Paris SG ពន្លះ Monaco 4-1 លើក​ពាន​បារាំង​លី​គ​ខាប់​លើក​ទី 7


ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បារាំង​លី​គ​ខាប់​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ នៅ​ពហុ​កីឡដ្ឋាន Parc Olympique Lyonnais ក្រុម Paris SG បាន​យកឈ្នះ​ក្រុម Monaco ៤-១ ដែល​នេះ​ជា​ការ​ទទួល​ជ័យជម្នះ​៤​ឆ្នាំ​ជាប់​ៗ​គ្នា និង​ជា​លើក​ទី​៧​ផង​ដែរ ។

សន្ទុះ​នៃ​ការ​ប្រកួត​នេះ ក្រុម​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ដូច​គ្នា ប៉ុន្តែ​រនាំង​ការពារ​ក្រុម Monaco ហាក់​មិន​រឹង​មាំ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម Paris SG រកបាន​រហូត​ដល់​៤​គ្រាប់​ទល់​១ ដែល​គ្រាប់​ដំបូង​របស់​ក្រុម Paris SG រកបាន​ដោយ​កីឡាករ J. Draxler​នៅ​នាទី​ទី​៤ រីឯ​គ្រាប់​ទី​២​ដោយ​កីឡាករ Di Maria នៅ​នាទី​ទី​៤៤ ខណៈ​២​គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ Cavani នៅ​នាទី​ទី ៥៤ និង​៩០ ។ ចំណែកឯ​១​គ្រាប់​របស់​ក្រុម Monaco រកបាន​ដោយ​កីឡាករ Lemar នៅ​នាទី​ទី ២៧ ។

គួរ​បញ្ជាក់​ថា ក្រុម Paris SG បាន​គ្រង​ពាន​បារាំង​លី​គ​ខាប់​នេះ​ជា​លើក​ទី​៧​ចាប់តាំងពី​ឆ្នាំ ១៩៩៥, ១៩៩៨, ២០០៨, ២០១៤, ២០១៥, ២០១៦ និង​នៅ​ឆ្នាំ​២០១៧ នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ