក។ខណៈដែលតម្លៃប្រេងពិភពលោកអាចនឹងកើនឡើងដោយសារតែគោលនយោបាយចិនសន្សំថាមពល និងស្តុកប្រេងទុក។ដូច្នេះគេរំពឹងថា តម្លៃប្រេងនៅកម្ពុជានឹងកើនឡើងផងដែរ ទៅតាមភាពរំជើបរំជួលនៃតម្លៃប្រេងក្នុងពិភពលោក។ បើសិនជាប្រេងនៅកម្ពុជាឡើងថ្លៃនោះគេគិតថា វានឹងធ្វើអោយតម្លៃទំនិញឡើងថ្លៃផងដែរ ដោយដាក់សម្ពាធមកលើអ្នកប្រើប្រាស់ ឬប្រជាជនពិសេសអ្នកមានប្រាក់ខែទាប។ទោះជាមានការរំពឹងថាប្រេ ងនឹងឡើងថ្លៃក្តី គោលនយោបាយរបស់អាមេរិក…
តម្លៃប្រេងនៅកម្ពុជានឹងមានការប្រែប្រួលតាមតម្លៃប្រេងទីផ្សារពិភពលោក។ខណៈដែលតម្លៃប្រេងពិភពលោកអាចនឹងកើនឡើងដោយសារតែគោលនយោបាយចិនសន្សំថាមពល និងស្តុកប្រេងទុក។ដូច្នេះគេរំពឹងថា តម្លៃប្រេងនៅកម្ពុជានឹងកើនឡើងផងដែរ ទៅតាមភាពរំជើបរំជួលនៃតម្លៃប្រេងក្នុងពិភពលោក។

បើសិនជាប្រេងនៅកម្ពុជាឡើងថ្លៃនោះគេគិតថា វានឹងធ្វើអោយតម្លៃទំនិញឡើងថ្លៃផងដែរ ដោយដាក់សម្ពាធមកលើអ្នកប្រើប្រាស់ ឬប្រជាជនពិសេសអ្នកមានប្រាក់ខែទាប។ទោះជាមានការរំពឹងថាប្រេ ងនឹងឡើងថ្លៃក្តី គោលនយោបាយរបស់អាមេរិក បញ្ចេញប្រេងស្តុកនឹងអាចទប់កំណើនតម្លៃប្រេងមិនអោយឡើងថ្លៃខ្លាំង។
តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិអាចនឹងមានការប្រែប្រួលខ្លួនដោយសារតែការអនុវត្តគោលនយោបាយរបស់ចិន និងក្រុមប្រទេសផលិតប្រេង គឺអង្គការអូប៉ិច (OPEC) ប៉ុន្តែបានអាមេរិកបញ្ចេញប្រេងបម្រុងរបស់ខ្លួន។

តម្លៃប្រេងឥន្ធនៈបានកើនឡើង កាលពីថ្ងៃពុធ ដោយកាត់បន្ថយការខាតបង់ពីវគ្គមុន ខណៈដែលវិនិយោគិននៅក្នុងវិស័យថាមពលបានជួបហានិភ័.យចំពេលមានការកើនឡើងតម្លៃនៅតាមទីផ្សារភាគហ៊ុននានា និងដោយសារតែសញ្ញានៃតម្រូវការជាថ្មីពីប្រទេសនាំចូលប្រេងកំពូលរបស់ពិភពលោកនៅពេលនេះ គឺប្រទេសចិន។នៅពេលនេះទីផ្សារប្រេងឥន្ធនៈកំពុងតែមានបញ្ហាស្ថេរភាព ពីព្រោះតែចិនបាន ប្រកាសពីការអនុវត្តគោលនយោបាយសន្សំសំចៃដោយផ្អាកការនាំចេញថាមពល នៅក្នុងអំឡុងពេលរដូវរងារមកដល់ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក បើទោះបីជា មានការចោទប្រកាន់ចិនថា នេះគឺជាយុទ្ធសាស្ត្រមួយដាក់សម្ពាធអឺរ៉ុបសម្រាប់រដូវរងាខាងមុខ ស្របពេលដែលពួកគេដាក់ទណ្ឌក.ម្មលើវិស័យថាមពលរុស្ស៊ី។
ស្របពេលជាមួយគ្នានេះ ក្រុមប្រទេសសមាជិកអង្គការ OPEC ក៏បានប្រកាសមិនបង្កើនការផលិតប្រេងរបស់ខ្លួនតាមការស្នើសុំពីអាមេរិកដែលទាមទារឲ្យក្រុមប្រទេសនេះផលិតប្រេងឆៅឲ្យបាន២ លានបារ៉ែលនៅក្នុងមួយថ្ងៃ។

ដោយសារតែចំណុចនេះតម្លៃប្រេងនៅលើទីផ្សាយពិភពលោក គឺមានតម្លៃ ៨៣,៥០ ដុល្លារក្នុងមួយបារ៉ែល កើនឡើង៦៨ សេន ឬ០,៨ ភាគរយ។នៅខែធ្នូខាងមុខគេបានព្យាករណ៍ថា តម្លៃប្រេងឆៅនឹងអាចឡើងប្រមាណជា២២ សេន ឫ ០,២ ភាគរយបន្ថែម។ គេបានព្យាករណ៍ថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តឡើងរហូតដល់៩០,២៥ ដុល្លារដុល្លារក្នុងមួយបារ៉ែល។
លោក ស៊ូវរ៉ូ សាកា (Suvro Sarkar) អ្នកវិភាគថាមពល នៅធនាគារ DBS Bank ក្នុងប្រទេសសិង្ហបុរីបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា «ការស្ទុះងើបឡើងវិញខ្លះនៃតម្លៃប្រេងឥន្ធនៈនៅពេលបច្ចុប្បន្ននេះទំនងជាដោយសារ តែអារម្មណ៍វិជ្ជមានបន្ថែមទៀតលើទីផ្សារភាគហ៊ុន និងការត្រឡប់មកវិញនៃហានិភ័យលើការជួញដូរជាជាងមូលដ្ឋានគ្រឹះនៃឧស្សាហកម្ម»។

អាស្រ័យហេតុនេះ ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈមួយរយៈនេះ ត្រូវបានគេដឹងថា វាបណ្តាលមកពីសញ្ញានៃតម្រូវការរបស់ចិនកំពុងកើនឡើងវិញ ហើយមិនតែប៉ុណ្ណោះចិនកំពុងតែប្រមូលទុក។
ក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំរបស់ចិនដែលមានឈ្មោះថា Zhejiang Petrochemical Corp បានទទួលកូតានាំចូលប្រេងឆៅបន្ថែមសម្រាប់ឆ្នា២០២២ នៅក្នុងបរិមាណរហូតដល់១០ លានតោន ហើយក្រុមហ៊ុន ChemChina ដែលគ្រប់គ្រងដោយរដ្ឋបាលចិនក៏បានទទួលកូតាបន្ថែមការនាំចូលរហូតដល់ចំនួន ៤,២៨ លានតោននោះស្មើនឹងប្រហែល១០៤ លានបារ៉ែល។

ក្រុមអ្នកសេដ្ឋកិច្ចក៏បានវិភាគផងដែរថា ការសម្រេចចិត្តរបស់ក្រុមប្រទេសសមាជិក អង្គការOPEC មិនបង្កើនផលិតកម្មប្រេងឆៅតាមការស្នើសុំពីអាមេរិក ក៏ជាបច្ច័យមួយ ដែលបានរួមចំណែកនៅក្នុងការកំណត់តម្លៃប្រេងឥន្ធនៈឲ្យរឹងមាំផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគោលនយោបាយថាមពលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក ដែលបានប្រកាសបញ្ចេញបរិមាណប្រេងឆៅពីស្តុកយុទ្ធសាស្ត្ររបស់អាមេរិកជាបច្ច័យមួយដែលនាំឲ្យបញ្ហាតម្លៃប្រេងឥន្ធនៈវាមិនសូវកម្រើកឡើងខ្លាំង។
តាមគោលនយោបាយរបស់លោក ចូ បៃដិន នៅក្នុងខែធ្នូ រដ្ឋបាលរបស់លោកគ្រោងនឹងបញ្ចេញប្រេងឆៅមានបរិមាណរហូតដល់ទៅ១៥លានបារ៉ែលពីទុនបម្រុងរបស់ខ្លួននៅក្នុងខែតុលា ដែលជាបរិមាណចុងក្រោយនៃការបញ្ចេញប្រេងបម្រុងចំនួន១៨០ លានបារ៉ែលដែលបានប្រកាសកាលពីដើមឆ្នាំនេះ ក៏ជាបច្ច័យមួយជួយទប់ទល់មិនអោយតម្លៃប្រេងឆៅប្រែប្រួលខ្លាំង។

សរុបមកវិញការកាត់បន្ថយបរិមាណផលិតប្រេងឆៅរបស់អង្គការ OPEC , ការហ៊ុមព័ទ្ធរបស់សហភាពអឺរ៉ុបលើធនធានប្រេងរុស្ស៊ីក៏ដូចជា បញ្ហារិតត្បិតលើថាមពលរបស់ចិននឹងសង្កត់ការផ្គត់ផ្គង់ប្រេងឆៅនៅក្នុងទីផ្សារដ៏តឹងតែងមួយ ប៉ុន្តែតម្លៃនេះអាចស្ថិតនៅក្នុងស្ថានភាពប្រទាញប្រទង់ ដោយសារតែអន្តរាគមន៍របស់អាមេរិក ដូច្នេះហើយទើបអាចរក្សាតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិមិនឲ្យកើនឡើងខ្លាំង។
ជាមួយនឹងបញ្ហានេះតម្លៃប្រេងឥន្ធនៈដែលលក់រាយនៅកម្ពុជា គឺមានការប្រែប្រួលបណ្តើរៗហើយនៅក្នុងខែធ្នូ តម្លៃនេះអាចនឹងប្រែប្រួលថែមទៀត ឬក៏ដូចបច្ចុប្បន្នអាស្រ័យនៅលើស្ថានភាព និងការសម្រេចចិត្តរបស់ OPEC ចិន និងអាមេរិក ខណៈដែលរុស្ស៊ីលែងសូវមានឥទ្ធិពលហើយដោយសារតែអាមេរិក និងសហភាពអឺរ៉ុបកំពុងតែរុញច្រានរុស្ស៊ីចេញពីប្រភពផ្គត់ផ្គង់ថាមពលពិភពលោក៕អត្ថបទដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ