ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​កំពុង​ដើរ​បិទ​ទ្វារ​ទ្រុងមាន់ ត្រូវ​ពស់​​ចឹកនៅ​​ចម្ការ​មួយ​កន្លែង​ស្ថិតនៅឃុំ​ថ្មពួក

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្មួយ​ប្រុស​របស់​អតីត​មេឃុំ​ថ្មពួក​នៅ​វេលា​ម៉ោង​៨​និង​១២​យប់​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០២២ ត្រូវ​ពស់​ស្រកា​ចាស់​ចឹក ខណៈ​ពេល​កំពុង​ដើរ​បិត​ទ្វារ​ទ្រុងមាន់ នៅ​ឯ​ចម្ការ​មួយ​កន្លែង​នៅ​ត្រើយម្ខាង​នៃ​ស្ទឹង​ថ្មពួក

បន្ទាយ​មាន​ជ័យ ៖ ក្មួយ​ប្រុស​របស់​អតីត​មេឃុំ​ថ្មពួក​នៅ​វេលា​ម៉ោង​៨​និង​១២​យប់​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០២២ ត្រូវ​ពស់​ស្រកា​ចាស់​ចឹក ខណៈ​ពេល​កំពុង​ដើរ​បិត​ទ្វារ​ទ្រុងមាន់ នៅ​ឯ​ចម្ការ​មួយ​កន្លែង​នៅ​ត្រើយម្ខាង​នៃ​ស្ទឹង​ថ្មពួក ចំណុច​គោក​ចាស់ ស្ថិត​ក្នុងភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ ស្វាង វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក​។​នេះ​បើ​តាម​លោក​ដា ឈាន អតីត​មេឃុំ​ថ្មពួក​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២​ម្សិលមិញ​។

លោក​បន្ត​ថា ៖ ដោយសារ​សុខភាព​ក្មួយ​ប្រុស​រឹង​មាំ​ផង ហើយ​មាន​ស្មារតី​មិន​តក់ស្លុត​គេ​បាន​វា​.​យស​ម្លា​.​ប់​ពស់​នោះ​ហើយ​ទាក់ទង​មក​អ្នក​ជួយ​សង្គ្រោះ​នាំ​ទៅ​មន្ទីរពេទ្យ​បង្អែក​ថ្មពួក​ទាន់​ពេល​។​ហើយ​គ្រូពេទ្យ​ក៏​ខ្នះខ្នែង​ជួយ និង​មន្ទីរពេទ្យ​ក៏​មាន​ថ្នាំ​ព្យាបាល​ទើប​ក្មួយ​ប្រុស​របស់​គាត់​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់​។

សូម​រំលឹក​ថា ក្នុង​ចំណោម​ស្រុក​ក្រុង​ទាំង​៩ នៅ​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​ជន​រង​គ្រោះ​ដោយ​ពស់​ពឹ​ស​ពី​៧០​ទៅ​ជាង​២០០​នាក់​ក្នុង​១​ឆ្នាំ​ៗ​។​ក្នុង​នោះ​នៅ​ស្រុក​ថ្មពួក​មាន​អត្រា​ពស់​ចឹក​ច្រើន​ជាងគេ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ