ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មានថា ស្លឹក​គូឆាយ​មាន​អត្ថប្រយោជន៍​អស្ចារ្យ​ដល់​ម្លឹ​ង​សោះ !

7 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ស្លឹក​គូឆាយ​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ​របស់​មនុស្ស​យ៉ាងច្រើន

តាម​ការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ស្លឹក​គូឆាយ​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ​របស់​មនុស្ស​យ៉ាងច្រើន​ជា​ពិសេស​ស្លឹក​គូឆាយ​មិន​ត្រឹមតែ​ជា​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱសថ​សំរាប់​ព្យាបាល​អាការរោគ​មួយ​ចំនួន​បាន​ទៀត​ផង​មាន​ដូច​ជា ៖

ទី​១-​បំបាត់​អាការ​ហើមពោះ ៖ ជា​ធម្មតា​ស្លឹក​គូឆាយ​ជួយ​បន្ថយ​អាការ​ហើមពោះ និង​ចុកពោះ ។ គេ​យក​ស្លឹក​វា​បុក​ឱ្យ​ម៉ដ្ឋ​រួច​ច្របាច់​យក​តែ​ទឹក​វា​មក​ពិសា ឬ​យក​វា​ទទួលទាន​តែ​ម្ដង​ក៏​បាន​ព្រោះថា គូឆាយ​មាន​សារធាតុ​សរសៃ​ច្រើន​ដែល​ជួយ​ឱ្យ​ពោះវៀន​មានដំណើរ​ការ​ល្អ ។

ទី​២-​ជួយ​កាត់​បន្ថយ​អាការ​ហើម​ជាំ ៖ គេ​យក​ស្លឹក​គូឆាយ​ទៅ​បុក​ឱ្យ​ម៉ដ្ឋ​រួច​យក​ទៅ​បិទ​ពីលើ​បរិវេណ​ដែល​មាន​អាការ​ជាំ​សំរាប់​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ជួយ​បំបាត់​កុំឱ្យ​ឈាមកក​នៅ​បរិវេណ​ប៉ះទង្គិច ។

ទី​៣-​ជួយ​បំបាត់​អាការ​ស្ទះ​នោម ៖ គេ​យក​គ្រាប់​គូឆាយ​ទុំ​(​គ្រាប់​ស្ងួត​)​ទៅ​ស្ងោរ ឬ​ធ្វើ​ជា​ថ្នាំ​គ្រាប់​សំរាប់​ទទួលទាន​ក៏​បាន​ដែល​ជួយ​ឱ្យ​អ្នក​កើត​អាការ​ស្ទះ​នោម​អាច​នោម​បាន​ស្រួល​វិញ ។

ទី​៤-​ព្យាបាល​ជំងឺអំបៅអំបែក ៖ បើ​លោក​អ្នកមាន​ជំងឺអំបៅអំបែក​ក្នុង​ត្រចៀក​នោះ​លោក​អ្នក​គ្រាន់តែ​ប្រើ​ទឹក​ដែល​បាន​ពី​ការ​ច្របាច់​ស្លឹក​គូឆាយ​ស្រស់​ទៅ​លាប​នៅ​ក្នុង​រន្ធ​ត្រចៀក​ក៏​អាច​ព្យាបាល​បាន​ដែរ ។

ទី​៥-​ធ្វើ​ជា​គ្រឿង​ប៉ូវ​ក្នុង​ទឹកដោះ ៖ កាលពី​សម័យ​បុរាណ​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​ថា ម្ដាយ​ដែ​មានកូន​តូច​បំបៅ​ទទួលទាន​សម្ល​ស្លឹក​គូឆាយ​ដើម្បី​ជួយ​បន្ថែម​ជីវជាតិ​ដល់​ទឹកដោះ​ដែល​អាច​ផ្ដល់​ថាមពលរឹង​មាំ​ដល់​ទារក ៕