ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យទីតាំងប្រណាំងទូកនៅព្រែកកំពង់បាយ ក្រុង​កំពត

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​ឯកឧត្ត​ម​ម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត​ អមដំណើរ​លោក​អភិបាលរង​ខេត្ត ​លោក​អភិបាលស្រុក​ទឹកឈូ​ និង​លោក​អភិបាលក្រុង​កំពត ​រួម​លោក​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្តកំពត​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​21…

ខេត្តកំពត ៖ ​​ឯកឧត្ត​ម​ម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត​ អមដំណើរ​លោក​អភិបាលរង​ខេត្ត ​លោក​អភិបាលស្រុក​ទឹកឈូ​ និង​លោក​អភិបាលក្រុង​កំពត ​រួម​លោក​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្តកំពត​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​21 តុលា​ ឆ្នាំ​2022 ​បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ប្រណាំងទូក​នៅ​តាម​បណ្ដោយ​ព្រែក​កំពង់បាយ​ ស្ថិតក្នុងភូមិ​សាស្ត្រ​ក្រុង​កំពត​ចាប់ពី​ជញ្ជាំង​ផ្ទះ​លោកស្នងការ​ រហូត​ដល់​ទីស្នាក់ការ​កងទ័ពជើងទឹក​ ប្រចាំ​ទិស​កំពត​កែប ​ដោយ​ស្ថិត​នៅ​ចំណុច​កោះ​ស្មៅ​ ក្នុង​ដី​ស្រុក​ទឹកឈូ​មួយ​ផ្នែក ​។

​ឯក​ឧត្ត​ម​ម៉ៅ​ ធនិន ​អភិបាល​ខេត្តកំពត​មាន​ប្រសាសន៍​ថា ​តាម​បណ្ដោយ​ព្រែក​កំពត​នេះ ​យើង​ទើបតែ​រៀបចំ​បង្កើត​ឆ្នេរ​ខ្សាច់​ថ្មី​មាន​ប្រវែង​ជាប់​២ពាន់​ម៉ែត្រ​។​ ប៉ុន្តែ​ការ​រៀបចំ​ប្រណាំងទូក​ សម្រាប់​ការ​ប្រណាំង​យើង​យក​តែ​
៨០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ​សម្រាប់​ធ្វើការ​ប្រណាំង​មក​ដល់​វេទិកា ​និង​ប្រវែង​៣០០​ម៉ែត្រ​ទៀត ​ទុក​អោយ​គណៈ
​ក​ម្ម​ការ​ពិនិត្យ​មើល​ទូកប្រណាំង​ ។

​ឯកឧត្តម​ម៉ៅ​ ធនិន​ អភិបាលខេត្ត​បាន​ជំរុញ​អោយ​លោក​អភិបាលរង​ខេត្ត​ និង​ស្រុក​ ក្រុង ​ដែល​មាន​ភារកិច្ច​ទទួលខុសត្រូវ​តាម​គោលដៅ​នៅ​ទី​តាំ​ប្រណាំងទូក​រួម​ទាំង​កងកំលាំង​ផង​ដែរ ​ជួយ​សម្រួល​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ដែល​គាត់​មក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ​ ។

​ឯកឧត្តម​ម៉ៅ​ ធនិន​ មាន​ប្រសាសន៍​ថា​ កន្លែង​ដែល​យើង​រៀបចំ​ប្រណាំងទូក​នេះ​ ជា​កន្លែង​ឆ្នេរ​ខ្សាច់​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​ ។ ​លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ​មន្ត្រី​ទាំងអស់​ត្រូវ​តែ​ចូលរួម​លើក​ស្ទួយ​ខេត្ត​ស្រុក​របស់​យើង​ដែល​បាន​រៀបចំ​ប្រណាំងទូក​ ។ ​ឯកឧត្តម​អភិបាល​ខេត្តកំពត​មាន​ប្រសាសន៍​ថា​ យើង​​មាន​គម្រោង​មួយ​ទៀត ​គឺ​ស្ដា​ឃ្ល​ង​សមុទ្រ​មួយ​ដែល​មាន​ទទឹង​៦០០ម៉ែត្រ ​ងាយស្រួល​អ្នក​ទេសចរណ៍​មក​កម្សាន្ត​នៅ​ខេត្តកំពត​ចង់ទៅ​មើល​សមុទ្រ​ក៏​បាន ​។