ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅភ្នំប្រាសាទ មានឈ្មួញកា.ប់បំផ្លាញចោល​ឈើជាង ២០ដើម?

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកវ៉ារីន បានរកឃើញឈើជាង ២០ដើម ដែលឈ្មួញកាប់បំផ្លាញ ទុកចោលនៅភ្នំប្រាសាទ ដើម្បីរកឱកាស​ល្អដឹកចេញ​។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប…

ខេត្តសៀមរាប៖ មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកវ៉ារីន បានរកឃើញឈើជាង ២០ដើម ដែលឈ្មួញកាប់បំផ្លាញ ទុកចោលនៅភ្នំប្រាសាទ ដើម្បីរកឱកាស​ល្អដឹកចេញ​។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បាន​ឱ្យដឹងថា ​មន្រ្តីរដ្ឋបាលព្រៃឈើសហការជាមួយ​គណៈបញ្ជាការ​ឯកភាពស្រុកវ៉ារិន​នៃ​គណៈកម្មការគ្រប់​គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ បាន​ចុះល្បាតព្រៃសហគមន៍ ត្រង់ចំណុចវាលអន្ទែង ( ពើងលោក ) ស្ថិតក្នុងភូមិព្រៃខ្មាំង និងចំណុចភ្នំប្រាសាទ ស្ថិតក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

មន្ត្រីរដ្ឋបាលព្រៃឈើ បានបញ្ជាក់​ថា ​ឈើ និងគល់ឈើ ដែលជនល្មើស លួចចូលកាប់ចំនួន ២៣ដើម រួមមាន​៖ ដើមធ្នង់ ចំនួន ០៥ដើម បេងចំនួន ០២ដើម ស្រឡៅចំនួន ០៨ដើម សុក្រំចំនួន ០៣ ដើម កកោះចំនួន ០៣ដើម ប្រាំដំឡឹងចំនួន ០១ដើម ខ្ទិតចំនួន ០១ដើម ( ឈើទាំងនេះ មានមុខកាត់គល់ពី ២០ ទៅ ៤០ សង់ទីម៉ែត្រ និងប្រវែងពី ៣ម៉ែត្រ ទៅ ៩ម៉ែត្រ ហើយត្រូវ​ជនល្មើសដឹកចេញអស់ចំនួន ២១ដើម )។ ចំណែកនៅ​ចំណុចវាលអន្ទែង មន្ត្រីជំនាញ បានដកហូត​កាំភ្លើងស្នប់ចំនួន ០១ដើម អន្ទាក់ចាប់សត្វព្រៃចំនួន ១៤អន្ទាក់ និងរុះរើរោងស្នាក់នៅ​របស់ជនល្មើសចំនួន ០១រោង។

វត្ថុតាងកាំភ្លើងស្នប់ ០១ដើម ត្រូវបាន​ប្រគល់ជូននគរបាលស្រុកវ៉ារិន ទទួលថែរក្សាទុកនៅ​ទីស្នាក់ការ​សហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

កម្លាំងនគរបាលជំនាញស្រុក សហការជាមួយរដ្ឋបាលព្រៃឈើខេត្តសៀមរាប បាន​ស្វែងរកជនល្មើស យកមកផ្តន្ទាទោស​៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ