ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ទ្រព្យសម្បត្តិគេ​ហើយ វ៉ៃគេ​ទៀត​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ដា ចំរើន បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ ទោស (​កាច់​សោ.ក​ម៉ូតូ…

ខេត្តសៀមរាប​ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ដា ចំរើន បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ ទោស (​កាច់​សោ.ក​ម៉ូតូ ) និង​ហិង្សា​ដោយ​ចេ​តទៅ​លើ​ជន​រង​គ្រោះ រួច​រៀបចំ​កសាង​សំណុំ​បញ្ជូន​ទៅ​កាន់​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប​ចាត់ការ​បន្ត ​។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ទោ ដា ចំ​រើន អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​ភ្នាក់ងារ​កោះ​សន្តិភាព​ កាលពី​រសៀល ថ្ងៃ​ទី​២២ ​តុលា ​នេះ​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះចំនួន​២ ករណីមាន​ករណី​អំពើ​លួច​ម៉ូតូ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ សា​រឿ​ន សំណាង ហៅ​ជា ហៅ​រ៉ា​ន់ សល់ ហៅ​ស្បែក បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ បិទ​តែមប្រិ៍​ស៊េរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១AC-៥០៨១ លេខ​តួ​,​លេខ​ម៉ាស៊ីន​៨៣៤៦៥២៩ របស់​ជន​រង​គ្រោះ​ឈ្មោះ គ​.​ម ភេទ ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​កើតហេតុ រួច​គេចខ្លួន រហូត​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន រួម​ទាំង​វត្ថុ​តាង (​ម៉ូតូ​) ១​គ្រឿង ហើយ​យក​មក​សួរនាំ ក្រោយពី​សួរនាំ​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ខាងលើ​ពិតមែន និង បាន​លួច​កាបូប​ប្រាក់ និង​កុំព្យូ​ទ័រ របស់​ប្រជាពលរដ្ឋ ព្រមទាំង​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​ឈ្មោះ សៀ​ប កុសល ហៅ តឿ និង ឈ្មោះ ភ​ន់ សុផល កាច់ក​លួច​យក​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប និង នៅ ស្រុក​សូទ្រនិគម កាលពី​កន្លង​ទៅ​ពេល​ថ្មី​ៗ​នេះ ។

លោកបាន​បន្ថែម​ទៀត​ថា បន្ទាប់ មក​យើង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ភ​ន់ សុផល និង ឈ្មោះ​សៀ​ប កុសល ហៅ តឿ យក​មក​សួរនាំ ក្រោយ​ពី​សួរនាំ​ជនសង្ស័យ-​ឈ្មោះ ភ​ន់ សុផល បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​លួច​កាច់​សោ ក ម៉ូតូ ក្នុង​ក្រុង​សៀមរាប ជាមួយ​បក្ខពួក​ឈ្មោះ សៀ​ប កុសល ហៅ តឿ និង​ឈ្មោះ សា​រឿ​ន សំណាង ហៅ ជា ហៅ រាន់ សល់ ហៅ ស្បែក ចំណែក​សោរ​កែ​ច្នៃ​គឺ​រូប​ខ្លួន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់ឈ្មោះ​។

ចំណែកឈ្មោះ សៀ​ប កុសល ហៅ​តឿ បាន​ឆ្លើយ​សារភាព​ថាៈ​ខ្លួន​ពិត ជា​បាន​ចូលរួម​កាច់​សោក លួច​យក​ម៉ូតូ ដោយ​ខ្ល្លួ​ន​ជា​អ្នក​មើលផ្លូវ ។ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ក្នុង​នោះ មានះ ០១- ឈ្មោះ សា​រឿ​ន សំណាង ហៅ ជា ហៅ រ៉ា​ន់ សល់ ហៅ​ស្បែក ភេទ ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មែន ដែល​មានស្រុក កំណើត នៅ​ខេត្តស្វាយរៀង ទី​លំ នៅ​បច្ចុប្បន្ន​មិន​ច្បាស់លាស់ ។ ០២-​ឈ្មោះ សៀ​ប កុសល ហៅ តឿ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។ ​៣-សុផល ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ មានស្រុក​កំណើត និង​ទី​លំ នៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាស​ទ​បាគង ខេត្តសៀមរាប ។​គួរ​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ដែល​បាន​ធ្វើ​សកម្មភាព លួច​កាច់​សោ​រក​ម៉ូតូ និង លួច​កាបូប​ប្រាក់ និង​កុំព្យូទ័រ របស់​ប្រជាពលរដ្ឋ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ ២០២២ វេលា​ម៉ោង ០៨​និ ង​០០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​ក្បែរ​បន្ទប់​ជួល​ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

លោកបាន​បញ្ជាក់​ទៀត​ថា ​ជនសង្ស័យ​ទាំង​៣ខាងលើ បាន​ឆ្លើយ​សារភាព​ទៀត​ថា កាលពី​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ០៣​និង​០០​នាទី​រសៀល ស្ថិត​នៅ​ចំណុច​ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ​ក្បែរ​មន្ទីរ ពេទ្យ​កុមារ​គន្ធ​បុប្ផា ស្ថិត​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ​ខេត្តសៀមរាប ជនសង្ស័យ​ទាំង​បី នាក់ បាន​វាយតប់​ទៅ​លើ​​សន្តិសុខ​ជា​អ្នកយាម​ម៉ូតូ ខណៈ​ពេល​ដែល​ជនសង្ស័យ​ទៅ​រក​ម៉ូតូ​ដែល​ខ្លួន​លួច​បាន យក​ទៅ​ផ្ញើ​នឹង​កន្លែង​ផ្ញើ​ម៉ូតូ បែរជា​មិនឃើញ ។

ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ កម្លាំង​នគរបាល​ជំនាញ យើង បាន​ដកហូត​វត្ថុ​តាង​រួម​មានះ ម៉ូតូ​ចំនួន​០១​គ្រឿង ។ បន្ទាប់​មក​កម្លាំង​-​យើង​បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​ជន សង្ស័យ​ទាំង​បី នាក់ ខាងលើ ប៉ុន្តែ​លទ្ធផល អវិជ្ជមាន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣ នាក់ ខាង​លើ ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​ចំណែក វត្ថុ​តាង ដែល​ចាប់ដក​ហូត​បាន​ម៉ូតូ និង សម្ភារៈ​កាបូប​លុយ និង កុង​ព្យួ​ទ័​រ​ពី​ជនសង្ស័យ ប្រគល់​ជូន​ម្ចាស់​ដើម​វិញ អស់ហើយ​។ រីឯ​បក្សពួក​ដែល​បាន​រត់គេច​ខ្លួន កម្លាំង​យើង​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ