ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​បី​បន្ទាយ​មាន​ជ័យ​​ទឹកជំនន់ តែ​សត្វ​គោ ក្របី មាន​សុខភាព​ល្អ គ្មាន​ជម្ងឺឆ្លង ឯការ​ចិញ្ចឹមសត្វ​កើនឡើង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ប​សុ​ព្យ​បាល អាជ្ញាធរ​ដែនដី​និង​កសិករ​ថា អំឡុង​ពេល​និង​

​ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ប​សុ​ព្យ​បាល អាជ្ញាធរ​ដែនដី​និង​កសិករ​ថា អំឡុង​ពេល​និង​ក្រោយ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ កន្លង​មក សត្វ​គោក្របី​មាន​ស្ថានភាព​សុខភាព​ល្អ គ្មាន​ជម្ងឺឆ្លង​ទេ ដោយសារ​បាន​ចាក់​វ៉ាក់សាំង​បង្កា​ការពារ​មុន​។​

នេះ​បើ​តាម​មន្ត្រី​ជំនាញ​ក៏​ដូច​ជា​កសិករ​អោយ​ដឹង​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២​នេះ ក្នុង​កម្មវិធី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺឆ្លង​ និង​បាន​ចុះ​តាមដាន​ស្ថានភាព​សុខភាព​ក៏​ដូច​ជា​ជម្រុញ​ផលិតកម្ម​សត្វ​នៅ​ឃុំ​ឈ្នួ​រ​មាន​ជ័យ​ និង​ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ។

ក្នុង​នោះ មាន​សត្វ​គោ ក្របី​៣០០​ក្បាល ចាក់​នៅ​នឹង​កន្លែង និង​ជាង​៧០០​ក្បាល​ទៀត ចាក់​នៅ​តាម​ក្រោល រោង​ឬ​ផ្ទះ ។

លោក ប៉ា​ង វណ្នា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​មាន បាន​បញ្ជាក់​ថា​៖ នៅ​ក្នុង​ខេត្ត​វ​បន្ទា​យាន​ជ័យ សកម្មភាព​ចិញ្ចឹមសត្វ​គោ ក្របី​បែប​ផលិតកម្ម​ជា​លក្ខណ​:​គ្រួសារ​និង​លក្ខណ​:​កសិដ្ឋាន​កាន់តែ​ផុលផុស​រីក​ចម្រើន​កើនឡើង ។​ ក្នុង​នោះ ក្រោម​កិច្ច​ជ្រោមជ្រែង​ពី​មន្ត្រី​ជំនាញ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​ខេត្ត ស្រុក​-​ក្រុង​និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ កសិករ​ម្ចាស់​សត្វ​កាន់តែ​យល់​ដឹង​ក្នុង​ចិញ្ចឹមសត្វ​ដែល​បញ្ជៀ​ស​ជម្ងឺ​និង​បង្កើន​ផល​ដើម្បី​រក​ចំណូល​ក្នុង​ជីវភាព​។

លោក​ឃ្លោក នួ​យ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ក៏​បាន​លើក​ឡើង​ថា​៖​យោង​ទិន្ន័យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ គឺ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត បាន​ចុះ​ជម្រុញ​ការងារ​ផលិតកម្ម​សត្វ​គោ ក្របី ជ្រូក បក្សី គិត​ត្រឹម​៩​ខែ​ឆ្នាំ​២០២២ នេះ បាន​កើនឡើង​១,៦% ក្នុង​នោះ ការ​ចិញ្ចឹម​គោ ១១៦,៧៧៦​ក្បាល​, ក្របី​១៣.៣៩៧​ក្បាល​,​ជ្រូក ៤៤,១៥៤​ក្បាល និង​បក្សី​១,៥១៩,៦៤៩​ក្បាល ។ ​គេ​អាច​សន្និដ្ឋាន​ថា ការ​ចិញ្ចឹម​គោ​និង​ជ្រូក​មានការ​កើនឡើង​។​ ពិសេស ការ​ច​ម្រុ​ញ​ការ​កែ​លម្អ​ពូជ​គោ​ក្នុង​ខេត្ត ៩​ខែ​មកនេះ បាន​៩៦​ក្បាល ។​ ឯការ​ចុះ​វ៉ាក់សាំង​ការពារ​ជម្ងឺឆ្លង ក្នុង​រយ​:​ពេល​នេះ​ដែរ គឺ​ជម្ងឺសារ​ទឹក សត្វ​បាន ៥៤,២៦១​ក្បាល និង ក្របី​១៣,៤៣៤​ក្បាល ។ ​វ៉ាក់សាំង​អុតក្តាម​គោ​បាន​១៧,២០៧​ក្បាល និង​វ៉ាក់សាំង​ការពារ​ដុំ​ពក​លើ​ស្បែក​គោ​បាន​៥,៩៩៥​ក្បាល វ៉ាក់សាំង​ការពារ​ឆ្កែឆ្កួត​បាន​២៥០​ក្បាល ។

លោក​ឃ្លោក នួ​យ​បាន​បន្ត​ថា​៖ ក្នុង​និង​ក្រោយ​ពេល​ស្ថានភាព​ទឹកជំនន់​ដែល​បាន​លិច​គ្រប់​ស្រុក រដ្ឋបាល​ខេត្ត​និង​គណ​:​ក​ម្មា​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​សុវត្ថិភាព សុខភាព​និង​ជីវភាព​ពលរដ្ឋ ។​ ចំពោះ​នៅ​៥​ស្រុក មាន​ព្រះនេត្រព្រះ​, មង្គល​បូ​រី​, អូរ​ជ្រៅ​, ភ្នំស្រុក​និង​ក្រុង​សិរី​សោភ័ណ ដែល​បាន​បង្ក​ប៉ះពាល់​ដល់ទី​ជម្រក​សត្វ​និង​ចំណី​សត្វ​នោះ កសិករ​ម្ចាស់​សត្វ និង​មន្ត្រី​ជំនាញ​ផលិតកម្ម​និង​បសុព្យាបាល ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​និង​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​សុខភាព​និង​ផលិតកម្ម​សត្វ​។ ហើយ​បាន​សម្រុក​ចាក់​វ៉ាក់សាំង​ការពារ​ជា​មុន ទើប​ធានា​បាន​ថា សុខភាព​ល្អ​និង​គ្មាន​ជម្ងឺឆ្លង​សម្រាប់​សត្វ​គោ ក្របី ក្នុង​អំឡុង​មុន ពេល​កំពុង​និង​ក្រោយ​ទឹកជំនន់​កន្លង​មកនេះ ។

នា​ឱកាស​នោះ លោក​តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ មាន​ប្រសាសន៍ កោត​សេ​សើរ​ដល់​អាជ្ញាធរ​ដែនដី មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​និង​កសិករ​ដែល​បាន​យកចិត្តទុកដាក់​តាមដាន​សុខភាព​សត្វ​និង​បន្ត​ជម្រុញ​ផលិតកម្ម​សត្វ ទោះ​ក្នុង​អំឡុង​រង​គ្រោះ​និង​ក្រោយ​ពេល​ទឹកជំនន់​។ ​ជា​ពិសេស ក្រោម​ការ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ស្រោច​សត្វ​គោ ក្របី ដែល​ផ្តល់​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិត​កម្ម​សត្វ​និង​របស់​មន្ទីរ បាន​ធ្វើ​អោយ​សុខភាព​សត្វ​ល្អ ហើយ​បញ្ជៀ​សបាន​ជម្ងឺឆ្លង​។

លោក​លោក​តាន់ ផា​ន់​ណា​រ៉ា បាន​ជម្រុញ​ការងារ​នេះ​បន្ត​។​ហើយ​ក៏​គាំទ្រ​ដល់​ការ​បង្កើន​ការ​ដាំ​ដុះ​ស្មៅ​ចំណី​សត្វ​ដើម្បី​ធានា​អោយ​សត្វ​មាន​អាហារ​បម្រុង​គ្រប់គ្រាន់​គ្រប់​កាល​:​ទេស​: ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ