តុលាការកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី ២២ តុលានេះ បានចេញដីការចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិម្នាក់ និងអតីតប្រធានឆ្មាំឆ្នេរសមុទ្រ ជុំវិញការប្រព្រឹត្តិខុសរបស់ពួកគេ ចំពោះការស្លា.ប់បុគ្គលិកក្រសួងជលផលរដ្ឋម្នាក់ស្លា.ប់ដែលត្រូវបានបា.ញ់សម្លា.ប់ និងដុតដោយទាហានកូរ៉េខាងជើងកាលពីឆ្នាំ២០២០ ។

ការសម្រេចចិត្តចេញដីកាចាប់ខ្លួនរបស់តុលាការក្រុងសេអ៊ូល កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋអាជ្ញាដាក់ស្នើសុំដីកាចាប់ខ្លួនកាលពីថ្ងៃអង្គារ និងបន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលបង្ហាញថា ព័ត៌មានលម្អិតមុនដែលមិនត្រូវបានផ្សព្វផ្សាយអំពីពេលវេលាចុងក្រោយរបស់មន្ត្រីជលផលឈ្មោះ Lee Dae-jin។
ឯកសារចុងក្រោយបង្អស់ដែលបានមកពីការស៊ើបអង្កេតរបស់សភាបានបង្ហាញថា លោក Lee Dae-jin ត្រូវបានគេរក្សាទុកក្នុងទឹកអស់រយៈពេលជិត៦ម៉ោង ខណៈដែលលោករសាត់ និងសន្លប់បាត់បង់ស្មារតី ក្រោយពេលត្រូវបានប្រទះឃើញដោយកងទ័ពកូរ៉េខាងជើង ខណៈដែលឆ្មាំសមុទ្រ និងកងទ័ពជើងទឹកបំពានច្បាប់អំឡុងកិច្ចប្រឹងប្រែងជួយសង្គ្រោះដោយបរាជ័យក្នុងការស្វែងរកការជួយពីនាវាផ្សេង និងអាជ្ញាធរនៅក្បែរនោះ។

អតីតរដ្ឋមន្ត្រីការពារជាតិ និងអតីតប្រធានឆ្មាំឆ្នេរសមុទ្រប្រឈមនឹងការចោទប្រកាន់ជាច្រើនរួមមាន ភាពគ្មានម្ចាស់ការលើកាតព្វកិច្ច ការរំលោ.ភអំណាច ការក្លែងឯកសារផ្លូវការ និងការបិទបាំង និងបំភ្លៃការពិតក្នុងសំណុំរឿងនោះ។

ការស្លា.ប់របស់លោក Lee Dae-jin បានក្លាយជាបញ្ហាដ៏រសើបនៅក្នុងប្រទេសកូរ៉េខាងត្បូង។ រដ្ឋបាលមុនរបស់ប្រធានាធិបតី Moon Jae-in បានបង្ហាញថា ការស្លា.ប់របស់លោកថាជាការប៉ុនប៉ងរត់ចោលស្រុកដោយសារបំណុលល្បែងស៊ីសង បញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាជីវិតមិនរីករាយ។
នៅពេលជាមួយគ្នានេះ អ្នកគ្រប់គ្រងបញ្ជីនៃក្រុមប្រឹក្សាសវនកម្ម និងអធិការកិច្ច និយាយកាលពីសប្តាហ៍មុនថា ខ្លួនក៏បានស្នើឱ្យរដ្ឋអាជ្ញាធ្វើការស៊ើបអង្កេតលើមន្ត្រី ២០រូបមកពីភ្នាក់ងារចំនួន ៥ផងដែរ រួមមានអតីតទីប្រឹក្សាសន្តិសុខជាតិ និងអតីតប្រធានសេវាកម្មចារកម្មជាតិនៃរដ្ឋាភិបាលមុន ដែលពាក់ព័ន្ធនឹងករណីនេះ៕
(យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ