ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដ​កម្ម​ទៀត​យប់​មិញ! ស្លា.ប់២ របួសធ្ងន់-ស្រាល១៨​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​បើករថយន្ត​ត្រឡប់​ពី​ខេត្តសៀមរាប ត្រូវ​គេ​ដឹង​​ថា គាត់​ប្រញាប់​មក​​ជួប​សង្សារ​នៅឯ​ភ្នំពេញ​ ​​បាន​ប្រើ​​​ល្បឿនយ៉ាង​​លឿន​ជ្រុល​​ ក៏​​រេ​ចង្កូត​ទៅ​បុក​ជាមួយ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លើ​សួនច្បារ​ពុះ​ចែកផ្លូវ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ហើយ​បន្ត​បុក​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​បើករថយន្ត​ត្រឡប់​ពី​ខេត្តសៀមរាប ត្រូវ​គេ​ដឹង​​ថា គាត់​ប្រញាប់​មក​​ជួប​សង្សារ​នៅឯ​ភ្នំពេញ​ ​​បាន​ប្រើ​​​ល្បឿនយ៉ាង​​លឿន​ជ្រុល​​ ក៏​​រេ​ចង្កូត​ទៅ​បុក​ជាមួយ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លើ​សួនច្បារ​ពុះ​ចែកផ្លូវ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ហើយ​បន្ត​បុក​ជាមួយ​សាំ​យ៉ុ​ង​មួយ​គ្រឿងទៀត​ ដែល​មាន​មនុស្ស​ជិះ​ពេញ​រថយន្ត​ ដែលរថយន្ត​នេះ​ធ្វើ​ដំណើរឆ្ពោះទៅ​​ទទួល​បងប្អូន​មក​ពី​ប្រទេស​កូរ៉េ​ ។

ហេតុការណ៍​រន្ធត់​​នេះ ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ របួសធ្ងន់​១៧​នាក់ និង​ស្រាល​២​នាក់​ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៤ មេ​សា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​៥០​ម៉ែ​ត​ពី​ផ្សារ​​ព្រែក​លៀប ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ម្នាក់​ឈ្មោះ​រស់ ស្រី​ណា អាយុ​៤៥​ឆ្នាំ ជា​អ្នកលក់​ត្រី ស្នាក់​នៅ​ភូមិ​កង​ស្វាយ ឃុំ​ស្វាយ​អំពា ស្រុក​មុខកំពូល ខេត្តកណ្តាល និង​អ្នក​ស្លាប់​ម្នាក់​ទៀត​ ជា​បើករថយន្ត​បង្ក​ឈ្មោះ​សៀង ភា​រុន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជាង​ជួស​ជុល​រថយន្ត​នៅ​ខេត្តសៀមរាប ស្នាក់​នៅ​បុរី​រិ​ទ្ធ ក្ន​ង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។ ដោយឡែក​អ្នក​រង​របួស​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ទេ ។

ប្រភព​ឱ្យ​ដឹងទៀត​​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​.​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL-1953 បើកបរ​ដោយ​យុវជន​ខាងលើ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ក្នុង​ទិស​ដៅ​ពី​ខេត្តសៀមរាប​ទៅ​ភ្នំពេញ ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​។ ពេល​មក​ដល់​ចំណុច​កើតហេតុ សង្ស័យ​ងោក​មួយភាំង ឬ​ក៏​បែក​កង់​រថយន្ត ទើប​រេ​ចង្កូត​ជ្រុល​ឡើង​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​ធ្លា​ក់អំ​ពូ​ល​ភ្លើង​បំភ្លឺ​ខ្ចាយ ។ ហើយ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ទៅ​បុក​រថយន្ត​សាំង​យ៉ុ​ង​១២​កៅអី ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-8824 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ស្រុក​មុខកំពូល ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​បុក​ទល់មុខ​គ្នា​ខ្ទេច​មួយ​កំណាត់​មុខ​ដូច​គ្នា​កៀប​តៃកុង​រថយន្ត​បង្ក​ជាប់​ក្នុង​រថយន្ត​ស្លាប់ ចំណែក​តៃកុង​រថយន្ត​រង​គ្រោះ កៀប​ជាប់​រង​របួស​ធ្ងន់ធ្ងរ និង​អ្នក​ជិះ​ក្នុង​រថយន្ត​ស្លាប់​ម្នាក់ របួសធ្ងន់​១៧ នាក់​និង​របួសស្រាល​២​នាក់​។

ក្រោយ​កើតហេតុ ទម្រាំ​តែ​នាំ​គ្នា​គាស់​រថយន្ត​ចាប់​ទាញ​ជន​រង​គ្រោះ​ដែល​ជាប់​ក្នុង​រថយន្ត​ទាំង​២​គ្រឿង​ចេញ​មក​បាន គឺ​ប្រើ​រយៈពេល​ជិត​២​ម៉ោង ។  អ្វី​កត់សម្គាល់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​នារី​ជា​សង្សារ​របស់​អ្នក​បើករថយន្ត​បង្ក​ដែល​ស្លាប់​នោះ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ យំសោក​ស្តាយ ព្រមទាំង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​មានការ​សោកស្តាយ​ជា​ពន់ពេក ។