ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលចរាចរណ៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្វើការឃាត់ខ្លួនអ្នកបើកបរដែលមិនគោរពតាមលក្ខខណ្ឌ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សកម្មភាព​ក្រុមការងារ​នគរបាល​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ ដែល​មិន​គោរព​តាម​លក្ខខណ្ឌ សេចក្តីណែនាំ និង​ប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍ មក​ធ្វើការ​ណែនាំ និង​ចុះ​កិច្ចសន្យា​យ៉ាង​តឹង​រឹង…

ខេត្ត​ព្រះ​សីហ​នុ ៖ សកម្មភាព​ក្រុមការងារ​នគរបាល​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ ដែល​មិន​គោរព​តាម​លក្ខខណ្ឌ សេចក្តីណែនាំ និង​ប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍ មក​ធ្វើការ​ណែនាំ និង​ចុះ​កិច្ចសន្យា​យ៉ាង​តឹង​រឹង នៅ​ទីស្នាក់ការ​ស្ថានីយ​ផ្លូវ​ល្បឿន​លឿន​។​នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ – ព្រះ​សីហ​នុ​នា​ថ្ងៃ​ទី​២២ ខែតុលា​នេះ​។

ជាក់ស្តែង ករណី​ដែល​អ្នកបើកបរ​ត្រូវ​បាន​ឃាត់ខ្លួន​រួម​មាន ៖
-​បើកបរ​ហួស​ល្បឿន​កំណត់
-​បើកបរ​យឺត​ជាង​ល្បឿន​កំណត់
-​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍
-​បើកបរ​លើ​គន្លង​ផ្លូវ​អាសន្ន
-​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង
-​បើកបរ​ប្រភេទ​យានយន្ត​ដែល​មិន​បាន​អនុញ្ញាត
-​ឈប់​សំចត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ជាដើម​។

ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ត្រូវ​ចូលរួម​គោរព​តាម​លក្ខខណ្ឌ សេចក្តីណែនាំ ជា​ពិសេស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចៀសវាង​ការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ពី​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​កំពុង​អនុវត្ត​ច្បាប់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន 24​ម៉ោង​ជា​រៀងរាល់ថ្ងៃ លើស​ពី​នេះ​ទៅ​ទៀត គឺ​ដើម្បី​សុខ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំងអស់​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ